មហាសេដ្ឋីមាន​បំផុត​នៅហុង​កុង​ ជាក្មេងកំព្រា​ខំធ្វើការតាំងពីតូច​ធ្វើការ​ក្នុង​១ថ្ងៃចំនួន​១៦ម៉ោង​​រហូត​ក្លាយចាសេដ្ឋី​

46

លោក លី​ កាស៊ីង​ ជាមហាសេដ្ឋី​ដែលមាន​បំផុត​លំដាប់​ទី​១នៅហុង​កុង កាលដើម​ឡើយ​លោកជាក្មេង​កំព្រា​ក្រីក្រ​តោក​យ៉ាក​យ៉ាងខ្លាំង​ ដោយ​សារតែភាព​ក្រីក្រនេះហើយ បានធ្វើ​ឲ្យលោក​តស៊ូ​ធ្វើការ​ក្នុង​១ថ្ងៃចំនួន​១៦ម៉ោង​ រហូត​បានក្លាយជា​មហាសេដ្ឋី​មាន​បំផុត​នៅហុង​កុងនេះ។

លោក គឺជាកំពូលអ្នកជំនួញ វិនិយោគ និងជាស្ថាបនិកក្រុមហ៊ុន Cheung Kong Holdings ព្រមទាំងក្រុមហ៊ុនធំៗចំនួន៣ផ្សេងទៀត កើតចេញពីក្មេងកំព្រាចាប់ផ្តើមរកស៊ីបណ្តាក់ទុកទាំងដែលខ្លួនកំពុងស្ថិតនៅក្នុងស្ថានភាពក្រតោកយ៉ាក តស៊ូរហូតក្លាយខ្លួនជាមហាសេដ្ឋីដែលមានទ្រព្យជាង៣២ពាន់លានដុល្លារអាមេរិក។

លោក Ly Ka-Shing បានកើតនៅក្នុងឆ្នាំ១៩២៨ ក្នុងទីក្រុង Chaozhou ប្រទេសចិន ហើយបានក្លាយខ្លួនជាក្មេងកំព្រាឪពុក នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ ខណៈដែលគ្រួសាររបស់លោកបានផ្លាស់ទីលំនៅទៅរស់នៅក្នុងទីក្រុងហុងកុង ប្រទេសចិន ហើយឪពុករបស់លោកបានស្លាប់ដោយសារជំងឺរបេង។ ជាកូនប្រុសច្បងក្នុងគ្រួសារ ដែលមានបងប្អូនចំនួន៣ លោក លី កាស៊ីង បានបង្ខំចិត្តឈប់រៀននៅអាយុ ១៥ឆ្នាំ ដើម្បីទទួលបន្ទុកសេដ្ឋកិច្ចគ្រួសារ ដោយធ្វើការងារជាកម្មកររយៈពេល១៦ម៉ោង ក្នុងមួយថ្ងៃ ក្នុងក្រុមហ៊ុនផ្លាស្ទិចមួយនៅក្នុងទីក្រុងហុងកុង។

ដោយការតាំងចិត្តប្រឹងសន្សំលុយ និងដោយមានចិត្តជាអ្នកចង់ធ្វើជំនួញ លោកលី បានខិតខំសន្សំប្រាក់ និងរកលុយ ដើម្បីបើកក្រុមហ៊ុនផ្ទាល់ខ្លួន។ ជាលទ្ធផលនៅឆ្នាំ១៩៥០ ក្នុងវ័យ២២ឆ្នាំ លោកបានបើករោងចក្រមួយដោយខ្លួនឯងដោយដាក់ឈ្មោះថា  Cheung Kong ដែលជារោងចក្រផលិតផ្លាស្ទិច ដោយប្រើប្រាស់ដើមទុនប្រមាណ៥ម៉ឹនដុល្លារអាមេរិក និងបានអភិវឌ្ឍន៍ក្រុមហ៊ុននេះទៅជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យក្នុងឆ្នាំ១៩៧១។

Loading...

ខណៈពេលដែលលោកនៅធ្វើការងារឱ្យគេ លោកបានអភិវឌ្ឍន៍ព្យាយាមអភិវឌ្ឍន៍ខ្លួនជាប្រចាំ និងធ្វើការងារឡើងតំណែងជាបន្តបន្ទាប់ ហើយក្នុងរយៈពេលជាង៤ឆ្នាំ លោកបានដកលុយប្រមាណ ៩០ភាគរយនៃលុយដែលរកបានជារៀងរាល់ខែ ផ្តល់ទៅឱ្យម្តាយ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។

ដោយភាពវ័យឆ្លាតមិនដែលចុះចាញ់ជាមួយនឹងបញ្ហា ការតស៊ូ​ ជម្នះឱកាស និងការចាយវាយយ៉ាងសន្សំសំចៃ ត្រឹមត្រូវបំផុត និងតែងតែចាប់យកឱកាសវិនិយោគឥតឈប់មិនថាជាក្រុមហ៊ុន ឬអាជីវកម្មប្រភេទណានោះទេ បានធ្វើឱ្យលោកក្លាយជាមហាសេដ្ឋី និងជាសប្បុរសជនម្នាក់ត្រូវបានប្រជាជនហុងកុងហៅថា “បុរសខ្លាំងលើវិស័យជំនួញ”។

លោក លី កាស៊ីង បានមានប្រសាសន៍ថា៖ “ប្រសិនបើអ្នកគិត នោះអ្នកនឹងមានការរៀបចំផែនការ ហើយបើអ្នកមានការរៀបចំផែនការ នោះអ្នកនឹងមិនមានអ្វីត្រូវបារម្ភឡើយ៕”

Loading...
TodaySharing News

FREE
VIEW