កញ្ញា គាន ចន្រ្ទាវត្តី ៖ ប្រាប់ពីគន្លឹះ​៣យ៉ាង​ក្នុង​ការចេញរកស៊ី ដោយគ្មាន​ពាក្យ​ថា បរាជ័យ​ក្នុង​អាជីវកម្មទាល់តែសោះ

61

កញ្ញា​ គាន ចន្ទ្រាវត្តី ជាអ្នកគ្រប់គ្រង​ប្រព័ន្ធទូរសព្ទ័​មួយ​ដ៏ល្បី​បំផុត​​នៅក្នុង​ប្រទេសថៃ បាន​ប្រាប់ពីយុទ្ធសាស្ត្រក្នុងអាជីវកម្មរបស់ខ្លួន​ ត្រូវ​ធ្វើយ៉ាង​ណាមុន​បើកអាជីវកម្ម​ត្រូវតែ​យល់ច្បាស់ពី​លក្ខណៈអាជីវកម្ម​ មុន​នឹងចេញ​ប្រយុទ្ធ​ ព្រោះ​វាង​អាច​នឹងធ្វើឲ្យខ្លួន​បរាជ័យ​មិនខានឡើយ។

គន្លឹះទាំង​៣យ៉ាង​ ដែលកញ្ញាចង់បញ្ជាក់​ប្រាប់ដូចខាងក្រោម៖

១៖ស្គាល់ខ្លួនឯង

ត្រង់នេះ​សំខាន់បំផុត​ អ្នកត្រូ​វតែស្គាល់ខ្លួន​ឯងជាមុនសិន​ មុន​​នឹងចេញ​ប្រយុទ្ធ។ ពាក្យថាស្គាល់ខ្លួនឯង គឺអ្នកត្រូវដឹងពីចំណុចខ្លាំង ចំណុចលេចធ្លោរបស់អាជីវកម្មរបស់អ្នក ហើយក៏ត្រូវដឹងពីចំណុចខ្សោយរបស់ខ្លួនផងដែរ គួបផ្សំនឹងការស្គាល់ពីឱកាស និងការគំរាមកំហែងដែលមកពីកត្តាខាងក្រៅដូចជា បញ្ហានយោបាយ សេដ្ឋកិច្ច ការប្រែប្រួលចំណង់ចំណូលចិត្តអ្នកប្រើប្រាស់ ដើម្បីអោយយើងអាចដកដង្ហើមអោយទាន់គេលើទីផ្សារ។

២៖ស្គាល់ដៃគូប្រកួតប្រជែង

បើសិនអ្នកស្គាល់ខ្លួនឯងច្បាស់១០០% អ្នកត្រូវប្រាប់ខ្លួនឯងថា ត្រូវតែស្គាល់គូប្រជែងរបស់អ្នកទ្វេដង២០០%។ អ្នកត្រូវព្យាយាមស្វះស្វែងរកព័ត៌មានគ្រប់ច្រកល្ហក់ ថាតើដៃគូប្រកួតប្រជែងរបស់អ្នកជានរណាខ្លះ? គេកំពុងធ្វើអ្វី? ហើយគេនឹងគិតថានឹងធ្វើអ្វីបន្តទៀត? ការតំរង់ភ្នែកនិងត្រចៀកយ៉ាងយកចិត្តទុកដាក់ទៅលើគូប្រជែងនេះ ធ្វើអោយយើងអាចមានភាពងាយស្រួលក្នុងការធ្វើយុទ្ធសាស្ត្រទីផ្សារប្រកបដោយប្រសិទ្ធិភាព ជាពិសេសជាឱកាសមួយដែលយើងអាចខ្ចីមេរៀនគេមករៀនសូត្រផងដែរ មិនថាមេរៀនបរាជ័យ ឬ មេរៀនជោគជ័យរបស់គេ ដើម្បីយកមកអភិវឌ្ឍន៍ខ្លួនអោយកាន់តែជោគជ័យថែមទៀត។

៣. ស្គាល់អតិថិជន

ជាចំនុចមួយសំខាន់ដែលមិនអាចខ្វះបាន ដែលអ្នកត្រូវតែស្គាល់អតិថិជនរបស់អ្នកអោយបានជាក់ច្បាស់ ថាពួកគេមានប្រវត្តិបែបណា ជាមនុស្សបែបណា ចូលចិត្តអី ចង់បានអី មានតំរូវការអី ចំណូលចំណាយយ៉ាងម៉េចដែរ ពិសេសពួកគេជួបការលំបាកអីខ្លះពេលបច្ចុប្បន្ន បន្ទាប់មករកយុទ្ធសាស្រ្តយ៉ាងណាផ្គត់ផ្គង់អោយចំតំរូវការនោះ និងបន្តថែរក្សា យកចិត្តទុកដាក់លើពួកគេ។

អ្នកត្រូវតែយកខ្លួនឯងជាតួតាំងតំណាងអោយអតិថិជនរបស់អ្នក សួរថាបើសិនអ្នកអោយរបស់នេះទៅខ្លួនអ្នក តើអ្នករីករាយពេញចិត្តនឹងទទួលយកឬទេ? ចង់មិនចង់ បង្ហាញឬមិនបង្ហាញ អតិថិជនអាចទទួលអារម្មណ៍ដឹងពី ក្តីស្រលាញ់ ការយកចិត្តទុកដាក់រឿងតិចតួចរបស់អ្នក ហើយនេះជាមន្តស្នេហ៍នៃអាជីវកម្មរបស់អ្នក៕

Loading...
TodaySharing News

FREE
VIEW