មហាសេដ្ឋី Jack Ma ៖ ប្រសិនបើអ្នកគ្មានលទ្ធភាព​រៀននៅមហាវិទ្យាល័យទេ ត្រឹមតែ​២ជំនាញ​នេះធ្វើ​សេដ្ឋីបាន​

42

លោកអ្នក​ប្រាកដជាបាន​ស្គាល់ច្បាស់ហើយ មហាសេដ្ឋីមានបំផុត​លោក ​Jack Ma ដែលជាអ្នកជោគជ័យ​ខ្លាំងបំផុត​ក្នុងជីវិត​ មានទ្រព្យ​សម្បត្តិ​រាប់លានដុល្លារ​ក៏លោកនៅតែក្រើន​រំលឹក​ដល់​អ្នក​ដ៏ទៃឲ្យធ្វើយ៉ាងណា ដើម្បី​ស្វែង​រកភាព​ជោគជ័យ​សម្រាប់ខ្លួន​ឯង​ឲ្យបាន ទោះបីជា​រៀនមិនបានខ្ពង់ខ្ពស់ក៏ដោយ​។

លោក Jack Ma បាន​ថ្លែង​ប្រាប់ថា ប្រសិន​បើអ្នកគ្មានលទ្ធភាព​រៀនមហាវិទ្យា​ល័យ ឬអ្នក​ដែលមិនបានរៀងនៅ​មហាវិទ្យា​ល័យ សុំកុំមានការព្រួយបារម្មណ៍​ចំពោះជីវិតអ្នក មាន​គន្លឹះ​ចំនួន​២យ៉ាង​ដែលអាច​ឲ្យអ្នកជោគជ័យ​បាន​៖

១.ជំនាញនិយាយសាធារណៈ

ភាពភ័យខ្លាចធំបំផុត នៅក្នុងជីវិតរបស់មនុស្សយើង ភាគច្រើនមិនមែនជាសត្វពស់ ឬក៏សេចក្តីស្លាប់នោះដែរ ប៉ុន្តែវាគឺជាការនិយាយជាសាធារណៈ ទៅកាន់ភ្នែករាប់ពាន់គ្រាប់ដែលកំពុងសម្លឹងមកលើយើង ធ្វើឱ្យយើងមានអារម្មណ៍ភ័យខ្លាចនិយាយលែងចេញ សម្លេងអាចនឹងវ៉លៗ ទោះបីជាយើងបានប្រាប់ខ្លួនឯងថាវាមិនអីទេ ក៏យើងនៅតែមានអារម្មណ៍ភ័យខ្លាចដដែល។

ដូច្នេះ បុគ្គលដែលអាចរកចំណូលបានច្រើនក្រៅអំពីគំនិត និងការប្រើប្រាស់កម្លាំងពលកម្មគឺជាមនុស្សដែលពោពេញ​ដោយសិល្បៈក្នុងការនិយាយជាសាធារណៈ ឬការនិយាយបញ្ចុះបញ្ចូលនរណាម្នាក់ឱ្យហ៊ានដាក់ទុនរកស៊ីជាមួយគេ។

២.ជំនាញប្រើប្រាស់លុយ

នៅលើលោកនេះ គ្មានមហាសេដ្ឋីណាម្នាក់ ដែលមិនមានជំនាញប្រើប្រាស់លុយជាប់ខ្លួននោះទេ ព្រោះប្រសិនជាគ្មានជំនាញផ្នែកហរិញ្ញវត្ថុនេះទេ ទោះបីជាពួកគេអាចរកចំណូលបានច្រើនយ៉ាងណា ក៏មិនអាចសល់លុយបានដែ​រ​។ ពួកគេនឹងយកលុយដែលរកបានដោយលំបាក ទៅទិញបំណុលយកមកដាក់ជាប់នឹងខ្លួនមិនខាន ពោលគឺពួកគេមិនអាចបែងចែកឱ្យដាច់រវាងបំណុល និងទ្រព្យបានឡើយ។

ជំនាញប្រើប្រាស់លុយនេះ មិនត្រូវបានបង្រៀននៅក្នុងសាលារៀននោះទេ តែវាជាជំនាញដែលអ្នកអាចចេះតាមរយៈខ្លួនឯង និងសេដ្ឋកិច្ចប្រចាំថ្ងៃ។ ហើយពួកអ្នកមាន បានរៀនជំនាញសំខាន់មួយនេះ យ៉ាងស្ទាត់ជំនាញ តាមរយៈសិក្ខាសាលា និងការអានផ្សេងៗ ជាពិសេសការអនុវត្តន៍ផ្ទាល់តែម្តង៕

Loading...