មនុស្សជោគជ័យគេធ្វើអ្វីខ្លះក្នុងវ័យ២០ឆ្នាំ?

ពួកគេដើរទេសចរណ៍ ថែទាំសុខភាព រក្សាទំនាក់ទំនង រៀបគម្រោងសងបំណុល និងសន្សំសំចៃ ដើម្បីមានជីវភាពល្អ នាថ្ងៃមុខ។

វ័យ២០ឆ្នាំ គឺជាដំណាក់កាលសំខាន់មួយ ដែលមានការប្ដូរផ្លាស់ដ៏ធំ ក្នុងជីវិតរបស់មនុស្សគ្រប់គ្នា។ ការជ្រើសរើសរបស់អ្នក នៅក្នុងវ័យនេះ នឹងជាមូលដ្ឋានចម្បង សម្រាប់មុខជំនួញ ទំនាក់ទំនង សុខភាព និងទ្រព្យសម្បត្តិនាពេលខាងមុខ។ ខាងក្រោមនេះគឺជាប្រការទាំងឡាយ ដែលមនុស្សជោគជ័យ តែងតែធ្វើ នៅពេលពួកគេមានអាយុប្រហែល ២០ឆ្នាំ នេះបើតាមគេហទំព័រ Business Insider ។

១. រៀនគ្រប់គ្រងពេលវេលា

Étienne Garbugli អ្នកជំនួញម្នាក់នៅ Montreal ឱ្យដឹងថា ការកំណត់ពេលវេលាសម្រាប់ការងារទាំងអស់ និងជៀសវាងធ្វើកិច្ចការច្រើនក្នុងពេលតែមួយ គឺជាកត្តាសំខាន់ ជួយគ្រប់គ្រងពេលវេលាបានល្អ។

២. មិនយកប្រាក់ជាសំខាន់បំផុត

អ្នកនិពន្ធសៀវភៅផ្នែកសេដ្ឋកិច្ចម្នាក់ ថ្លែងថា ចូរកុំយកប្រាក់មកធ្វើជារបស់សំខាន់បំផុតក្នុងជីវិត។ អ្វីដែលសំខាន់សម្រាប់វ័យ២០ឆ្នាំ នោះគឺតាមចាប់យកជំនាញ ឬមុខរបរអ្វីមួយ ដែលខ្លួនស្រឡាញ់ពេញចិត្តបំផុត និងមានប្រយោជន៍ដល់ការស្វែងរកការងាររបស់អ្នក។

៣. សំចៃប្រាក់

ការសិក្សាស្រាវជ្រាវមួយរបស់គេហទំព័រBankrate ទៅលើមនុស្ស១,០០០នាក់ បានបង្ហាញថា មនុស្សក្នុងវ័យចាប់ពី១៨ ដល់ ២៩ឆ្នាំ មិនធ្លាប់បានសន្សំសំចៃសម្រាប់ពេលចាស់។ អ្នកជំនួញAditya Rathnamយល់ថា អ្នកមិនចាំបាច់សន្សំប្រាក់ច្រើននោះទេ ព្រោះថា អ្នកទើបតែចាប់ផ្ដើមរកប្រាក់។ ប៉ុន្តែការបើកគណនីធនាគារ ដើម្បីផ្ញើប្រាក់សន្សំ គឺជារឿងសំខាន់។

៤. រៀបគម្រោងសងបំណុល

ប្រសិនអ្នកជំពាក់បំណុលគេ ដោយសារតែការសិក្សា ពេលនេះ គឺដល់វេលាដែលត្រូវធ្វើគម្រោងដើម្បីសងបំណុល។ចូរ​កុំប្រើ ក្រេឌីតកាត ក្នុងការទិញទំនិញ ឬ ទៅលើការចំណាយផ្សេងៗ ដែលអ្នកមិនទាន់មានលទ្ធភាព។

៥. ថែទាំសុខភាព

បើទោះជាអ្នកមានចំណេះដឹងខ្ពស់អាចធ្វើការរកប្រាក់បានច្រើន ក៏ប៉ុន្ដែនៅពេលមិនមានសុខភាពល្អ អ្នកនឹងបរាជ័យក្នុងការរកប្រាក់ ដោយសារតែជម្ងឺបៀតបៀន។ ដូច្នេះចូរហាត់ប្រាណ និងហូបចុកឱ្យបានត្រឹមត្រូវ និងត្រូវពិនិត្យសុខភាពឱ្យបានញឹកញាប់។

៦.អំណត់ ព្យាយាម

ប្រសិនអ្នកមានវ័យ២០ឆ្នាំ ដែលពោរពេញដោយមហិច្ឆតាយល់ថា ខ្លួនត្រូវយល់រាល់កិច្ចការនោះការដែលត្រូវគេបញ្ឈប់ពីការងារ ការត្រូវសង្សារបោះបង់ គឺជារឿងអាក្រក់បំផុត។ ប៉ុន្ដែមនុស្សជោគជ័យពិតៗ គេអាចយកកំហុសទាំងនេះមកធ្វើជាមេរៀន ហើយមិនមានការរាថយ ដោយពួកគេនឹងព្យាយាមធ្វើបន្ត និងឆ្ពោះទៅមុខ ដោយភាពវៃឆា្លតជាងមុន។

៧.មិនព្យាយាមបំពេញចិត្ត អ្នករាល់គ្នា

២០ឆ្នាំ គឺជាវ័យដែលចាប់ផ្ដើមកសាងទំនាក់ទំនងជាមួយអ្នកដទៃ។ ការមានទំនាក់ទំនងល្អជាមួយមេ ជាមួយអតិថិជន និងមិត្តរួមការងារជាងដើម គឺជាប្រការល្អ។ ប៉ុន្ដែពេលខ្លះអ្នកក៏ជួបនឹងមនុស្សដែលអ្នកមិនចូលចិត្ត ហើយក៏មានអ្នកខ្លះ មិនចូលចិត្តអ្នក។ ដូច្នេះវាមិនមែនជារឿងចាំបាច់នោះទេ ដែលអ្នកត្រូវលះបង់អ្វីមួយរបស់អ្នក ឬប្ដូរផ្លាស់ខ្លួនឯង ដើម្បីធ្វើឱ្យមនុស្សដែលអ្នកមិនចូលចិត្តបានបំពេញចិត្ត។

៨.ប្រែប្រួលតាមកាលៈទេសៈ

អ្នកវិនិយោគ James Altucher ថ្លែងថា បញ្ហាធំបំផុតមួយ ដែលវ័យ ២០ឆ្នាំ តែងជួបប្រទះ នោះគឺការរឹងត្អឹង ប្រឹងរក្សានូវអ្វីដែលបានកំណត់។ លោកប្រាប់ថា អ្នកគួរតែមានភាពរហ័សរហួន និងបើកទូលាយ ដើម្បីទទួលបទពិសោធន៍ល្អៗថ្មីៗ។ ជីវិតល្អប្រសើរក្នុងវ័យ ២០ឆ្នាំ មិនប្រាកដថា វាល្អសម្រាប់វ័យ៣០ឆ្នាំនោះទេ។

៩. រៀនសូត្រមិនឈប់ឈរ

១០.ដើរទេសចរណ៍ឱ្យបានច្រើន

១១.រក្សាទំនាក់ទំនង ចូររក្សាទំនាក់ទំនងជាមួយមនុស្សដែលអ្នកស្គាល់ និងបង្កើតទំនាក់ទំនងថ្មីជាមួយមនុស្សដែល​អ្នកគិតថានឹងមានប្រយោជន៍។

១២.ចេះលើងលែងទោស និងបំភ្លេចចោលនូវជម្លោះដែលបានកើតឡើង។

១៣.ពិចារណាទៅលើផលប៉ះពាល់ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ

១៤.ត្រូវយល់ថា សូម្បីតែពុកម្ដាយ ក៏មិនមែនជាមនុស្សដែលធ្វើត្រូវទាំងស្រុង

១៥.ស្មោះត្រង់ អ្នកកាន់តែឆាប់មានចិត្តស្មោះត្រង់ជាមួយខ្លួនឯង និងជាមួយមនុស្សទូទៅ អ្នកក៏នឹងឆាប់ទទួលបានជោគជ័យ៕