សហគ្រិន​ជោគជ័យ​អាមេរិក​ បង្ហើប​គន្លឹះ​វិនិយោគចំនួន​៣យ៉ាង​ ដើម្បីធ្វើ​យ៉ាង​ណា​ឲ្យក្លាយជាខ្លួន​ជាសេដ្ឋី​លឿនបំផុត

លោកអ្នក​ប្រាកដ​ជាបាន​ស្គាល់​ហើយ លោក Jim Rohn ដែលជាអ្នកជំនួញ​ សហគ្រិន អ្នក​វិនិយោគ​ដ៏ជោគ​ជ័យ​ម្នាក់​នៅអាមេរិក លោក​បាន​បំផុសនៅគំនិតស្មារតី​ផ្សេងៗ​ សម្រាប់​ឲ្យអ្នក​ដ៏ទៃដើម្បីអនុវត្ត​ឆាប់ទទួលបានភាព​ជោគជ័យ​ក្នុង​ការរស់នៅ និង​មុខជំនួញ​របស់ខ្លួន​។

ក្នុងនោះផងដែរ​លោក​បានបង្ហើប​គន្លឹះចំនួន​៣យ៉ាង​សម្រាប់​ ការវិនិយោគ​ឆាប់ទទួលបានភាព​ជោគជ័យ​៖

១​.ការវិនិយោគលើចំណេះដឹង

លោក Jim Rohn បាននិយាយថា វាចាំបាច់ខ្លាំងណាស់ដែលមនុស្សគ្រប់រូបត្រូវតែហ៊ានចំណាយលុយរបស់ខ្លួនដើម្បីទិញសៀវភៅ កាសែត និងបង់ថ្លៃរៀនចំណេះដឹងខ្លីៗ ព្រមទាំងចំណាយលុយចូលរួមសិក្ខាសាលាផ្សេងៗ ប្រសិនបើពួកគេចង់ក្លាយខ្លួនជាមនុស្សជោគជ័យ ឬជាបុគ្គលដែលមានប្រាក់ពាន់លានដុល្លារជាប់នឹងខ្លួននោះ។

២.ការវិនិយោគលើពេលវេលា

សហគ្រិនវ័យ៧៩ឆ្នាំរូបនេះ បានលើកឡើងថា ការវិនិយោគលើពេលវេលាគឺជាការវិនិយោគដ៏មានសារៈសំខាន់បំផុតសម្រាប់ជីវិតមនុស្សគ្រប់គ្នា។ ពោលគឺអ្នកមិនអាចមានចំណេះដឹងដោយមិនបានចំណាយពេលរៀនសូត្រនោះឡើយ។ ហើយពេលវេលាដែលអ្នកវិនិយោគនៅទីនេះ គឺជាការវិនិយោគលើខួរក្បាលខ្លួនឯង ដែលជាគ្រឿងម៉ាស៊ីនជួយឱ្យអ្នកជោគជ័យ។ លោក រ៉ន ពន្យល់ថា “ប្រសិនបើអ្នកចង់ឱ្យនរណាម្នាក់ចំណាយលុយគឺមិនមែនជារឿងពិបាកនោះទេ តែប្រសិនបើអ្នកចង់ឱ្យគេចំណាយពេលវេលាជាមួយអ្នក នោះទើបជារឿងដែលពិបាកបំផុត”។

៣.ការវិនិយោគលើកម្លាំង

ការវិនិយោគនៅទីនេះ លោក Jim Rohn បានពន្យល់ថា នៅគ្រប់កិច្ចការដែលអ្នកធ្វើ ចូរខំប្រឹងពិនិត្យខ្លួនឯង និងអង្កេតអ្នកដទៃ ព្រោះសេចក្តីប្រឹងប្រែងដ៏មុតមាំរបស់អ្នកមានឥទ្ធពលខ្លាំងណាស់លើបរិមាណនៃចំណេះដឹងដែលអ្នកនឹងទទួលបាននៅពេលអនាគត។ ជាមួយគ្នានេះ ការផ្តោតអារម្មណ៍ធ្វើឱ្យខួរក្បាលអាចបាញ់យកគំនិតល្អៗ ប្រៀបដូចការភ្ជង់កាំភ្លើងដើម្បីបាញ់ឱ្យចំគោលដៅដូច្នោះដែរ ហើយដើម្បីអាចផ្ចឹតផ្ចង់អារម្មណ៍បានល្អ វាត្រូវការសេចក្តីប្រឹងប្រែងខ្លាំងណាស់៕