Dan Lok ៖ យើងគ្មាន​តម្លៃ និង​សម្តី​របស់យើង​និយាយចេញមក​ឥតប្រយោជន៍​ នៅពេល​ដែលយើង​មិនទាន់ជោគជ័យ

ជាការពិត​ណាស់មនុស្សយើងបច្ចុប្បន្ន​នេះ​ តែង​តែមើលទៅលើទ្រព្យ​សម្បត្តិ​ខ្លាំង​ជាងអ្វីទាំង​អស់ កាលណាយើងគ្មានទ្រព្យ​សម្បត្តិ​ នោះសម្តីដែលយើង​បាននិយាយចេញមក​នឹងគ្មាន​ប្រយោជន៍អ្វីទាំង​អស់ ទោះបីសម្តីទាំង​នោះ​អាច​មានប្រយោជន៍​គេក៏ដោយ​ នោះក៏ព្រោះតែយើងមិនទាន់ជោគជ័យ។

មហាសេដ្ឋី Dan Lok បាន​និយាយថា ៖ “កាលពីខ្ញុំនៅក្មេង ខ្ញុំជាជនអន្តោប្រវេសន៍ហុងកុង រស់នៅលើទឹកដីកាណាដា ទាំងខ្លួនគ្មានចេះភាសាអង់គ្លេសសោះ ខ្ញុំចេញលក់ដំបូងត្រូវបានគេបដិសេធ គេថាស្តាប់មិនយល់ខ្ញុំនិយាយពីស្អីទេ គេថាខ្ញុំអន់ភាសាខ្លាំង តែពេលនេះខ្ញុំក្លាយជាអ្នកជំនាញលក់ ដែលមានអតិថិជនជាង៣លាននាក់នៅក្នងដៃរ” នេះ គឺជាសម្តីរបស់សេដ្ឋីវ័យ៣០ឆ្នាំកាណាដាមួយរូប ដែលជាគ្រូបង្វិកជំនាញលក់ អចលនទ្រព្យ និងហិរញ្ញវត្ថុដ៏ជំនាញម្នាក់នៅកាណាដា។

រំលឹកពីអតីតអ្នកលក់សេវាកម្មឃោសនាពត៌មានមួយរូបនេះ មានប្រវត្តិពីក្មេងកំព្រាគ្មានឪពុក មានតែម្តាយរស់នៅលើទឹកដីកាណាដា។ អាយុបាន ១៨ ឆ្នាំ Dan Lok បានធ្វើការជាអ្នកលក់ នៅក្នុងក្រុមហ៊ុនមួយនៅក្នុងប្រទេសកាណាដា។ ដោយសារតែខ្លួននៅក្មេងខ្ចីពេក ហើយខ្លួនជាជនអន្តោប្រវេសន៍ហុងហុង មិនចេះភាសាដូចជនជាតិដើមនោះទេ ដូចនេះហើយនៅពេលចេញទៅលក់ម្តងៗ Dan Lok ត្រូវបានអតិថិជនបដិសេធច្រើនដងណាស់។

តែការបដិសេធទាំងនោះជាកម្លាំងចិត្តមួយ ដែលធ្វើអោយ Dan Lok រកឃើញថា លុយគឺពិបាករកណាស់ ហើយគ្មានអ្នកណាគេអោយលុយយើងក្រៅពីយើងខ្លួនឯងនោះទេ ហើយ Dan Lok បានរកឃើញថា ការលក់មួយជោគជ័យលឿនបំផុតបានលុះត្រាតែ អ្នកលក់មានជំនាញ ពោលគឺត្រូវតែកសាងខ្លួនអោយក្លាយជាអ្នកជំនាញលក់ ទើបជាអ្នកលក់មានឥទ្ធិពល។

ក្នុងឆ្នាំ២០០០ ជាឆ្នាំដែល Dan Lok ប្រឡូកយ៉ាងខ្លាំងនៅក្នុងជំនាញលក់ លោកបរាជ័យអស់១៣លើក នៅក្នុងការរកស៊ី ហើយទីបំផុតលោកក៏អភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនក្លាយទៅជាគ្រូបង្វិកជំនាញលក់ អចលនទ្រព្យ និងហិរញ្ញវត្ថុ ដ៏ជំនាញម្នាក់នៅលើទឹកដីដែលខ្លួនគេបរាជ័យ។

គួរបញ្ចាក់ថាសព្វថ្ងៃនេះ Dan Lok មានទ្រព្យសម្បត្តិប្រមាណជា៦០លានដុល្លារ និងជាគ្រូបង្វិកទៅកាន់សហគ្រិនជាង១៦លាននាក់ មកពី១៣០ប្រទេស ដែលគាត់ជាគ្រូបង្វិកជំនាញរកចំណូលកម្រិតខ្ពស់ម្នាក់ផងដែរនៅកាណាដាបច្ចុប្បន្ន៕