ស៊ែរឲ្យម្ចាស់ឆ្នាំបានដឹងផង! ឆ្នាំ​មមី រោង និង​រការ​ ត្រូវប្រយ័ត្ន​រឿងទាំងនេះ ក្នុងឆ្នាំ២០១៩!

279

ឆ្នាំ​មមី​
​ឆ្នាំនេះជាឆ្នាំដែល​អ្នក​បំពេញ​កិច្ច​ការ​មិន​បាន​សម្រេច​ខ្លាំងនោះឡើយ​។ មើល​ទៅ​ដូច​រវល់​ជាខ្លាំង ប៉ុន្តែ​មិន​អាច​ទទួលបាន​ផល​។ ប៉ុន្តែ​ចំពោះ​បញ្ហា​ស្នេហា​គឺ​ល្អ​វិញ ដោយ​អ្នក​ដែល​មិន​ទាន់​មាន​គូ អាច​រកឃើញ​គូស្រករ​របស់ខ្លួន​។​

ឆ្នាំ​រោង​
​នៅក្នុងឆ្នាំនេះ អ្នក​អាច​ធ្វើ​ការសម្រេចចិត្ត​ខុស​ដែល​អាច​ធ្វើឲ្យ​ទ្រព្យ​អ្នកងាយ​ហូរ​ចេញ​ជា​ខ្លាំង​។ ម្យ៉ាងទៀត​ការងារ​អ្នក​មិន​បានរ​លូន​ឡើយ ដោយ​មាន​ឧបសគ្គ និង​បញ្ហា​ច្រើន​កើតឡើង​។​

ឆ្នាំ​រការ​
​នៅឆ្នាំនេះ អ្នក​គួរតែ​ប្រុងប្រយ័ត្ន​នៅពេលដែល​បំពេញ​កិច្ចការ ព្រោះ​វា​អាច​បង្ក​ជា​កំហុស​បាន​យ៉ាង​ងាយ​នៅពេលដែល​ធ្វេសប្រហែស​។ ម្យ៉ាងទៀត​ទំនាក់ទំនង​អ្នក​ជាមួយ​អ្នក​ដទៃ​ក៏​ធ្លាក់ចុះ​ដែរ​។ ដូចនេះ​អ្នក​គួរតែ​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួនឲ្យបាន​៕

Loading...
TodaySharing News

FREE
VIEW