អគ្គនាយក​Twitter ៖ សូមកុំ​ដេក​រងចាំ​ទទួលភាព​ជោគជ័យ ព្រោះភាព​ជោគជ័យ​កើតឡើង​មិន​មែន​ចៃដន្យនោះទេ

ជាការពិតណាស់​ មិន​មែន​មនុស្សគ្រប់គ្នា​សុទ្ធតែទទួលបានភាពជោគជ័យ​ក្នុងជីវិត​នោះទេ ប្រសិនបើមនុស្សមិនមាន​ការ​តស៊ូ​ក្នុងជីវិតនោះទេ នោះកុំថាឡើយ​ស្គាល់ភាព​ជោគជ័យ សូម្បី​​តែសេចក្តី​សុខ​របស់​ខ្លួន​ជាប្រចាំថ្ងៃរកពុំបានផង ដូច្នេះ​ក្នុងជីវិត​របស់យើ​ង​ត្រូវ​តែទទួលយកនូវការ​ពិតចំពោះអ្វី​ដែលខ្លួន​បានធ្វើ​ដើម្បីខ្លួន​ឯង។

ពេលខ្លះមាន​មនុស្ស​មួយ​ចំនួន​ដេករងចាំ​ភព្វ័​សំណាង​របស់ខ្លួន មិន​មែនគ្រាន់តែ​ភ្ញាក់ឡើង​ស្រាប់តែឃើញ​ប្រាក់​មួយលានដុល្លារ​ ហើយ​បាន​ស្រែក​ប្រកាសក្តែង​ៗថាខ្លួន​បានទទួលភាពជោគជ័យ ហើយ​សប្បាយរីក​រាយ​នោះ។ តាម​ពិត​វាមិនមែន​ដូច្នេះនោះទេ មនុស្សគ្រប់គ្នាអា​ចទទួលបានភាពជោគជ័យ​ កាលណា​ផ្តើមចេញពីគំនិត​ក្នុង​ខ្លួន​យើង​។

បើតាម​លោក Jack Dorsey អគ្គនាយក​ក្រុមហ៊ុនTwitter ទស្សនៈរបស់លោក​បាន​បញ្ជាក់ថា ជោគជ័យ​បាន​កើតឡើង​មិនមែន​ដោយ​សារចៃដន្យនោះទេ។ លោក​បាន​បញ្ជាក់បន្ថែមថា នៅពេលប្រកួត គូប្រកួតឈឺក្បាលសន្លប់ ហើយមិនបានឡើងមកប្រកួត មិនអាច​ចាត់ថា ជាភាពជោគជ័យនោះទេ វាគ្រាន់តែជាភាពចៃដន្យប៉ុណ្ណោះ។

លោកអគ្គនាយក​Twitter បាន​បន្ថែមថា ភាពចៃដន្យ និងភាពជោគជ័យ គឺខុសគ្នា ភាពចៃដន្យកើតឡើងដោយមិនបានព្រាងទុក តែភាពជោគជ័យ គឺកើតឡើងដោយបានព្រាងទុកតែម្តង។ ដូច្នេះកម្រិតនៃការកើតឡើងក៏មានទៅតាមនោះដែរ ពោលភាពចៃដន្យកើតឡើងតែយូរៗម្តងប៉ុណ្ណោះ តែភាពជោគជ័យអាចកើតឡើងជាច្រើនដង បើយើងប្រឹងប្រែង៕