ពេលភរិយាពពោះ​លើកដំបូង​នឹងពេលមានកូន​ ស្វាមី​ត្រូ​វតែ​ធ្វើ​រឿង​ខាងក្រោម​ជាដាច់ខាត​នៅពេល​ភរិយា​ពពោះ

87

ប្រសិនបើនាងចង់​បាន​ថ្នាំក្នុង​កំឡុង​ពេល​សម្រាល​កូន អ្នកគួរ​ទៅសុំ​ពីវេជ្ជ​បណ្ឌិត។ កុំសួរថា “ប្រាកដ​ដែរទេ​អូន?” ប្រសិន​បើនាង​ចង់​ញ៉ាំមាន់ ឬផាស្តា ឬការ៉េម កុំស្ទាក់​ស្ទើរ​នឹងទៅ​រកវាម​កឱ្យ​នាង។ ដូច្នេះ តើ​ស្វាមី​ទាំង​ឡាយ​បាន​ត្រៀម​ខ្លួនពេល​ភរិយា​មាន​ផ្ទៃពោះ​ហើយ​ឬនៅ? មាន​រឿងរ៉ាវ​មួយ​ចំនួន​ ដែល​ស្វាមី​គ្រប់រូប​ត្រូវដឹង​អំពី​ការ​មាន​ផ្ទៃពោះ។

មិនថាអ្នកបានធ្វើជាឪពុកគេលើកទី១, លើកទី២ ឬក៏លើកទី៣ទេ ភរិយា​គ្រប់រូប​តែងតែ​មាន​អារម្មណ៍​ខុស​ប្លែក។ ទោះបី​ជាយ៉ាង​​ណា ប្រសិន​បើនេះ​ជាលើ​កទី១ ដែល​អ្នកបាន​ក្លាយ​ជាឪពុក​របស់​ក្មេង អ្នក​ត្រូវការ​វឹកហាត់​ឱ្យបាន​ច្រើន ដើម្បី​ធ្វើឲ្យ​ភរិយា​របស់អ្នក​មាន​អារម្មណ៍​ភ្ញាក់ផ្អើល។ នៅពេល​នាង​មាន​ផ្ទៃពោះ នាងនឹង​មាន​បំរែបំរួល​ច្រើន​លើ​រាងកាយ​របស់នាង។

ហើយអារម្មណ៍របស់នាងក៏ត្រូវបាន​ផ្លាស់ប្តូរ​ផងដែរ ការចេះ​ដោះស្រាយ​បញ្ហា​អារម្មណ៍​ខឹង, រវើរវាយ​របស់​ភរិយា​មិនមែន​ជារឿង​មួយ​សប្បាយ​ឡើយ​សម្រាប់​បុរស​ជាស្វាមី។ វាជា​ដំណាក់​កាល​នៅក្នុង​ជីវិត​របស់​នាង ដែល​អ្នកជា​ស្វាមីគួរនៅក្បែរ​នាង និងផ្តល់​អ្វីៗគ្រប់​យ៉ាងឱ្យ​នាង។ មានច្រើនលើកច្រើនសារពេលដែលនាង​មិនអើពើ​នឹងអ្នក​ម្តង​ហើយ​ម្តងទៀត, មានច្រើន​លើក​ច្រើនសារ​ពេល​ដែល​នាងមិន​ធ្លាប់គិត​ចង់នៅ​ឆ្ងាយ​ពីអ្នក។

អ្នកនឹងត្រូវដោះស្រាយបញ្ហាស្រេក​ឃ្លាន​អាហារ​របស់នាង

ស្ត្រីមានផ្ទៃពោះតែងតែ​ស្រេក​ឃ្លាន​អាហារ ហើយ​កុំភ្លេច​ផ្តល់​ឱ្យនាង។ ប្រសិន​បើនាង​ញ៉ាំច្រើន កុំប្រាប់​ឱ្យនាង​បញ្ឈប់ ផ្តល់ការ​ថ្នាក់ថ្នម​នាង ផ្តល់ឱ្យ​នូវអ្វី​ដែល​នាង​ចង់ញ៉ាំ ហើយ​ពេលនេះ​ដែរ អ្នក​ជួយ​ពន្យល់​ប្រាប់​ដល់នាង​ថា ការ​ទទួលទាន​អាហារ​ច្រើនពេក​នឹងធ្វើ​ឱ្យនាង​ឡើង​ទម្ងន់​ច្រើន​ក្នុងពេល​មាន​ផ្ទៃពោះ ដែល​នឹងមាន​ការ​ពិបាក​ខ្លាំង​នឹងសម្រក​ទៅវិញ ក្រោយ​ពេល​សម្រាល​កូនរួច។

Loading...

អ្នកនឹងត្រូវផ្តល់អាទិភាពចម្បងដល់នាង

នៅពេលនាងមានផ្ទៃពោះ អ្នកជា​ស្វាមី​នឹងត្រូវ​លះបង់​ច្រើន​យ៉ាង​នៅក្នុង​ជីវិត​របស់​អ្នក។ គោល​បំណង និង​អាទិភាព​របស់អ្នក​គួរតែ​មានការ​ផ្លាស់ប្តូរ។ ភរិយា​របស់​អ្នកត្រូវ​ការភាព​យក​ចិត្ត​ទុកដាក់ និងភាព​ទាក់ទាញ​ពីអ្នក។

អ្នកនឹងត្រូវអង្គុយទាំងថ្ងៃ ទាំងយប់

នៅក្នុងត្រីមាសដំបូង ស្ត្រីមានផ្ទៃពោះអាច​មានការ​ពិបាក នាងអាច​នឹងចូល​ចិត្តការ​សម្រាក​ច្រើន។ ដូច្នេះអ្នកត្រូវ​អង្គុយ​ក្បែរនាង​ពេល​នាង​សម្រាក នាងចូល​ចិត្តឱ្យ​អ្នកប្រើ​កាយវិការ​ថ្នាក់ថ្នម។ ម្យ៉ាង​វិញទៀត សូម្បីតែ​នៅពេល​កូនដែល​កើតមក ឪពុកក៏​ត្រូវមានទំនួល​ខុសត្រូវ​ផងដែរ។ នេះមាន​ន័យថា នៅពេល​ក្មេង​ភ្ញាក់​ទាំងយប់​ ត្រូវការ​ឱប​ថ្នាក់ថ្នម។

ត្រូវយល់..ប្រសិនបើនាងមិនចង់

ក្នុងកំឡុងពេលមានផ្ទៃពោះ វាអាចនឹង​ពិបាក​យល់ចិត្ត​ស្ត្រីបន្តិច ដោយសារ​បំរែបំរួល​អ័រម៉ូន និងការ​មិនចេះ​ទប់​អារម្មណ៍​របស់នាង។ ប្រសិន​បើអ្នក​មាន​អារម្មណ៍ នាងអាច​នឹង​មិនចង់ ដូច្នេះកុំបង្ខំនាង។

ត្រៀមខ្លួនជាស្រេចគ្រប់ពេល

ក្នុងរយៈពេលមានផ្ទៃពោះនៅចុងខែ​ទី៨ និងទី៩ អ្នកត្រូវ​ត្រៀម​កាតាប និង​របស់របរ​ចាំបាច់​ផ្សេងៗ​ ដែលនាង​ត្រូវកា​រប្រើនៅ​មន្ទីរពេទ្យ។ អ្នក​ជំនាញ​ក៏បាន​ណែនាំ​ផងដែរថា ស្វាមី​ត្រូវចេះ​មើល​ថែភរិយា​ឱ្យបាន​ញឹកញាប់ ក្នុង​កំឡុង​ពេល៣ត្រីមាស៕

Loading...
TodaySharing News

FREE
VIEW