ការរៀបការនៅប្រទេសកូរ៉េខាងជើងត្បិតអីធ្វើមិនធំដុំ ប៉ុន្តែមានការជួយជ្រោមជ្រែងខ្ពស់ពីរាជរដ្ឋាភិបាលរបស់ខ្លួន
ប្រទេសកូរ៉េខាងជើងមានភាពខុសប្លែកច្រើនពីបណ្តាប្រទេសផ្សេងទៀតនៅក្នុងពិភពលោក ហើយសូម្បីពិធីរៀបអាពាហ៍ពិពាហ៍ក៏អាចថា ខុសពីប្រទេសដទៃផងដែរ។
ការណ៍ខុសពីប្រទេសដទៃនេះមិនបានសម្ដៅដល់ទំនៀមទម្លាប់អ្វីនោះទេ ប៉ុន្តែសម្ដៅដល់ការរៀបចំពិធីវិញនោះទេ។ ប្រទេសនេះមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្លួនទទួលឥទ្ធិពលបរទេសនោះទេ ហើយរាល់ប្រព័ន្ធផ្សព្វផ្សាយបរទេសទាំងអស់ គឺត្រូវហាមឃាត់មិនឲ្យមានក្នុងប្រទេសនេះទេ។
ចំពោះការរៀបអាពាហ៍ពិពាហ៍វិញនៅប្រទេសកូរ៉េខាងជើង មិនបានធ្វើឲ្យគគ្រឹកគគ្រេងអ្វីនោះទេ ដោយថាអ្នកចូលរួមក្នុងពិធីបង្គលការ គឺមានតែសាច់ញាតិ និងមិត្តភក្ដិជិតស្និទ្ធតែប៉ុណ្ណោះ។ គ្មានទេការស៊ីផឹក ជប់លៀងយ៉ាងធំដុំអ្វីនោះ ហើយក៏គ្មានដែរការធ្វើដំណើរក្រេបទឹកឃ្មុំ។ ចំណែកសម្លៀកបំពាក់សម្រាប់ពិធីមង្គលការ គឺត្រូវបានផ្ដល់ដោយរដ្ឋផងដែរ។
ក្រោយរៀបការរួចរដ្ឋនឹងផ្ដល់ផ្ទះតូចមួយខ្នងដល់គូស្វាមីភរិយាថ្មី ដើម្បីបានផ្ទះពីរដ្ឋអ្នកទើបរៀបការថ្មីត្រូវដាក់ពាក្យសុំផ្ទះនេះពីរដ្ឋ ហើយជាធម្មតាកូនចៅអភិជន ឬអ្នកមានអំណាចច្រើនទទួលបានផ្ទះនេះមុនអ្នកផ្សេង៕