តោះមកដឹងទាំងអស់គ្នា ដំណាំ​៣ប្រភេទ​ដែល​កំពុង​មាន​តម្រូ​វការទីផ្សារខ្លាំង​បំផុត និង​អាច​រកចំណូលបាន​រាប់ម៉ឺន​$

ការជ្រើសរើសដំណាំអាចកំណត់លើជោគវាសនាមួយផ្នែកធំ នៃជីវិតកសិកម្មរបស់ប្រជាកសិករ មែនទែនទៅបើទុកជាមានដីតូចក្តី ធំក្តី ឱកាសសម្រាប់កសិករបង្កបង្កើនផលមានខ្ពស់​ អាស្រ័យលើការជ្រើសរើសប្រភេទដំណាំត្រឹមត្រូវ និងលទ្ធភាពក្នុងការដាំដុះ ដែលជះឥទ្ធិពលយ៉ាងខ្លាំងនៅពេលប្រមូលផល និងនាំយកផលិតផលចូលទីផ្សារ។

ដំណាំ៣ប្រភេទនេះ ទោះមានដីតិចត្រឹម១ហិកតាក្តីក៏អាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុងមួយឆ្នាំដែរ តែយ៉ាងណាក្តីដំណាំទាំងនេះរើសប្រភេទដី រើសតំបន់ និងបច្ចេកទេសគ្រប់គ្រាន់ផងដែរ។

១.ដំណាំផាសិន

បច្ចេកទេសដាំផាសិន បែបម៉ាឡេ-សីង្ហបុរីនេះ អាចទាញផលបានពី១៥​ទៅ​២០តោនឯណោះក្នុងមួយហិកតា ខណៈការដាំតាមទម្លាប់ចាស់តៗគ្នាអាចប្រមូលផល​បានពី៣ទៅ៤តោន​ប៉ុណ្ណោះ​ក្នុងមួយឆ្នាំ ខណៈផាសិនអាចប្រមូលផល៤ដងមួយឆ្នាំ ក្រោយពេលចាប់ផ្តើមដាំជាង១ឆ្នាំ ដែលតម្លៃផាសិននៅលើទីផ្សារបច្ចុប្បន្នមិនក្រោម១ម៉ឺនរៀលទេ ក្នុងមួយគីឡូក្រាម នេះតាមការបង្ហើបឲ្យដឹងពីម្ចាស់ចម្ការមួយកន្លែងនៅខេត្តមណ្ឌលគីរី។ (ចម្ការផាសិនមណ្ឌលគីរី 016 713 452)

២.ទុរេនធម្មជាតិ

ម្ចាស់ចម្ការទុរេនធម្មជាតិមួយកន្លែងនៅខេត្តប៉ៃលិន បានប្រាប់ឲ្យដឹងផងដែរថាចម្ការ តម្លៃទុរេនធម្មជាតិកំពុងត្រូវប៉ាន់ ពោលឡើងដល់២៨០០០រៀល/គីឡូក្រាម ដោយសារតែការគាំទ្រពីអ្នកញាំទុរេនទាំងក្នុងស្រុក និងមានអ្នកបញ្ជារទិញពីក្រៅស្រុកទៀតផង។ គាត់បន្ថែមថា ប្រសិនបើកសិករមានទុរេនធម្មជាតិ១០០ដើម គាត់អាចនឹងប្រមូលផលបាន១០តោនក្នុងមួយរដូវដែលគិតជាទឹកប្រាក់៧ម៉ឺនដុល្លារប្រសិនបើគាត់ថែទាំបានដិតដល់នោះ។ (ចម្ការទុរេនលោក សុភ័ក្រ 092 977 445, 097 60 79 494)

៣.ប័រ

បច្ចុប្បន្នប័រខ្មែរបានផ្គត់ផ្គង់នៅផ្សារនាគមាស (រាជធានីភ្នំពេញ)​ និងនៅខេត្តសៀម​រាបខណៈតម្លៃប័រអាចលក់​ រហូតដល់១ម៉ឺន៥ពាន់រៀល/គីឡូ​ក្រាមនៅពេលខ្សត់ខ្លាំង និង១ម៉ឺនរៀល/គីឡូ​ក្រាមរដូវប្រមូល​ផល សម្រាប់ទាំងការបោះដុំ និងលក់រាយ៕ (ចម្ការប័ររបស់លោក ភ្លុក រតនា 081 287 771)