លោក Jorge Paulo Lemann ៖ ថាបើចង់ជោគជ័យត្រូវមានគោលដៅតែមួយគត់ ហើយខំអោយអស់ពីសមត្ថភាព

មនុស្សម្នាក់ៗតែងតែមានគោលដៅរៀងៗខ្លូន ហើយតែងតែខិតខំតស៊ូ និងព្យាយាមពុះពារនូវ​រាល់ការលំបាក​ទាំងឡាយ​ដើម្បីអោយខ្លួនបានសម្រេចនៅអ្វីដែលខ្លួនបានប៉ងប្រាថ្នា និងបានសម្រេចនូវគោលដៅមួយដែលខ្លួនបានកំណត់នោះ ។ ប៉ុន្តែមានមនុស្សមួយចំនួនកំពុងមានគំនិត ការគិត ក្តីស្រម៉ៃ ឬក៏គោលដៅច្រើនលើសពីំមួយទៅទៀត អ្នកខ្លះមាន ២ អ្នកខ្លះ​មាន ៣ ឬក៏អាចលើសពីនេះ ។ ការមានគោល និងក្តីស្រម៉ៃច្រើនធ្វើអោយអ្នកក្លាយ​ជាមនុស្សមិនប្រាកដ​ប្រជានៅ​ក្នុងជីវិត​ឡើយ។

Jorge Paulo Lemann គឺជាមហាសេដ្ឋីស្រាបៀរបស់ប្រទេស ប្រេស៊ីល លោកធ្លាប់បាន​លើកឡើងថាចង់​ជោគជ័យ​នៅក្នុងជីវិតអ្នកត្រូវមានគោលដៅតែមួយគត់ ហើយខំប្រឹងធ្វើវាអោយអស់ពីសមត្ថភាពរបស់អ្នក។ លោក Jorge Paulo Lemann លើកឡើងបែបនេះគឺលោកចង់មានន័យថាជីវិតមនុស្សយើងមិនអាចមានក្តីស្រម៉ៃ ​ឬគោល​ដៅ លើសពីមួយបានទេ ។ នៅពេលដែលអ្នកមានក្តីស្រម៉ៃ និងគោលដៅច្រើននោះ អ្នកនិងក្លាយជា​បុគ្គលម្នាក់ដែល​មានចិត្តរារែក ធ្វើខាងនេះខ្លាចខុសខាងនោះ រកស៊ីខាងនេះខ្លាចមិនបានរកស៊ីខាងនោះ ដូច្នេះហើយខួរក្បាលរបស់​អ្នកត្រូវ​បែង​ចែកជាច្រើនចំណែក ហើយមូលហេតុដែលធ្វើអោយអ្នកងាយនិងទទួលនូវភាពបរាជ័យ។

មោះមកក្រឡេកមើល ចំណុចមួយទៀតប្រសិនបើអ្នកមានគោលដៅតែមួយគឺអ្នកងាយស្រួលនិងរៀបចំវាអោយបានល្អ និងងាយស្រួលក្នុងការគិត ព្រមទាំងមានពេលវេលាច្រើននៅក្នុងការសិក្សារស្រាវជ្រាវក៏ដូចជាស្វែងយល់ពីវិធី​សាស្ត្រផ្សេងៗដើម្បីអភិវឌ្ឍន៍នូវ​ចំនេះដឹង​របស់អ្នកថែមទៀតផង ។ បើសិនជាអ្នកមានគោលដៅតែមួយគឺអ្នកងាយនិងផ្តោតអារម្មណ៍ ងាយនិងដោះស្រាយបញ្ហា ងាយនិងបង្ការនូវរាល់បញ្ហាដែលកើតមានឡើងជាង អ្នកដែលមានគោលដៅច្រើន។

ដូច្នេះហើយអ្នកមិនគួរមានគោលដៅច្រើននោះទេ ព្រោះវាជារឿងមិនល្អឡើយសម្រាប់អ្នកនៅ​ក្នុងការសម្រេចអោយដល់​គោលដៅ​ដូចអ្វីដែលអ្នកបានគិត ។ សរុបមកអ្នកគួរតែមានគោលដៅ និងក្តីស្រម៉ៃតែមួយបានហើយ ហើយត្រូវខិត​ខំ​ធ្វើវាអោយអស់ពីសមត្ថភាព។