មាន​លុយ​មិនប្រាកដ​ថា សុខភាព​របស់អ្នកល្អទេ សេដ្ឋី​វ័យ​៩៥ឆ្នាំ​បាន​ប្រាប់ថា បើ​មិនចង់វេទនា​មិន​ត្រូវ​ធ្វើ​រឿងទាំង៥

លោក Charlie Munger គឺជាដៃគូរកស៊ីរក៏ដូចជា មិត្តសំលាញ់របស់ សេដ្ឋី Warren Buffett ផងដែរ។​ លោកជាគឺជាអ្នកវិនិយោគជើងចាស់ ដូចជាសេដ្ឋី Warren Buffett ដែរ ជាពិសេសលោកតែងតែផ្ដល់នូវយោបល់ក៏ដូចជាគំនិតល្អដល់យុវជនជំនាន់ក្រោយ។

សេដ្ឋីវ័យ៩៥រូបនេះ បានបង្ហើបពីរឿង៥ ដែលអ្នកត្រូវជៀសវាង បើមិនចង់ឲ្យជីវិតអ្នករស់នៅវេទនា៖

១.កុំប្រើប្រាស់ថ្នាំញៀន

ត្រង់ចំណុចនេះ លោកបានឲ្យដឹងថាក្នុងជីវិតរបស់លោក មិនដែលរាប់អានប៉ះមនុស្សអាក្រក់នោះទេ ជាពិសេស មនុស្សដែលប្រើប្រាស់គ្រឿងញៀន។ ហើយលោកក៏គ្រឿងញៀននេះពិតជាធ្វើឲ្យជីវិតមនុស្សវេទនាណាស់ ដូច្នេះបើជៀសបានគួរតែជៀសឲ្យផុតពីវា។ លោកបានសង្កត់ធ្ងន់ថា គ្រឿងអាចធ្វើឲ្យមនុស្សបាត់បង់ស្មារតី រកអនាគតមិនឃើញបើមិនព្រមកែខ្លួន។

២.អារម្មណ៍ឆាប់ខឹង

លោក Charlie Munger បានឲ្យដឹងថា អារម្មណ៍ឆាប់ខឹងឆេវឆាវនេះ មិនផ្ដល់ផលចំណេញដល់អ្នកឡើយ តែផ្ទុយទៅវិញ វាធ្វើឲ្យអ្នកខាតបង់ ឬក៏បាត់បង់ឱកាសជាដើម។ ទាក់ទិននឹងរឿងនេះដែរ លោកបង្ហើបថា បើសិនបើអ្នកជាម្ចាស់ក្រុមហ៊ុន ហើយតែងតែខឹងនិងស្ដីឲ្យបុគ្គលិក ពេលពួកគាត់ធ្វើអ្វីខុសនោះអ្នកនឹងបាត់បង់ពួកគេជាមិនខាន។

៣.មនុស្សដែលគ្មានទំនុកចិត្តលើ

Charlie Munger មិនចង់ឲ្យជីវិតអ្នកវេទនាទេ អ្នកត្រូវតែធ្វើឲ្យក្លាយជាមនុស្សស្មោះត្រង់ និងជាមនុស្សដែលគេជឿទុកចិត្ត។ បើអ្នកក្លាយខ្លួនជាមនុស្សម្នាក់ដែលត្រូវបានគេមិនជឿទុកចិត្ត អ្នកជីវិតអ្នកអាចនឹងវេទនាព្រោះអ្នកនឹងបាត់បង់មិត្តភាព ហើយសង្គមក៏មិនឲ្យតម្លៃអ្នកដែរ។

៤.ផ្ដេកផ្ដួលទៅតាមស្ថានភាពជីវិត

មនុស្សមួយចំនួនជួបស្ថានភាពជីវិតលំបាក ហើយពួកគេក៏ផ្ដេកផ្ដួលទៅតាមស្ថានភាពជីវិតរបស់ខ្លួន មិនចេះ​លើកទឹកចិត្តខ្លួនឯង។ នៅពេលដែលពួកគេជួបស្ថានភាពជីវិតលំបាកហើយមិនព្រមកែប្រែវាទេ នោះជីវិតពួកគេកាន់តែវេទនាថែមទៀត។

៥.មិនព្រមរៀនពីកំហុសពីអតីតកាល

មនុស្សកើតមកតែងតែ មានកំហុសឆ្គងទៅលើអ្វីមួយ។ បើអ្នកសាងកំហុសអ្វីឬបរាជ័យក្នុងរឿងអ្វីមួយ អ្នកត្រូវតែស្វែងយល់ និងរៀនសូត្រពីកំហុសទាំងនោះ ហើយដើម្បីរកចំណុខខ្សោយរបស់ខ្លួន ដើម្បីរកផ្លូវថ្មីឆ្ពោះទៅរកការសម្រេចគោលដៅ៕