មិនធម្មតាមែន ! តារាបាល់បោះអាមេរិក​បាន​បង្រៀន​កូន​ស្រី​របស់ខ្លួន​ ធ្វើ​យ៉ាង​ណា​ឲ្យចេះរក្សារ​លុយ និង​បង្កើន​លុយ

អតីតកីឡាបាល់បោះ​អាមេរិក លោក Alex Rodriguez បាន​បង្រៀន​កូន​ស្រីជាទីស្រឡាញ់នូវ​រឿង​សំខាន់មួយក្នុង​ជីវិត​របស់​ពួកគេ​នោះគឺ​ការ​ចេះ​ទុកដាក់​លុយកាក់ និង​ការសន្សំ​ប្រាក់​របស់ពួកគេ ហើយ​ធ្វើ​យ៉ាងណា​ ដើម្បី​ឲ្យ​លុយ​របស់ពួកគេ​មាន​ចរន្ត​ និងបង្កើន​លុយ​ឲ្យ​បាន​ច្រើនបំផុត​។

ចំពោះ​មេរៀន​ដែលលោក​បាន​បង្រៀន​កូនស្រីរបស់លោកនោះ គឺ​គាត់បង្រៀនកូនស្រី​របស់លោក​ឲ្យចេះ​វិនិយោគតាំងពីក្មេង ជាក់ស្ដែងលោកបានបង្រៀនកូនស្រីគាត់ទាំង២ ដែលទើបមានវ័យ១១និង១៤ឆ្នាំ ឲ្យវិ​និយោគលើភាគហ៊ុនកាលពី៥ឆ្នាំមុន ហើយពេលនេះលុយពួកគេកើនឡើងទ្វេដងតាមរយៈការវិនិយោគនេះ។

បើតាម​អតីតកីឡាបាល់បោះរូបនេះ​ បាន​លើកឡើងថា ការវិនិយោគគឺជាផ្លូវដ៏ប្រសិទ្ធភាពមួយក្នុងការកសាងទ្រព្យធន ហើយជាពិសេស បើអ្នកបើអ្នកចាប់ផ្ដើមវិនិយោគតាំងពីក្មេង​នោះ អ្នកនឹងមានឱកាសក្នុងការកសាងទ្រព្យធនបានកាន់តែលឿន។

ដូច្នេះហើយ លោកតែងតែផ្ដល់ដំបូន្មានដល់អត្តពលិកជំនាន់ក្រោយថា បើអ្នករកលុយបានច្រើនក្នុងវ័យខ្ទង់២០ ឬ ៣០ ត្រូវតែយកលុយទៅបង្កើតលុយតាមរយៈការវិនិយោគនេះឯង លោកក៏បានសង្កត់ធ្ងន់ថាអ្នកនឹងមាន​ឱកាសអាចក្លាយជាអ្នកមានបាន ប្រសិនបើចេះ សន្សំលុយហើយឆ្លាតក្នុងការចាយលុយ ជាពិសេស យកលុយទៅបង្កើតលុយតាំងពីក្មេង​កាន់តែល្អ៕