បើ​ចង់​ឲ្យ​ភ្ញៀវ​ចូល​សណ្ឋាគា​រ​នាក់​ម្តង​ទៀត​​ត្រូវ​ដឹង​៣ចំណុច​សំខាន់​

បច្ចុប្បន្ន​សណ្ឋាគា​រ​កំពុង​តែឡើង​ថ្លៃ​ស្ទើតែគ្រប់​ទីកន្លែង​ ឯកន្លែង​ខ្លះ​មាន​ភ្ញៀវ​ទេស​ចរ​បាន​ចូលទៅ​សម្រាក​កម្សាន្ត​ ប្រកប​ដោយ​សេវាកម្មល្អ​ និង​មាន​តម្លៃ​ធូថ្លៃ​គួរ​សម​អា​ច​ទទួល​យក​បាន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ចូល​មក​សម្រាក​នៅ​សណ្ឋាគារ​របស់​អ្នក​ជាបន្ត​ទៀត​ សូម​យល់ដឹង​៣ចំណុច​សំខាន់ៗ ៖

១-សេវាកម្មល្អ

កញ្ញា ទៀប វល័ក្ខ បានលើកឡើងថា ជាទូទៅសណ្ឋាគារនីមួយៗមានបន្ទប់ តម្លៃ ទីតាំង និងចំណុចពិសេសរៀងៗខ្លួន ប៉ុន្តែ​អ្វី​ដែលគាត់ជឿជាក់បំផុតនោះ គឺការផ្តល់សេវាកម្មល្អ និងមានប្រសិទ្ធភាពបំផុត ជារឿយៗកន្លែងដែលផ្តល់​សេវាកម្ម​​មិនបានដិតដល់អតិថិជននឹងចូលតែម្តង ឬករណីដែលចាំបាច់ប៉ុណ្ណោះ។ គាត់បន្ថែមថា វាមិនមែនជា​អ្វីដែល​ថ្មី​នោះ​ទេ តែការបង្កើតរបៀបផ្តល់សេវាកម្មកាន់តែទំនើប កាន់តែងាយស្រួល និងបង្កើនទំនុកចិត្តបន្ថែមទៀតជូនអតិថិជន ជា​ចំណុចសំខាន់ជាងគេសម្រាប់សណ្ឋាគារអាយុជាង២ឆ្នាំរបស់គាត់មួយនេះ។

២-ភាពទាន់សម័យ

សហគ្រិនរៀនចប់ផ្នែកគ្រប់គ្រងសណ្ឋាគាររូបនេះបន្តថា ចំណុចដែលអ្នករកស៊ីត្រូវដឹង និងអនុវត្តន៍មុនគេ គឺបង្កើន​ភាព​ទាន់​សម័យ ចង់មិនចង់ក្តីពិសេសអាជីវកម្មសណ្ឋាគារនេះតែម្តង ដែលត្រូវយកមកប្រើប្រាស់នៅលើដេគ័រទីតាំង សេវាកម្ម និងការផ្សព្វផ្សាយជាដើម ដែលបច្ចុប្បន្នភ្ញៀវលែងចូលទៅសួរផ្ទាល់ដល់សណ្ឋាគារទៀតហើយ។

៣-ភាពងាយស្រួល

ចំណុចចុងក្រោយនេះ ក៏ជាចំណុចមិនលើកឡើងមិនបានដែរ ដែលម្ចាស់សណ្ឋាគារវ័យជាងម្ភៃឆ្នាំរូបនេះ កត់​សម្គាល់​ឃើញ ដោយសារតែសណ្ឋាគាររបស់ងាយស្រួលទាំងសេវាកម្ម ងាយស្រួលរកទីតាំង(ជាប់ផ្លូវជាតិលេខ៥៧) ងាយ​ស្រួល​​រកអាហារញាំនិងមានចំណតត្រឹ៼មត្រូវ។ មិនត្រឹមតែប៉ុណ្ណោះភ្ញៀវអាចមើលទេសភាពជុំវិញខេត្តបាន ដោយគ្រាន់​តែ​ឡើងលើ​ដំបូលអគារប៉ុណ្ណោះ ហើយលើសពីនេះទៅទៀតសណ្ឋាគារមានកន្លែងប្រជុំ និងរៀបចំ​ធ្វើកម្មវិធី​ផ្សេងៗ​ផង​ដែរ៕