ឧកញ៉ាគួច ម៉េងលី ៖ ខ្ញុំបាន​ឃើញ​ក្មេង​ជំនាន់ក្រោយ​ចង់ក្លាយជាអ្នកជំនួញ ប៉ុន្តែពួកគេមិន​បាន​ត្រៀម​រឿង​សំខាន់នេះទេ

142

សហគ្រិនវ័យក្មេងនៅកម្ពុជា ជាច្រើនកំពុងតែផុសផលក្នុងការធ្វើអាជីវកម្មខ្លួនឯងទាំងដែរគាត់មិនទាន់យល់ពីរហានិភ័យខ្ពស់ក្នុងការធ្វើអាជីវកម្ម តែលោកក៏សុំសរសើរដែលកូនខ្មែរអាចអភិវឌ្ឍន៍ខ្លួនឯងបាន​រីកចម្រើនដល់ដំណាក់កាលនេះ។ ជាការពិតណាស់ ការបើកអាជីវកម្មប្រាកដជាទទួលបានជោគជ័យបើអ្នកទាំងអស់គ្នាបើកដោយការយល់ពីរក្បួនរបស់វាអោយបានច្បាស់ តែក៏ឆាប់បរាជ័យបើអ្នកបើកដោយសារជោរតាមគ្នា។

ខាងក្រោមនេះជាសម្តីរបស់ឧកញ៉ាគួច ម៉េងលី បានផ្តាំផ្ញើទៅសហគ្រិនវ័យក្មេងទាំងអស់មិនគួរមើលរំលងពេលចាប់ផ្តើមធ្វើអាជីវកម្ម៖

១.យល់ពីរសេដ្ឋកិច្ចជាតិ

លោកឧកញ៉ា បាននិយាយថាឃើញសហគ្រិនជាច្រើនគាត់ចាប់ផ្តើមធ្វើអាជីវកម្មអត់បានស្វែងយល់ពីរសេដ្ឋកិច្ចជាតិអោយច្បាស់នោះទេ ហេតុនេះហើយទើបធ្វើអោយគាត់បរាជ័យខ្ពស់ក្នុងការធ្វើអាជីវកម្ម។ នៅក្នុងការធ្វើអាជីវកម្មមុននឹងចាប់ផ្តើមយល់ពីរផែនការទីផ្សារអោយច្បាស់ ដើម្បីងាយស្រួលក្នុងការធ្វើជំនួយ មិនមែនចេះតែរកស៊ីឆៅៗ ឃើញគេជោគជ័យក៏ចង់ជោគជ័យដូចគេទាំងដែលខ្លួនឯងអត់ទាន់យល់ពីរអ្វីសោះនោះទេ។

២. ផ្លាស់ប្តូរគំនិតខ្លួនឯង

លោកឧកញ៉ា​ មានប្រសាសន៍ថាឃើញកូនខ្មែរមួយចំនួនចូលចិត្តគិតថារឿងរកស៊ី រឿងធ្វើអាជីវកម្មមានតែកូនចៅចិនទេដែលអាចធ្វើបាន ចំណែកកូនខ្មែរធ្វើមិនបាននោះទេ​ តែសំរាប់ការយល់របស់លោកឧកញ៉ាវិញគ្មានអ្វីដែលកូនខ្មែរធ្វើមិនបាននោះទេ អោយតែពួកយើងតាំងចិត្តនោះវាប្រាកដជាបានផលជាក់ជាមិនខាន។​ លោកបានបន្តថា មូលហេតុដែលពួកគាត់តែងតែបរាជ័យក្នុងការធ្វើជំនួញដោយសារពួកគាត់ចូលចិត្តគិតថាខ្លួនឯងអន់ ខ្លួនធ្វើមិនបានដូចគេទើបធ្វើអោយអាជីវកម្មមួយៗមិនអាចឈរជើងបានយូរអង្វែងនោះ។

៣.ត្រូវមានបទពិសោធន៍ការងារ

លោកឧកញ៉ា បន្តថាមានកូនខ្មែរជាច្រើនរៀនចប់ដល់ទៅបណ្ឌិតតែគោលបំណងពួកគាត់ចេញមកគឺចង់រកស៊ីខ្លួនឯងតែម្តង ទាំងដែលពួកគាត់គ្មានបទពិសោធន៍នៅក្នុងការងារសូម្បីតែបន្តិច។ តាមការគិតរបស់លោកវិញ​លោកឧកញ៉ាបានលើកឡើងថា ទោះបីរៀនចប់បណ្ឌិត បរិញ្ញាប័ត្រ ម៉ាស្ទ័រចេញមកធ្វើជាបុគ្គលិកគេវាមិនទៅអន់អីនោះទេ បើចង់អោយអាជីវកម្មមួយជោគជ័យយើងគួរតែធ្វើជាបុគ្គលិកគេសិន ដើម្បីអោយយល់ដឹងពីរការនាំចេញ នាំចូល ការចចារ ការរើសបុគ្គលិក​ នោះហានិភ័យក្នុងការបរាជ័យតិចបំផុតបើអ្នកយល់ពីរវាកាន់តែច្បាស់៕

Loading...