Jack Ma ៖ ចិនកំពុង​មានសក្តានុពលផ្នែកកសិកម្ម​ គ្រាន់តែ​ប្រជាជន​ចិន​ញាំមាន់​ក្នុង​១ឆ្នាំ​៧ពាន់លានក្បាលគត់​

លោក​អ្នក​ប្រាកដជាបានស្គាល់យ៉ាង​ជាក់ច្បាស់ហើយ មហាសេដ្ឋី Jack Ma ដែលជាមនុស្ស​ជោគជ័យ​ក្នុង​ជីវិត​មាន​ប្រាក់​រាប់លានដុល្លារ​ ហើយថ្មីៗនេះ​លោក​បាន​សិក្សារលើគម្រោង​ផ្នែក​កសិកម្ម​ គ្រាន់តែ​ប្រជាជនចិន​ញាំមាន់​ក្នុង​មួយឆ្នាំជាង​៧ពាន់លានក្បាលឯណោះ​។

បើតាម​លោក Jack Ma បានថ្លែ​ងប្រាប់ថា ក្រៅពីពិភពលោក​ដែលតែងតែនាំគ្នា​មើលមកចិនក្នុងន័យអវិជ្ជមាន​​​អ្នកទាំងអស់គ្នា​គួរមើលពីសក្តានុពលទីផ្សារនៃប្រទេសនេះវិញ។​ នៅប៉ុន្មានឆ្នាំខាងមុខនេះ​​ចិន​នឹងក្លាយជាទីផ្សារធំបំផុត​ទីមួយ​របស់ពិភពលោក​វ៉ាដាច់សហរដ្ឋអាមេរិក។ សព្វថ្ងៃចិន​មានអ្នកប្រើអ៊ីនធើណែតជាង​៨០០លាននាក់ឯនោះ​ ហើយ​អ្នកដែល​ទិញទំនិញតាមអនទ្បាញមានជាង​៥០០លាននាក់។ ​ដូចនេះប្រទេសច្រើនណាស់​នៅទូទាំងពិភពលោក​អាចនឹងឆក់ឳកាសលក់ទំនិញមកចិន​តាមរយះអាលីបាបា។

ចំនួនប្រជាជន ដែលថ្នាក់កណ្តាលមានចំនូលមធ្យមកំពុងមានការកើនខ្លាំង​​នៅប៉ុន្មានឆ្នាំទៀតនឹងកើនដល់ជាង​៥០០លាននាក់។ ​ពេលនោះហើយ​ដែលចិននឹងត្រូវការទំនិញច្រើនណាស់ពីពិភពលោក។ បើនិយាយពីភ្ញៀវទេសចរណ៍វិញ​ក្នុងមួយឆ្នាំ​ចិនជាង​១៥០លាននាក់​បានធ្វើដំណើរ​ចេញក្រៅប្រទេស​។​

មហាសេដ្ឋីរូប​នេះ​ បាន​បញ្ជាក់ថា ចំនួននេះគឺស្មើរប្រៀបដូចប្រទេសទាំងមូលកំពុង​រំកិលដើរលេង។ នៅកម្ពុជា​ភ្ញៀវចិន​ក៏ជាប់ជាភ្ញៀវលេខមួយ​មានចំនួនច្រើនជាងគេ​បំផុត​ផងដែរ៕