ឧកញ៉ា គួច​ ម៉េងលី ៖​ ចង់បើកអាជីវកម្មឆាប់ទទួលបានជោគជ័យ អាជីកម្មស៊ីមិនដែលអស់ម៉ូយ និងស៊ីមិន​ចេះទ្រលាន់

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកប្រធាន​ក្រុម​ប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច ​អេឌ្យូខេសិន ជាសហគ្រិនជោគជ័យម្នាក់នៅកម្ពុជា ដែលពលរដ្ឋកម្ពុជាបានស្គាល់ ស្ទើរគ្រប់គ្នានោះ។ លោក​ធ្លា​ប់​បា​នលើកឡើងថា ចង់បើកអាជីវកម្មជោគជ័យ ត្រូវ បើកអាជីវកម្មណាដែលស៊ីមិនចេះអស់ម៉ូយ និងស៊ីមិនចេះទ្រលាន់។

លោកឧកញ៉ាបានពន្យល់ថា អាជីវកម្មដែលស៊ីមិនចេះអស់ម៉ូយ មិនចេះ ទ្រលាន់ អាជីវកម្មនេះមានច្រើនណាស់​នៅប្រទេ​ស​ក​ម្ពុ​ជាគ្មានអ្នក ធ្វើទេ តែប្រសិនបើអាជីវកម្មនឹងគេធ្វើហើយ យើងធ្វើឲ្យខុសពី គេទៅ ទំាង គុណភាព សេវាកម្មល្អ ទីតំាងហា​ង​ជា​ដើ​ម វានឹងទៅជាអាជីវកម្មថ្មី។ លោកក៏ចង់បញ្ជាក់ទៅកាន់សហគ្រិនថ្មីថ្មើងបើចង់ជោគជ័យក្នុងអាជីវកម្ម ត្រូវ​ពិចារណាជ្រើស​យ​កអាជីវកម្មណាគេមិនទាន់ធ្វើ ហើយត្រូវរកស៊ីពីតូច ប៉ុន្តែធ្វើឲ្យខ្លឹម ហើយក៏កុំរំពឹងថានឹងចំណេញញភ្លាមៗ ធ្វើមេ្តច​ឲ្យទូទាត់​ស្មើ​សិ​ន ព្រោះធ្វើអាជីវកម្មយ៉ាងហោចណាស់ក៏រយៈពេល៣ឆ្នាំដែរបានរកចំណេញឃើញ។

ជាការពិតណាស់ ប្រសិនបើអាជីវកម្មមួយដែលមានរួចស្រេចហើយ តែយើងធ្វើដូចគេនោះ វានឹងមិន​មាន​ឥទ្ធិ​ពលលើអតិ​ថិជ​ន​នោះទេតែបើយើងចេះកែច្នៃរបស់ដែលមានស្រាប់ទៅជារបស់ថ្មីមួយទៀតនោះ នឹងមានការទាក់ទាញ ប្លែក ភា្ជប់ជាមួយ​សេ​វាក​ម្មល្អ ការរចនាហាង ទីតំាងជាដើម នោះកត្តាជោគជ័យនឹងមានច្រើន។ ប៉ុន្តែបច្ចុប្បន្ន មានការបើកអាជីវកម្មដូចគ្នាៗ​ជា​ច្រើន នោះវានឹងប្រឈមនឹង ការបរាជ័យច្រើនជាង មុខរបបណាដែលមិនសូវមានគេបើក នោះកត្តាជោគជ័យនឹង​មានច្រើន​​៕