មានគន្លឹះ​៣ចំណុច​ក្នុង​វិស័យ​សុខភាព​ និង​សម្រស់​ ដែលធ្វើ​ឲ្យ​ស្ថាបនិក​ Sophea Cosmeic រីកចម្រើន​

167

និយាយពីការរកស៊ី និងការប្រកួតប្រជែងមិនថាក្នុងវិស័យអ្វីនោះទេ គេនឹងនឹកទៅដល់ភ្លាមពីការប្រកូតប្រជែងលើយីហោ យីហោខ្លាំងលក់កាន់តែដាច់ ពង្រីកសាខាកាន់តែច្រើន ចំណែកយីហោដែលមិនសូវមានប្រជាប្រិយភាពវិញនឹងផ្តល់ផលអវិជ្ជមានច្រើនដល់ការរកស៊ី និងកេរ្តិ៍ឈ្មោះរបស់ម្ចាស់អាជីវកម្មតិចឬច្រើនដោយចៀសមិនរួច។

ទាក់ទិននឹងការកសាងយីហោនេះដែរអ្នកនាងរៃ សុភា ម្ចាស់ហាង Sophea Cosmetic​បានអោយដឹងថា មានចំណុច៣ដែលម្ចាស់អាជីវកម្មត្រូវមានក្នុងដៃ ពេលផ្តល់សេវាកម្មជូនអតិថិជន នោះគឺតម្លៃ គុណភាព និងភាពស្មោះត្រង់ ដែលរបស់៣យ៉ាងនេះនឹងទាញចិត្តអតិថិជនជួយផ្សាយយីហោអ្នកដោយមិនចំណាយលុយសូម្បីតែមួយរៀល ហើយមានប្រសិទ្ធភាពខ្ពស់ទៀតផង។

Loading...

សហគ្រិនវ័យ៣០ឆ្នាំរូបនេះ​ មើលឃើញថា ពីមុនមកមូលហេតុដែលអតិថិជននាំគ្នាចេញទៅព្យាបាលនៅក្រៅស្រុកច្រើនពីព្រោះពួកគាត់ជឿជាក់លើការផ្តល់គុណភាពខ្ពស់ពីកន្លែងព្យាបាលនៅក្រៅស្រុកប៉ុន្តែបច្ចុប្បន្ននេះ នៅក្នុងស្រុកក៏មានកន្លែងព្យាបាលមានគុណភាពខ្ពស់មិនចាញ់បរទេសឡើយ ដែលនេះជាចំណុចកសាងយីហោខ្មែរមួយ ដែលគាត់ព្យាយាមធ្វើជាង៤ឆ្នាំមមកនេះ ជាមួយតម្លៃសមរម្យបំផុត ដែលភ្ញៀវគ្រប់ទីកន្លែង និងមានចំណូលគ្រប់កម្រិតអាចទទួលសេវាកម្មបាន។

ចំណុចចុងក្រោយ ដែលម្ចាស់ហាងកែសម្ភស្ស និងព្យាបាលបញ្ហាស្បែករូបនេះ សង្កត់ថា ភាពស្មោះត្រង់ទៅកាន់ភ្ញៀវក៏ជាចំណុចកសាងយីហោមួយល្អផងដែរ ព្រោះវាជួយឲ្យអតិថិជនជឿជាក់ និងទទួលសេវាកម្មត្រឹមត្រូវទៅតាមស្ថានភាពជាក់ស្តែងរបស់គាត់ ដោយមិនផ្តល់ការប្រឹក្សាដើម្បីកេងចំណេញ ឬហួសពីការពិតនោះឡើយ។

គួរជម្រាបថា ហាងSophea Cosmetic បានបង្កើតឡើងជាង៤ឆ្នាំមកហើយ មានផ្តល់សេវាកម្មចាប់​ពី​៥ដុល្លារ និង១០ដុល្លារ និងមានគម្រោងចេញលក់ហ្រ្វេនឆាយទៅតាមបណ្តាខេត្តជាច្រើនដូចជាបន្ទាយមានជ័យ ព្រះសីហនុ កំពង់ចាម បាត់ដំបង ស្វាយរៀង កំពង់ឆ្នាំង និងកំពត ដោយលោកអ្នកអាចសាកសួរបន្ថែមតាមលេខទូរស័ព្ទ 096 6004 886 និង 010 642 168៕

Loading...
TodaySharing News

FREE
VIEW