ចុមគ្រាន់​តែ​ដាំបន្លៃសោះ ក្រុមហ៊ុន​មួយ​នេះទទួល​ទុន​វិនិយោគ​រហូត​ដល់​ទៅ២០០លានដុល្លារ

មកមើលការដាំបន្លែ​នៅក្នុងផ្ទះ ឬ​ការ​ធ្វើ​កសិកម្ម​បែបបញ្ឈរ ​(Vertical Farming) កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​វិនិយោគ​ទៅលើ​បច្ចេកវិទ្យា​សម្រាប់​វិស័យ​កសិកម្ម​ ដោយ​ការធ្វើកសិកម្មតាមរបៀប​នេះ អាច​ធ្វើ​បាន​ពេញមួយឆ្នាំ កាត់​បន្ថយ​សត្វល្អិត អាច​គ្រប់គ្រង​សីតុណ្ហភាព កម្រិត​សំណើម​បាន ត្រូវ​ការ​ទឹក​តិចថែមទាំង​អាច​ទទួល​បាន​ទិន្នផល​ខ្ពស់​ជាង​ការ​ធ្វើ​កសិកម្ម​តាមរយៈវិធីចាស់ៗ ស្របពេល​ដែល​មានការកើនឡើង​នូវ​ចំនួន​មនុស្ស​និង​ផ្ទៃដី​ដាំ​ដុះ​កាន់តែ​តូច​។

អ្វីដែលជាបញ្ហា​ចោទ​សម្រាប់​ការ​ធ្វើ​កសិកម្មតាមបែប​បញ្ឈរ​នេះភាគច្រើន​ទាក់ទង​នឹង​ថ្លៃ​ចំណាយ និង​បច្ចេកទេសក្នុង​ការ​ធ្វើ​ខ្ពស់​ ធ្វើឱ្យ​អាជីកម្ម​ចាប់​ផ្ដើម​ថ្មីទាក់ទង​នឹង​ការធ្វើ​កសិកម្ម​បែប​នេះមានវត្តមាន​មិនសូវ​បាន​យូរ ប៉ុន្តែ​ក្រុមហ៊ុន​មួយ​មាន​​ឈ្មោះថា Plenty ទើប​តែ​បង្កើត​នៅឆ្នាំ ២០១៤មានដំណោះស្រាយល្អ​អាច​ធ្វើ​ឱ្យគុណភាពកសិផលល្អជាមួយនឹង​តម្លៃ​សមរម្យ។

ការដាំបន្លែ​នៅក្នុងផ្ទះ ឬ​ការ​ធ្វើ​កសិកម្ម​បែបបញ្ឈរ​ (Vertical Farming) កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​​អ្នក​វិនិយោគ​ទៅលើ​បច្ចេកវិទ្យា​សម្រាប់​វិស័យ​កសិកម្ម​ ដោយ​ការធ្វើកសិកម្មតាមរបៀប​នេះ អាច​ធ្វើ​បាន​ពេញមួយឆ្នាំ កាត់​បន្ថយ​សត្វល្អិត អាច​គ្រប់គ្រង​សីតុណ្ហភាព កម្រិត​សំណើម​បាន ត្រូវ​ការ​ទឹក​តិច ថែមទាំង​អាច​ទទួល​បាន​​ទិន្នផល​ខ្ពស់​ជាង​ការ​ធ្វើ​កសិកម្ម​តាមរយៈវិធីចាស់ៗ ស្របពេល​ដែល​មានការកើនឡើង​នូវ​ចំនួន​មនុស្ស​និង​ផ្ទៃ​ដីដាំដុះ​កាន់តែ​តូច​។

អ្វីដែលជាបញ្ហា​ចោទ​សម្រាប់​ការ​ធ្វើ​កសិកម្មតាមបែប​បញ្ឈរ​នេះភាគច្រើន​ទាក់ទង​នឹង​ថ្លៃ​ចំណាយ និង​បច្ចេកទេសក្នុង​ការ​ធ្វើ​ខ្ពស់​ ធ្វើឱ្យ​អាជីកម្ម​ចាប់​ផ្ដើម​ថ្មីទាក់ទង​នឹង​ការធ្វើ​កសិកម្ម​បែប​នេះមានវត្តមាន​មិនសូវ​បាន​យូរ ប៉ុន្តែ​ក្រុមហ៊ុន​មួយ​មាន​ឈ្មោះថា Plenty ទើប​តែ​បង្កើត​នៅឆ្នាំ ២០១៤មានដំណោះស្រាយល្អ​អាច​ធ្វើ​ឱ្យគុណភាពកសិផលល្អជាមួយនឹង​តម្លៃ​សមរម្យ។

បច្ចេកវិទ្យាដាំដុះរបស់ Plenty អាច​ដាំបានទិន្នផលខ្ពស់​ជាងការ​ដាំធម្មតា​រហូតដល់ទៅ៥៣០ដង ហើយទិន្នផល ដែល​បាន​​មក​ជាបន្លែសរីរាង្គ​ ដោយហេតុ​តែគ្មាន​ការ​ប្រើប្រាស់​ថ្នាំពុល ឬ​ជាតិ​គីមី​ផ្សេង​ៗ។ ដំណាំដែលដាំមិនត្រូវ​ពន្លឺ​ព្រះអាទិត្យ​​នោះទេ តែ​ជាពន្លឺពី LED មានកាមេរ៉ា​​ និងសេនស័រ​រាប់ពាន់ ដើម្បីធ្វើ​ការតាមដាន​កម្រិត​សំណើម សីតុណ្ហភាព និង​ភាពលូត​លាស់​របស់វា។

លោកបញ្ជាក់ថា  ខ្លួន​កំពុង​តែ​រៀបចំធ្វើ​កសិដ្ឋាន​ត្រួតៗលើគ្នា​នេះប្រមាណជា​៣០០ នៅប្រទេស​ចិន​ សម្រាប់​ផ្គត់​ផ្គង់​តម្រូវ​​ការប្រជាជន​ ហើយចាប់​ផ្ដើម​ដំបូង​គេ​នៅទីក្រុង​សៀង​ហៃ បន្ទាប់​មក​នៅទីក្រុង​ប៉េកាំង​ ជាមួយ​គ្នា​នេះផង​ដែរ​ក្រុមហ៊ុន​​ក៏​សាងសង់​ទីតាំង​សម្រាប់​ឱ្យ​អតិថិជន​សាក​ល្បងភ្លក្ស​ផលិត​ផល​ផង​ដែរ។ យ៉ាង​ណាក៏ដោយ​គេក៏ឃើញមាន​លេច​​ចេញនូវ​ដែគូររប្រកួត​ប្រជែង​ថ្មីៗ​ ដូចជា​ក្រុមហ៊ុន Bowery ដែលទើប​នឹង​ទទួល​បាន​ទុន​ក្តៅៗប្រមាណជា​៩០​លាន​ដុល្លា​​ជាដើម៕