ក្រោយ​បម្រើ​សេវាកម្មលើផ្នែក​ព្យាបាលធ្មេញជាង​១០ឆ្នាំ​កន្លង ធ្វើ​ឲ្យគ្លីនិកសន្តិភាព​ទទួលបាន​ការគាំទ្រយ៉ាងខ្លាំង​

បើនិយាយពិ​គ្លីនិក​ព្យាបាលធ្មេញ​សន្តិភាព​ អ្នកណាក៏បានស្គាល់ដែរ​ ដោយ​សារ​តែការ​ដំណើរព្យាបាល​ជូន​ដល់​អតិថិជន​ប្រកប​ដោយទំនុកចិត្ត​ខ្ពស់​ ជា​ពិសេស​ទៅ​ទៀត​ ក្រោយមានការ​គាំទ្រកាន់តែខ្លាំង​បែបនេះ ទើប​ធ្វើ​ឲ្យ​ក្រុមគ្រូពេទ្យ​នៅទីនោះបង្កើនការយកចិត្ត​ទុកដាក់ចំពោះអតិថិជនខ្លាំង​ជាទីបំផុត​។

បន្ទាប់ពី​បាន​បើកតាំង​ពីឆ្នាំ២០០៧មក គ្លីនិក​សន្តិភាព​ ដែលមាន​លោក​ Kenzie Kheam ជាស្ថាបនិក​ បាន​បង្ហើបពី​ចំណុច​ពិសេស​ចំនួន​៣យ៉ាង​ ដែលអាចធ្វើ​ឲ្យគ្លីនិកមួយ​នេះ​ទទួលបានជោគជ័យ​។ ចំណុចសំខាន់ជាងគេបង្អស់ដែលជម្រុញឲ្យអតិថិជនរើសយកគ្លីនីកនេះទីមួយនោះគឺ ទំនុកចិត្តតាមរយៈសេវាកម្មដែលផ្តល់ជូន និងការប្រឹក្សាច្បាស់លាស់ជាមុន។ មិនត្រឹមតែភ្ញៀវក្នុងស្រុកប៉ុណ្ណោះទេ មានភ្ញៀវបរទេសមួយចំនួនធំក៏ផ្តល់ទំនុកចិត្តដល់គ្លីនិកក្នុងស្រុកមួយនេះដែរ ត្បិដអីជំនាញ និងបទពិសោធន៍ដែលផ្តល់ជូនអតិថិជនមានស្តង់ដារច្បាស់លាស់ត្រឹមត្រូវ។

មួយវិញទៀត ប្រសិទ្ធភាព និងគុណភាពដែលចេញពីស្នាដៃ បានជួយកសាងកេរ្តិ៍ឈ្មោះយីហោគ្លីនិកមួយនេះឲ្យលេចធ្លោជាច្រើនឆ្នាំ ដោយសារតែអតិថិជនបានប្រាប់តគ្នាពីមាត់មួយទៅមាត់មួយទៀត។ គុណភាពនៃការផ្តល់សេវាកម្មជាសារមួយដែលអតិថិជនថ្មីៗលឺហើយ ចង់ប្រើប្រាស់សេវាកម្មលើសពីលឺការផ្សព្វផ្សាយទៅទៀត នៅពេលដែលពួកគាត់កំពុងជួបបញ្ហាដូចគ្នានោះ។

ចំណុចចុងក្រោយ​ ដែលទទួលបានការគាំទ្រទៀតនោះ គឺ​តម្លៃ​សមរម្យ​សម្រាប់អតិថិជន​ ទន្ទឹមនឹងមានគុណភាព និងប្រសិទ្ធភាពមានស្តង់ដារខ្ពស់ បានជម្រុញឲ្យគ្លីនិកមួយនេះមានអតិថិជនហូរហែរ និងថ្មីៗជាប់ជាប្រចាំ ខណៈគ្លីនិកនេះមានគោលដៅពង្រីកឲ្យបានកាន់តែច្រើនសាខានៅកម្ពុជាដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានទទួលសេវាកម្មសុខភាពមាត់ធ្មេញដែលមានតម្លៃ សមរម្យ និងប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់៕