ទម្លាប់អាក្រក់ទាំងនេះ ធ្វើឲ្យធ្មេញកូនងាយខូចជាងញ៉ាំស្ករគ្រាប់ទៀត

1. នៅពេលដែលកូនចូលចិត្តញ៉ាំនំចំណីផ្សេងៗ នឹងអាចធ្វើឲ្យធ្មេញកូនងាយខូចណាស់ ព្រោះនំទាំងនោះអាចបន្សល់ទុកលើធ្មេញកូន។ ដូចនេះ បើមិនសម្អាតឲ្យស្អាត ដង្កូវនឹងស៊ីធ្មេញទាំងនោះជាមិនខាន។

2. ប្រសិនជាអ្នកឲ្យកូនញ៉ាំទឹកដោះគោ ឬទឹកផ្លែឈើមុនចូលគេង ក៏ងាយធ្វើឲ្យធ្មេញកូនខូចដែរ ព្រោះជាតិស្ករក្នុងនោះ អាចធ្វើឲ្យប៉ះពាល់ដល់ធ្មេញកូនជាខ្លាំង។ នៅពេលដែលយូរទៅ ធ្មេញកូននឹងចាប់ផ្តើមកើតមានបញ្ហា។

3. នៅពេលដែលអ្នកឲ្យកូនពិសារអាហារត្រជាក់ លាយជាមួយក្តៅ ក៏ងាយធ្វើឲ្យធ្មេញកូនខូចដែរ ព្រោះក្តៅ និងត្រជាក់ប៉ះគ្នា ធ្មេញឆាប់ខូចជាទីបំផុត។

4. អ្នកមិនគួរឲ្យកូនឆាប់ខាំរបស់រឹងឡើយ ព្រោះធ្មេញកូននៅមិនទាន់លូតលាស់អស់ឡើយ។ បើខាំរបស់រឹងច្រើនពេក នឹងធ្វើឲ្យធ្មេញឆាប់ខូចខ្លាំងណាស់។ ដូចនេះ បើអ្នកមិនចង់ឲ្យធ្មេញកូនឆាប់ខូច អ្នកគួរតែកែទម្លាប់អាក្រក់ទាំងឡាយខាងលើចោលឲ្យអស់៕