សោម សម្បត្តិ​ ៖ ជំនាញ​ទាំង​៣យ៉ាង​នេះពិតជាសំខាន់​បំផុត និង​ឆាប់ទទួលបានភាពជោគជ័យ​ខ្លាំងបំផុត​

ជំនាញអ្វី​ក៏ដោយ​សំខាន់ឲ្យ​មនុស្ស​យើង​ចេះប្រាកដ​ នោះយើង​នឹង​ឆាប់ទទួលបានភាព​ជោគជ័យខ្លាំង​ជាបំផុត​។ ប្រសិនបើអ្នក​ចង់បាន​ប្រាក់​ច្រើន​សម្រាប់​ជីវិត​អ្នក គួរ​តែមាន​ចំណេះ​ដឹងក្នុងខ្លួន​ជាមុនសិន​​ ទើប​អា​ចរកចំណូល​បាន​ទៅតាម​សមត្ថភាព​នៃចំណេះ​ដឹង​របស់យើង​ ម្យ៉ាង​វិញទៀត​ប្រសិនអ្នកចេះជំនាញទាំង​៣ប្រាកដ អ្នកនឹងជោគជ័យ៖

១​.ចេះប្រើប្រាស់មនុស្ស

រឿងដែលអ្នកត្រូវចេះមុនគេ គឺចេះប្រើប្រាស់មនុស្សឱ្យអស់ពីលទ្ធភាព ប្រើប្រាស់ឱ្យចំគោលដៅតាមជំនាញ សមត្ថភាពនិងទេពកោសល្យរបស់បុគ្គលិក។ ទាញយកទឹកចិត្តមនុស្សឱ្យស័្មគ្រស្លាប់ធ្វើការងារជាមួយអ្នក តាមរយៈការផ្តល់ឱ្យពួកគេនូវការគោរពឱ្យតម្លៃ ផ្តល់សិទ្ធអំណាចលើការងាររបស់គេ និងផ្តល់ជាការលើកទឹកចិត្ត គួបផ្សំនិងប្រាក់ចំណូលមធ្យម ជាពិសេសគឺឱកាសរីកចម្រើនដល់បុគ្គលិក។

២.ចេះប្រើប្រាស់លុយ

នៅត្រង់ចំណុចនេះ ផ្តោតសំខាន់លើការគ្រប់គ្រងលំហូរសាច់ប្រាក់ប្រកបដោយភាពវ័យឆ្លាត ដោយមិនខ្វះថាចំណូលអ្នកតិច ឬក៏ច្រើន ហើយស្មុកស្មាញកម្រិតណានោះទេ បញ្ហាគ្រប់គ្រងលំហូរសាច់ប្រាក់ត្រូវតែធ្វើឱ្យបានល្អ និងច្បាស់លាស់បំផុត ព្រោះថាការចំណាយដែលមិនត្រឹមត្រូវ និងធ្វើឱ្យអ្នកខាតពេលវេលា និងលុយកាក់ ព្រមទាំងធ្វើឱ្យអាជីវកម្មរបស់អ្នកពិបាកនិងពង្រីកខ្លួនខ្លាំងណាស់។

៣. ចេះប្រើពេលវេលា

ការចេះប្រើប្រាស់ពេលវេលាឱ្យបានត្រឹមត្រូវ គឺជារឿងសំខាន់បំផុតដើម្បីធ្វើឱ្យអាជីវកម្មរបស់អ្នកទទួលបានជោគជ័យ មកដល់ចំណុចនេះចង់បានន័យថា ការចេះរៀបចំផែនការលើការងារដែលខ្លួនចង់សម្រេចប្រចាំថ្ងៃ និងព្យាយាមសម្រេចឱ្យបានទាន់កាលកំណត់ ទើបអ្នកអាចមានឱកាសរត់តាមទាន់ដៃគូរប្រកួតប្រជែងរបស់អ្នក។ ព្រោះថាអ្នករកស៊ីឆ្លាត គេចំណាយពេលធ្វើការតិចម៉ោង ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ហើយជាទូទៅពេលវេលាដែលគេចំណាយ គឺផ្តោតសំខាន់តែទៅលើភាពជាអ្នកដឹកនាំ ការទំនាក់ទំនង និងអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងរបស់ខ្លួនប៉ុណ្ណោះ៕