មិនធម្មតាមែន ! ជានិស្សិត​​​ដែល​​រៀន​ចប់ធុរកិច្ចនៅវៀតណាម​សោះ បើកលក់​សាឡន​ចំណេញ​​រាប់លានដុល្លារ​

បច្ចុប្បន្ន​​គ្រឿង​សាឡន​កំពុងតែមានការពេញនិយម​ខ្លាំង​បំផុត​នៅក្នុងប្រទេសកម្ពុជា​ ហើយ​​ជាពិសេសទៅទៀតនោះក៏មាន​អ្នក​បើកក្រុមហ៊ុន​សាឡន​ជាច្រើន​ទៀតផងដែរ​។ ទាក់ទិននឹងការពេញនិយម​បែបនេះ​ហើយ​ ទើប​មាន​យុវជន​ម្នាក់​ក្រោយ​ពីបញ្ចប់​ធុរកិច្ច​នៅប្រទេសវៀតណាម​រួច បានបើក​ក្នុង​ប្រទេស​គេ​ប្រកប​ដោយភាព​ជោគជ័យ​។

លោក Dee Daiel ជានិស្សិតបញ្ចប់​ថ្នាក់​វិទ្យាល័យ​នៅប្រទេសវៀតណាម ហើយ​មានក្តី​ស្រឡាញ់​ការតុបតែងមុខ ការច្នៃម៉ូតសក់ ការច្នៃប្រឌិតទាក់ទងនិងសម្ផស្ស តាំងតែពីតូចមក។ វាក៏បានជម្រុញទឹកចិត្ដលោកឲ្យចង់ចេះចង់ដឹងពីជំនាញ់មួយនេះថែមទៀត ទោះជាទៅរៀនដល់ស្រុកគេមានភាពមមាញឹកយ៉ាងណា ក៏លោកនៅឆ្លៀតពេលរៀនជំនាញផាត់មុខ ធ្វើសក់នេះដែរ។

បើតាម​លោក Dee Daiel បាន​មាន​ប្រសាសន៍​ឲ្យដឹងថា អំឡុងពេល៥ឆ្នាំ ដែលលោកបន្ដការសិក្សានៅប្រទេសវៀតណាម លោកបានឆ្លៀតពេលទំនេរ ទៅធ្វើជាកូនជាងផាត់មុខ និងធ្វើសក់នៅហាងសាឡនមួយកន្លែង។ លោកបានបន្ដទៀតថា មិនថារៀននៅស្រុកខ្មែរយើង ឬរៀននៅក្រៅប្រទេសនោះទេ នៅពេលឈានដល់កម្រិតមហាវិទ្យាល័យគឺវាមានភាពមមាញឹកខ្លាំងណាស់ សឹងតែគ្មានពេលដើម្បីទៅធ្វើការងារក្រៅម៉ោង និងអ្វីផ្សេងទៀត ក្រៅការងារនៅសាលាបានឡើយ។ ប៉ុន្ដែដោយក្ដីស្រឡាញ់ចូលចិត្ដជំនាញមួយនេះ លោកត្រូវតែឆ្លៀត ទោះជាមានពេលតិចតួចក៏ដោយ ក៏លោកនៅតែព្យាយាមធ្វើវាឲ្យបាន។

បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសវៀតណាម លោក​Dee Daniel បានចាប់ផ្ដើមអាជីពជាអ្នកផាត់មុខឯករាជ្យ រយៈពេលជាងមួយឆ្នាំ។ ដោយហេតុថា លោកមានជំនាញមួយច្បាស់លាស់ ហើយស្នាដៃផាត់មុខ និងធ្វើសក់ ក៏មានការគាំទ្រច្រើនពីសំណាក់អតិថិជន។ លោក Dee Daniel ក៏ចាប់ផ្ដើមបើកហាងសាឡន Dee’s Studio Hair Salon នេះឡើងក្នុងអំឡុងឆ្នាំ២០១៣ បើគិតមកដល់ពេលនេះគឺមានរយៈពេលជិត៦ឆ្នាំមកហើយ៕