គ្រាន់តែ​ដាំម្នាស់​លក់​សោះ ក្នុង​មួយឆ្នាំ​កសិករក្នុង​ខេត្ត​ស្ទឹងត្រែង ​អាច​រកចំណូលបាន​ជាង​១ម៉ឺន​ក្នុងមួយហិកតា

0 61

បើនិយាយពីផលិតផលម្នាស់នៅស្រុកខ្មែរ ប្រហែលជាគ្មានខេត្តណាមួយ ដែលមានផលិតផលម្នាស់វាដាច់ ម្នាស់ទឹកឃ្មុំរបស់ខេត្តស្ទឹងត្រែងឡើយ ហើយបើនិយាពីដំណាំម្នាស់នៅខេត្តស្ទឹងត្រែង ក៏ប្រហែលជាគ្មានអ្នកណាម្នាក់វ៉ាដាច់បុរសម្នាក់នេះដែរ ដែលវាជាសត្តុតាងបង្ហាញថា ខេត្តនេះជាឱកាសធ្វើជំនួញស្តុកស្តម្ភក្នុងការដាំដុះដំណាំម្នាស់។

លោក សាយ ពន្លឺចិត្តករុណា បច្ចុប្បន្នគឺជាម្ចាស់កសិដ្ឋានដាំម្នាស់ធំជាងគេមួយ នៅក្នុងខេត្តស្ទឹងត្រែង ដែលសព្វថ្ងៃនេះលោកគឺជាអ្នកលក់ផ្លែម្នាស់ច្រើនជាងគេ និងជាសហគ្រានវេខ្ខប់ទឹកម្នាស់ធំជាងគេមួយផងដែរ នៅខេត្តស្ទឹងត្រែង ដែលសព្វថ្ងៃលោកនិយាយថា លោកកំពុងតែជំពាក់ម្នាស់ភ្ញៀចច្រើនណាស់ រកម្នាស់លក់អោយភ្ញៀវមិនបានទេ ត្រូវការដៃគូសហការដាំដុះ ដែលលោករំពឹងថាចំណូលទទួលបានមិនក្រោម១ម៉ឺនដុល្លារទេក្នុង១ហិចតា។

លោក ករុណា បង្ហើបថា លោកមានដីជាង១០ហិកតា ត្រូវការអ្នកមានលុយសម្រាប់ដាំដុះ ហើយលោកជាអ្នកជួយផ្នែកបច្ចេកទេសដាំដុះទាំងអស់ និងធានារកទីផ្សារអោយថែមទៀតផង។ លោកបានប្រលយពាក្សថា លោកគ្មានលុយជួយកសិករទេ មានតែចំណេះដឹងខ្លះដើម្បីជួយកសិករខ្មែរចំណេញទាំងអស់គ្នា អោយតែដាំដុះតាបច្ចេកទេសរបស់លោក ធ្វើតាមផែនការកំណត់ត្រឹមត្រូវលោកហ៊ានធានាថា ១ឆ្នាំរកបាន១ម៉ឺនដុល្លារពីម្នាស់មួយហិកតា។

លោកបានបន្ថែមថា ចំពោះដើមទុនដំបូងដែលប្រើប្រាសក្នុងការដាំដុះរួមមានពូជ ធ្វើដី ក្រាលកៅស៊ូ និងដាំដុះជាដើម ទុនដំបួងចំណាយជិត២ម៉ឺនដុល្លារ តែម្នាស់ដាំមួយដងប្រមូលផលបានច្រើនឆ្នាំណាស់ ដែលវាគឺចាឱកាសមួយ ដែលមិនទាន់មានអ្នកទំនាក់ទំនងមកលោកទាល់តែសោះ ហើយវាសម្រាប់តែអ្នកចាប់អារម្មណ៍ប៉ុណ្ណោះជាពិសេសអ្នករស់នៅខេត្តស្ទឹងត្រែងតែម្តង៕

Loading...