ជំទាវ កែវ មុំ ៖ បើកអាជីវកម្មដែលគ្មាន​ផែនការអនាគតក៏ដោយ​ ប៉ុន្តែ​ចំណុច​ខ្លាំង​ គឺស្ថិតនៅលើ​គំនិត និង​បញ្ញា​

ការបើកអាជីវកម្មមួយ​ ដើម្បី​ឆាប់ទទួលបាន​ជោគជ័យ ពិត​ជារឿង​មួយ​មានការលំបាកខ្លាំងបំផុត ប៉ុន្តែ​យើ​ងត្រូវ​មាន​ដំណោះស្រាយជានិច្ច​ចំពោះបញ្ហា​ ដែលមានការប្រឈម​ ពេលខ្លះយើងគ្មាន​ផែនការអាជីវកម្មក៏ដោយ គួរ​តែមាន​ភាព​គំនិត​ឆ្លាតវៃ និង​បញ្ញា​ស្មារតីខ្ពស់ក្នុងការទទួលខុសត្រូវ​។

បើតាម ជំទាវ​កែវ មុំ នាយកគ្រប់គ្រងក្រុមហ៊ុន នំស្រួយលីលី​បានមានប្រសាសន៍ថា​ ការធ្វើអាជីវកម្ម ទោះមិនបានកត់ត្រាគម្រោងអាជីវកម្មចេញជាក្រដាសទំព័រចេញមកក៏ដោយ។ ប៉ុន្តែគំនិត និងបញ្ញានៃការគិតត្រូវមើលឲ្យធ្លុះពីស្ថានភាព តើអ្វីដែលយើងចង់ធ្វើ? ថាបើដើរផ្លូវនេះ តើជួបបញ្ហា ឧបសគ្គអ្វីខ្លះ? នៅពេលដែលយើងគិតហើយ វិភាគថាភាពជោគជ័យបានយើង៧០ភាគរយ ទៅ៨០ភារយ ចឹងត្រូវតែឆ្ពោះដើរទៅមុខធ្វើទៅ។

លោក​ជំទាវ បន្តថារីឯបញ្ហាវាតែងតែមានហើយៗ ធ្វើអ្វីមួយក៏ដោយរឿងតូច ឬរឿងធំក៏ដោយគឺតែងតែមាន យើងត្រូវចាំថា​ពេលដែលចាប់ផ្តើមអាជីវកម្មដំបូងតែងតែមានបរាជ័យ បើចំពោះ​លោក​ជំទាវ វិញក៏ធ្លាប់បរាជ័យដែរ ទម្រាំបានអាជីវកម្មមួយទទួលជោគជ័យ គឺសុទ្ធតែឆ្លងនូវភាពបរាជ័យ នៃអាជីវកម្មជាច្រើនរួចមកហើយ ជួបព្យុះ ភ្លៀងផ្គររន្ទះ ប៉ុន្តែលោកជំទាវមិនបាក់ទឹកចិត្ត ចឹងកុំឲ្យចុះចាញ់ឲ្យសោះ ទោះបីជួបបញ្ហា ឧបសគ្គក្តី។

នាយកគ្រប់គ្រងក្រុមហ៊ុន នំស្រួយលីលីបានបន្ថែមទៀតថា​ នៅពេលដែលជួបឧបសគ្គ​ បញ្ហាម្តងហើយម្តងទៀត​ ជួបយ៉ាងណាក៏ដោយកុំបាក់ទឹកចិត្តឲ្យសោះ​ ហើយការណាដែលបាក់ទឹកចិត្តគឺមិនអាចទៅមុខបានទេ ប៉ុន្តែយើងត្រូវគិតថា​បើមិន​ជួប បញ្ហានោះទេ ក៏គ្មានដំណោះស្រាយដែរ​ ហើយមិនអាចពង្រីកអាជីវកម្មទៅមុខបានដែរ។ រាស់ការដែលធ្វើអាជីវកម្មនេះ ដាច់ខាតត្រូវតែមានករពង្រីក​អាជីវកម្មជារៀងរាស់៣ឆ្នាំ​ម្តង យ៉ាងយឺតបំផុត​គឺ៥ឆ្នាំ​។

ជំទាវ កែវ មុំ មនុស្សម្នាក់ៗគឺមិនអាចចេះអស់នោះទេ គឺយើងត្រូវការរៀនរហូត​៕