ពលករកូរ៉េមួយ​រូប​ជំនាញ​ផ្នែក​កសិកម្មនៅប្រទេសកូរ៉េ ត្រឡប់ចូលស្រុកវិញ​ធ្វើ​កសិកម្មក្លាយម្ចាស់ចំការរាប់ម៉ឺនហិកតា

74

យុវជនខ្មែរម្នាក់ ក្រោយ​ពី​ទទួលបានការ​បណ្តុះបណ្តាល និងធ្វើកា​រនៅប្រទេសកូរ៉េផ្នែកកសិកម្មរួចមក មានជំនាញ​ច្បាស់លាស់​ប្រាកដ​ បាន​ត្រឡប់មកប្រទេសកម្ពុជា​វិញ ព្រមទាំង​បាន​ប្រកប​របរ​កសិកម្មទៀត​ផង​ ដោយ​បាន​ដាំដំណាំ​រាប់ម៉ឺន​ហិកតានៅក្នុង​ខេត្តកំពង់ឆ្នាំង។

បើតាម​លោក គីម ហួរ អតីតពលករនៅកូរ៉េ​ បានថ្លែង​ប្រាប់ថា ក្រោយត្រឡប់មកពីកូរ៉េវិញ គាត់និងក្រុមការងារបាន បង្កើតគម្រោងកសិកម្មធំមួយក្នុងខេត្តនេះ ដោយវិនិយោគទៅលើដីចម្ការ ហើយមានសេវាកម្មមើលថែទាំថែមទៀតផង​។ ដោយសារតែកន្លងមកកសិករខ្មែរយើងធ្វើកសិកម្មដោយគ្មានផែនការ ហើយយើងខ្វះធនធានច្រើនទៀតផង ដូចជាជា ពូជ ទឹក និងជីកសិកម្មជាដើម ហើយរឿងធំបំផុតនោះគឺពេលប្រមូលផល ដោយសារតែដំណាំតិចតួចពេកមិនអាចមានលទ្ធភាពនាំចេញបាន។

លោក​បាន​បន្ថែមថា មិនត្រឹមតែជួយកាត់បន្ថយថ្លៃដើមច្រើនប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈងាយស្រួលដល់ការផលិ​ត​ទៀតផង មានន័យកម្ពុជាយើងនឹងមានកសិផលពេញមួយឆ្នាំ ហើយក៏នឹងមានលទ្ធភាពបង្កើតរោងចក្រកែច្នៃដំណាំកសិកម្មដោយខ្លួនឯងបានទៀតផង ដែលជាជាគម្រោងទៅថ្ងៃខាងមុខនៅពេលដែលដំណាំទាំងនេះចាប់ផ្តើមហុចផលបណ្តើរៗ។

គួរជម្រាបថាលោក គីម ហួរ ជាអតីតពលករកូរ៉េ ដែលធ្លាប់ធ្វើការនៅទីនោះអស់រយៈពេលជាង៦ឆ្នាំ មុននឹងផ្លាស់មកគ្រប់គ្រងកសិដ្ឋានធំមួយនៅខេត្តកំពង់ឆ្នាំងដែលមានកូនល្មើរ កូនក្រញ៉ូង និងដូងក្រអូបខ្ទង់លានដើម ជាមួយផ្ទៃដីដាំដុះជាង១១០ហិកតានៅទីនោះ៕

Loading...