ប្រសិន​បើអ្នក​លក់ទំនិញ អតិថិជន​បានឆ្លើយ​ថា ចាំសួរអ្នកផ្ទះសិន​ មានន័យថាអ្នក​មិនអាច​លក់ទំនិញបាន​នោះឡើយ

58

អ្នកលក់ភាគច្រើនប្រាកដជាធ្លាប់ជួបពាក្យមួយឃ្លា ពីអតិថិជននៅក្នុងការលក់គឺ “ចាំសួរគ្រួសារសិន ចាំខ្ញុំទាក់ទងទៅពេលក្រោយ” ដែលជាពាក្យមួយឃ្លាមានន័យសមល្មម អាចបង្ហាញថាការលក់របស់អ្នកគឺបរាជ័យហើយ ព្រោះអ្នកគ្មានអំណាចណាមួយក្នុងការជម្រុញចិត្តភ្ញៀវអោយសម្រេចចិត្តបានលឿន និងបិទការលក់របស់ខ្លួនឡើយ ហើយអតិថិជនដែលនិយាយពាក្យមួយឃ្លានេះគឺ១០០% មិនទាក់ទងមកអ្នកឡើយ។

Dan Lok សេដ្ឋីកាណាដា គ្រូបង្វិកជំនាញលក់ បានលើកឡើងថា ពាក្យថា I’ll get back to you បានសម្លាប់អ្នកលក់ជាច្រើនអ្នក អោយបរាជ័យ មិនអោយតដៃជាមួយអតិថិជនបានឡើយ​។ អ្នកលក់ត្រូវចាំថា ពាក្យថាចាំស្មើនឹងបរាជ័យ ព្រោះតែពាក្យមួយឃ្លានេះអ្នកលក់ខ្លះទៀតនៅរង់ចាំតាមដានអតិថិជន ដូចចាំផ្លូវម៉ែមកពីផ្សារអីចឹងដែរ ហើយវាជាមូលហេតុធំមួយ ដែលនាំអោយមនុស្សភាគច្រើនលក់មិនដាច់។

Loading...

Dan Lok បានបង្ហាញថា តាមពិតទៅពាក្យមួយឃ្លានេះមិនមែនមានន័យថា អតិថិជនរវល់នោះទេ តែវាជាសញ្ញាមួយបង្ហាញថា អតិថិជនមានចំណងបញ្ហាមិនសុខចិត្តនូវចំណុចណាមួយជាមួយការលក់ របស់អ្នកហើយ អាចមកពីគាត់មិនទុកចិត្តអ្នកលក់ អាចមកពីគាត់មិនពេញចិត្តនឹងតម្លៃ ឬមួយក៏គាត់មិនពេញចិត្តជាមួយការចំណាយផ្សេងៗ ដែលជាហេតុធ្វើអោយគាត់ត្រូវប្រើពាក្យនេះដើម្បីទុកមុខអោយអ្នកលក់។

សេដ្ឋីកាណាដារូបនេះបានលើកឧទាហរណ៍ពីការលក់របស់ខ្លួនថា៖ ពេលមួយគាត់បានយកគម្រោងខុនដូរ តម្លៃជាង២៥ម៉ឺនដុល្លារមួយកន្លែងទៅលក់អោយអតិថិជនរបស់គាត់  ហើយមុននឹងទាក់ទងទៅអតិថិជន គាត់បានដឹងរួចស្រេចហើយថាអតិថិជនម្នាក់នេះកំពុងតែស្វែងរកខុនដូសម្រាប់រស់នៅ។ នៅពេលដែលគាត់ខលទៅអតិថិជនម្នាក់នោះអតិថិជនរបស់់គាត់និយាយថា “ខ្ញុំកំពុងតែអានសៀវភៅ ហើយខ្ញុំនឹងទាក់ទងទៅនៅពេលក្រោយ”។

នៅពេលដែលអតិថិជននិយាយបែបនេះ Dan បានប្រើវិធីមួយ គឺបង្កើតឱកាសលាភពិសេសមួយអោយអតិថិជន…ហើយនិយាយដោយត្រង់តែម្តងទៅកាន់អតិថិជន។  Dan បានបង្ហាញទៅកាន់អតិថិជនគាត់ថា៖ “ខុនដូរបស់ខ្ញុំមានមិនច្រើននោះទេ ហើយខ្ញុំដឹងថាវាមានប្រយោជន៍ចំពោះអាជីវកម្មរបស់អ្នក ដូចនេះហើយខ្ញុំក៏ទាក់ទងទៅអ្នកមុនគេ ព្រោះខ្ញុំគិតថាវាមានប្រយោជន៍សម្រាប់ការងារមុខជំនួញរបស់អ្នក។

ខ្ញុំមិនចង់អោយវារបូតទៅដៃអ្នកផ្សេងឡើយ ហើយខ្ញុំមិនចង់អោយលោកខាតពេលច្រើននោះទេ…លោកអាចពិនិត្យមើលលក្ខខណ្ឌខុនដូរបស់ខ្ញុំ​ បើមានកន្លែងណាមិនពេញចិត្តអ្នកអាចប្រាប់ខ្ញុំដោយត្រង់ ខ្ញុំនឹងដោះស្រាយអោយអ្នកភ្លាម តាមអ្វីដែខ្ញុំអាចជួយអ្នកបាន…។ ខ្ញុំដឹងថាលោកចង់បានវា សូមកុំខាតពេលជាមួយរឿងបែបនេះ ខ្ញុំមិនចង់អោយលោកខាតពេលរកស៊ី ដោយសារតែរឿងខុនដូរមួយនេះទេ បើលោកពេញចិត្តខ្ញុំនឹងជួយអោយលោកទទួលបានវាយ៉ាងលឿនជាទីបំផុត”។

អ្នកលក់ត្រូវតែបើកបេះដូងស្តាប់ពីបញ្ហារបស់ភ្ញៀវ ភ្ញៀវនិយាយកាន់តែច្រើន អ្នកកាន់តែមើលឃើញឱកាសក្នុងការលក់ ពេលខ្លះគាត់ពិបាកក្នុងការចំណាយ ដែលម្រូវអោយអ្នកជួយគាត់ ពេលខ្លះគាត់ត្រូវការពត៌មានលម្អិតដើម្បីបង្កើនទំនុកចិត្ត ពេលខ្លះគាត់ត្រូវការសេវាច្បាប់ដើម្បីប្រយោជន៍របស់គាត់៕

Loading...
TodaySharing News

FREE
VIEW