សិរី​សួស្ដី​៩​ចំណុច ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​២០១៩ ​គួរ​សែន​អ្វី?

0 289

ខណៈ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​ជិត​ចូល​មក​ដល់​បណ្ដា​អ្នក​ដែល​មាន​សែស្រឡាយ​ចិន និង​ជនជាតិ​ចិន​នៅ​លើ​ពិភពលោក កំពុង​ត្រៀមខ្លួន​ប្រារព្ធ​ពិធី​នេះ​យ៉ាង​ឱឡារិក ។ នៅ​ក្នុង​ថ្ងៃ​សែន ព្រេន​គឺជា​ថ្ងៃ​ដ៏​សំខាន់​បំផុត​សម្រាប់​ជនជាតិ​ចិន​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ ព្រោះ​អាច​ជួយ​លើក​ជោគជតារាសី មាន​សុខភាព​មាំមួន និង​មានទ្រព្យ​ហូរ​ចូល​ច្រើន ជាដើម ។ តើ​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​គួរ​ត្រៀម​អ្វីខ្លះ ?

១-​ថ្ងៃ​ទិញ​សម្ភារ​មក​សែនព្រេន ថ្ងៃ​សែន និង​ថ្ងៃ​ដើរ​កម្សាន្ត

– ថ្ងៃ​ទិញ​របស់របរ​មក​សែន​៖​ជនជាតិ​ចិន​ត្រូវ​ទិញ​ម្ហូបអាហារ ផ្លែ​ឈើ និង​គ្រឿង​សែន​នានា​មក​ត្រៀម​ទុក នៅ​ថ្ងៃ​ទី០៣ កុម្ភៈ​២០១៨ ។

– ថ្ងៃ​សែនព្រេន ៖ ជា​ថ្ងៃ​ដំណាច់ឆ្នាំ មាន​ម្ហូបអាហារ ផ្លែ​ឈើ និង​គ្រឿង​សែនព្រេន​នានា ដោយ​ឆ្នាំ​នេះ​ត្រូវ​នឹង​ថ្ងៃ​ទី​០៤ កុម្ភៈ​២០១៨ ។

– ថ្ងៃ​ដើរ​កម្សាន្ត ៖ ជា​ថ្ងៃ​ក្នុង​ឆ្នាំ​ថ្មី ឬ​ថ្ងៃ​ចូល​ឆ្នាំ​ត្រូវ​នឹង​ថ្ងៃ​ទី​០៥ កុម្ភៈ ២០១៨ ។ គួរ​តុបតែង​កាយ​ដោយ​សម្លៀក​បំពាក់​ពណ៌​ក្រហម នាំ​គ្នា​ដើរ​កម្សាន្ត​សុំ​ពរ​ជ័យ​ពី​ចាស់ទុំ​ជាទី​គោរព​ស្រឡាញ់ ព្រោះ​ជា​ថ្ងៃ​នៃ​សិរី​មង្គល ។

២-​ហេតុ​អ្វី​ត្រូវ​សែនព្រេន​ជីដូន​ជីតា ?
ជា​ទំនៀមទម្លាប់​ពី​បុរាណ​ដែល​កូនចៅ​ជនជាតិ​ចិន​បាន​ប្រតិបត្តិ​បន្ត​រហូត​មក ដើម្បី​ឲ្យ​មាន​សិរី​សួស្ដី និង​រីក​ចម្រើន​ក្នុង​ក្រុម​គ្រួសារ ។

៣-​ត្រៀម​របស់របរ​សែន 
-​អ្វី​ដែល​ត្រៀម​ជា​ចម្បង​គឺ​ទៀន​ក្រហម​១​គូ អង្ករ​ដាក់​កែវ និង​រូប​ក្ងោក​មួយគូ ក្រៅពី​នេះ​ក៏​ត្រៀម​ក្រដាស​មាស ក្រដាសប្រាក់ ។

-​ម្ហូ​ម​សែន​គួរ​មាន ៖ មាន់ ទា ត្រី ជ្រូក មីសួ គ្រាប់​ឈូក នំ ចេក ថ្លែ​ប៉ោម ក្រូច​ពណ៌​ក្រហម ទំពាំងបាយជូរ នំ​បារាំង និង​ក្រដាស​មាស​-​ប្រាក់ ។

៤-​អត្ថន័យ​ម្ហូបអាហារ​ដែល​សែនព្រេន 
-​មាន់ សំដៅលើ​ភាព​ស្រស់​ស្អាត មាំមួន​ល្អ និង​រីក​ចម្រើន​នៅ​ក្នុង​ការងារ ។
-​ទា មាន​ភាព​បរិសុទ្ធ និង​សមត្ថភាព​យ៉ាងច្រើន ។
-​ត្រី សំដៅលើ​ការ​មានទ្រព្យ​សំបូរហូរហៀរ ។
-​ជ្រូក មានទ្រព្យ​ស្ដុកស្ដម្ភ ។
-​ត្រី​មឹក មាន​ភាព​សំបូរ​សប្បាយ ។
-​មីសួ សំដៅលើ​ការ​មាន​អាយុ​វែង ។
-​គ្រាប់​ឈូក សំដៅលើ​ការ​មាន​កូនចៅ​ច្រើន ។
-​ចេក មាន​លាភ​សំណាង និង​មាន​កូនចៅ​ហូរហៀរ ។
-​ផ្លែ​ប៉ោម មាន​សេចក្ដីសុខ និង​សុខ​សន្តិភាព ។
-​ក្រូច​ក្រហម សំដៅលើ​ការ​មាន​សិរី​សួស្ដី ។
-​ទំពាំងបាយជូរ ភាព​មាន​ស្ដុកស្ដម្ភ​ក្នុង​ក្រុម​គ្រួសារ ។
-​នំ​បារាំង ចម្រើន​រុងរឿង ។

៥-​ប្រការ​គួរ​ប្រុង​ប្រយ័ត្ន 
ពលរដ្ឋ​ចិន​និយម​ពិសា​តៅហ៊ូ ប៉ុន្តែ​មិន​គួរ​យក​មក​សែន​ទេ​ព្រោះ​ពណ៌​ស​សម្រាប់​ជនជាតិ​ចិន ជា​ពណ៌​សោកសៅ ។

៦-​កុំ​សែន​ម្ហូប​ហឹរ ល្វីង និង​មាន​បន្លា
ម្ហូប​ហឹរ ល្វីង និង​មាន​បន្លា​នឹង​ធ្វើ​ឲ្យ​ជីវិត​មាន​ឧបសគ្គ និង​មិន​ជ្រះស្រឡះ​ល្អ ។

៧-​វិធីសាស្ត្រ​សែន​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ២០១៨ 
-​ពេល​ព្រឹក​៖ ជា​ការ​សែន​ជីដូន​ជីតា រួម​មាន​សាច់​ពី​៣ ទៅ​៥​មុខ នំ ផ្លែ​ឈើ ស្រា ទឹកតែ និង​ក្រដាស​មាស​ក្រដាសប្រាក់ ។

-​ពេល​ថ្ងៃ ៖ សែន​ដល់​បុព្វបុរស ឪពុក​ម្ដាយ បងប្អូន ញាតិ​មិត្ត​ដែល​បាន​ចែក​ឋាន ជា​ការ​សម្តែង​នូវ​ភាព​កតញ្ញូតាធម៌ ចប់​ត្រឹម​ថ្ងៃត្រង់ ឬ​ម៉ោង​១២​ថ្ងៃត្រង់ ។

-​ពេល​រសៀល ឬ​ល្ងាច​៖ ធ្វើ​ទាន​ដល់​ខ្មោច​ដែល​គ្មាន​ញាតិ មិត្ត ឬ​បងប្អូន ។

៨-​សែន​ជីដូន​ជីតា​នាំ​លាភ​សំណាង 
នរណា​ម្នាក់​ចង់​បង្កើន​ជោគជតារាសី ទទួល​បាន​«​ហេង ហេង​» នៅ​ក្នុង​ឆ្នាំ​ថ្មី​គួរ​សែន​ដូនតា​នៅ​ពាក់កណ្ដាល​យប់ ឬ​អធ្រាត្រ​នៃ​ដំណាច់ឆ្នាំ​មុន​ពេល​ឈាន​ចូល​ដល់​ថ្ងៃ​សែន​ឆ្នាំ​ថ្មី ក្នុង​រវាង​ពី​ម៉ោង​២៣​ដល់​០០,៥៩ នឹង​ធ្វើ​ឲ្យ​មាន​លាភ​សំណាង​ពេញ​មួយ​ឆ្នាំ ។

៩-​តើ​រៀបចំ​តុ​បែរ​ទៅ​ទិស​ណា ?
ការ​រៀបចំ​តុ​សែន​«​ឆៃ​សី​ុ​ង​អៀ​» ត្រូវ​មាន​ផ្កា ធូប​ទៀន ផ្លែ​ឈើ និង​ក្រដាស​មាសប្រាក់ រួម​ទាំង​វត្ថុ​ពាក់ព័ន្ធ​ទាក់ទង​នឹង​ប្រាក់​ដាក់​នៅ​លើ​តុ ដូច​ជា​ក្រដាស​អាំង​ប៉ាវ និង​សៀវភៅ​គណនី​ជាដើម ។

គួរ​រៀប​តុ​បែរមុខ​ទៅ​ទិស​ខាងលិច ព្រោះ​ក្នុងអំឡុងពេល​ជិត​ចូល​ឆ្នាំ ទិស​នឹង​ងាក​ទៅ​ទី​នោះ គួរ​អុជ​ធូប​៣​សរសៃ​ដើម្បី​ឧទ្ទិស​ដល់​ជីដូន​ជីតា និង​និយាយ​ពី​ឈ្មោះ​របស់​ខ្លួន​ដើម្បី​សុំ​លាភ​សំណាង ។ ក្រោយ​ពី​អស់​ធូប​ទៀន លោក​អ្នក​អាច​យក​គ្រឿង​សំណែន​មក​ទទួលទាន​តាម​ការ​គួរ ។ ចំណែក​ទៀន​ដែល​រលាយ​គួរ​យក​ទៅ​បិទ​ជាប់​នៅ​ទូដែក ឬ​ប្រអប់​ដាក់​លុយ​ដើម្បី​មាន​លាភ​ហូរ​ចូល ៕

Loading...