ហេតុផលមើលគ្នាយូពេក គូរស្នេហ៍ចំណាស់សម្រេចក្រាបផ្ទឹមសំពះដូនតានឹងគ្នាផ្អើលភូមិ ក្រោយមើលចិត្តគ្នាជាយូមកហើយ
កូនកម្លោះកូនក្រមុំវ័យចាស់មួយគូរនេះ បានសម្រេចចិត្តក្រាបផ្ទឹមសំពះជាប្តីប្រពន្ធនឹងគ្នា ក្រោយពីបានមើលចិត្ត មើលបេះដូងតាំងពីក្មេងមិនព្រមរៀបការសោះ ព្រោះខ្លាចមិនស្មោះត្រង់ លុះមើលចិត្តយូពេកដល់វ័យចាស់ ក៏សម្រេចចិត្តយកគ្នាជាប្តីប្រពន្ធតែម្តងទៅ។
កូនក្រមុំ កូនកំលោះក្រាបផ្ទឹមមុខចាស់ទុំជូនដូនតា ដើម្បីចាប់ដៃសាងគ្រួសារសុភមង្គល បង្កភាពផ្អែមល្ហែមក្នុងពីធី ដែលក្មេងៗសឹងតែមិនអាចធ្វើបានដូច។
បើហ្វេសប៊ុកឈ្មោះ Summer The Trip ដែលបានបង្ហោះរូបភាពគូស្នេហ៍វ័យចំណាស់ច្បាស់គូរពីអតីតខាងលើក៏បានភ្ជាប់សំណេរបែបនេះថា «គូព្រេងមិនព្រាត់ ស្នេហ៍វ័យចំណាស់ ក្មេងៗមិនបានស្មើទេ សុំទោសម្ចាស់រូបទុកជាមុនផង ព្រោះឃើញមានក្តីសុខពេកបានចង់បង្ហោះ»។
ស្រាប់តែរំពេចនោះ ក៏មានបណ្ដាអ្នកលេងសង្គមជាច្រើន បានចូលខមិនផ្ដល់លើកឡើងដោយបញ្ជាក់ថា នេះគ្រាន់តែជាការរៀបការបង្គ្រប់កិច្ច ក្នុងពិធីឡើងផ្ទះថ្មីរបស់ពួកគាត់តែប៉ុណ្ណោះ ខណៈក៏មានការជូនពរជ័យចំពោះអ្នកទាំងពីរនេះជាហូរហែផងដែរ៕