លោក ម៉េង សែ ៖ អតិថិជនទាំង​អស់​មុននឹង​សម្រេច​ចិត្ត​ទិញ​គម្រោ​ង​ដី គួរ​សុំ​ម្ចាស់​គម្រោង​ពិនិត្យ​ឯកសារសិន​

ជាការពិតណាស់​ យើង​មិនគួរ​តែសិក្សា​ឲ្យបានច្បាស់ជាមុនសិន មុន​នឹងសម្រេចចិត្ត​ទិញ​អចលនទ្រព្យ​ ព្រោះវាអា​ច​នឹង​មាន​បញ្ហា​កើតឡើង​ ក្រោយពេល​ដែលយើង​បាន​ទិញ​វារួច​រាល់ហើយ​។ ដើម្បី​កុំឲ្យមានបញ្ហាទាំង​នេះ​កើតឡើង​ យើង​ជាអតិថិជន​ ត្រូវ​តែសួរ​នៅឯកសារ​មួយ​ចំនួន​ ដែល​ពាក់ព័ន្ធ​​ដូចខាងក្រោមនេះ​៖

១.ប្លង់រឹង៖ ត្រូវតែពិនិត្យមើលប្រភេទប័ណ្ណកម្មសិទ្ធិ ពីរប្រភេទនៅពេលអ្នកទិញផ្ទះក្នុងបុរី ដំបូង​គឺប្លង់​រឹង​មេ​ទាំង​មូល​របស់​គម្រោង​ដែល​បាន​កំណត់​បែង​ចែក​ដីទៅ​ជាចំណែក​ផ្សេង​គ្នា​នៅ​ក្នុង​គម្រោង។​

២.ប្លង់ទន់៖ គឺភាគច្រើនត្រូវបានចេញឲ្យប្រើប្រាស់ក្នុងប្រទេសកម្ពុជា។ ប្លង់ប្រភេទ​នេះត្រូវបាន​ចុះឈ្មោះ​និងទទួលស្គាល់​​ត្រឹម តែអជ្ញាធរមូលដ្ឋាន និងបានផ្តល់ជូនដោយការិយាល័យស្រុកប៉ុណ្ណោះ។ប្ល ង់ទន់ជាធម្មតាសំដៅទៅលើឯកសារចំនួនបីដែលអាចបង្ហាញភស្ដុតាងនៃភាពជាម្ចាស់។

៣.ការចុះបញ្ជីក្រុមហ៊ុន៖ កុំខ្លាចក្នុងការស្នើសុំពិនិត្យលិខិតចុះបញ្ជីក្រុមហ៊ុនពីអ្នកអភិវឌ្ឍន៍ តាម​ច្បាប់​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​​ត្រូវចុះ​បញ្ជី​ដើម្បី​ទទួល​បាន​ការ​យល់​ព្រម​ពីក្រសួង​ពាក់​ព័ន្ធ​ដើម្បី​អាច​ចាប់​ផ្តើម​ដំណើរ​ការអាជីវកម្ម និងដំណើរ​ការសាងសង់បាន។

៤.ការអនុម័តផែនការមេ៖ នេះគឺជាឯកសារមួយដ៏សំខាន់ដែលអ្នកត្រូវតែដឹងផងដែរ ចំពោះ​ផែន​ការ​មេ (សម្រាប់គម្រោងទាំងមូល) ឯកសារ​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​ក្រសួង​រៀប​ចំដែន​ដីនគ​រូបនីយ​កម្ម​ និងសំណង់។

៥.ពិនិត្យឯកសារទិញដីធ្លី៖ ការពិនិត្យទិញឯកសារដីធ្លី របស់ម្ចាស់គម្រោងពិតជាសំខាន់ខ្លាំងណាស់ ព្រោះនេះជាបញ្ហា ដែលតែងកើតឡើងជារឿយ។ ដូចនេះបើក្រុមហ៊ុនណាហ៊ានបង្ហាញឯកសារដីធ្លីនេះ គឺគួរឲ្យទុកចិត្តហើយ៕