ស៊ុន​ ដាឡែន​ វិវត្តន៍ខ្លួនពីអ្នកលក់បង្អែមអនឡាញ​ រហូតទទួលពានស្ត្រីមេផ្ទះឆ្នេីមក្នុងក្រុមហ៊ុន​ Theara Leang Co.,LTD​

(ភ្នំពេញ​)៖​ ស្ត្រីមេផ្ទះធម្មតាម្នាក់ដែលធ្លាប់តែប្រកបរបរលក់បង្អែម​ តាមអនឡាញ​ អ្នកស្រី​ ស៊ុន​ ដាឡែន​ បានវិវត្តន៍ខ្លួន​ ក្លាយជាស្ត្រីឆ្នេីម​ រហូតដល់ទទួលបានពានប្រចាំឆ្នាំ​ ២០១៩​ក្រោយពីអ្នកស្រីបានចូលជា​ តំណាងចែកចាយ​ ប្រចាំនៅក្នុងក្រុមហ៊ុន​ ​​Theara Leang Co.,LTD​ ហេីយទទួលបានការបណ្តុះបណ្តាលពីលោកស្រី​ លាង​ ធារ៉ា​ អគ្គនាយិកា​ បានកែប្រែជីវិតរបស់អ្នកស្រីទាំងស្រុង​ និងលុបបំបាត់នូវពាក្យថា​ “ស្ត្រីវិលចង្ក្រានមិនជុំ”។

មហាព្រឹត្តិការណ៍​ដ៏ធំនេះ​ បានរៀបចំឡេីង​ ដោយក្រុមហ៊ុន​ Theara Leang Co.,LTD ដែលរៀបចំកម្មវិធីឡេីង​ ក្រោមប្រធានបទ​ “ស្ត្រីវិលចង្ក្រានមិនជុំ”​ កាលពីថ្ងៃទី៩​ ខែកុម្ភៈ​ ​ឆ្នាំ២០២០​ នៅកោះពេជ្រ​ កាលពីពេលកន្លងទៅនេះ​ មានការ​ចូលរួមក្រោមអធិបតីភាព​ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ,លោក​ ឌី​ ជោត​ អគ្គនាយក​ក្រុមហ៊ុន​,​លោកស្រី​ អគ្គនាយិកា​ លាង​ ធារ៉ា​ និងវត្តមានភ្ញៀវកិត្តិយសជាច្រេីនទៀតផងដែរ។

លោកស្រី​ លាង​ ធារ៉ា​ អគ្គនាយិកា​ ក្រុមហ៊ុន​ Theara Leang Co.,LTD​ បានប្រាប់ទៀតថា​ ក្រុមហ៊ុន​មានឆន្ទ:ជួយស្ត្រី​ កម្ពុជា​ ឲ្យពួកគាត់ចេះអភិវឌ្ឍន៍ខ្លួន​ ដឹងពីតម្លៃរបស់ខ្លួន​ សមត្ថភាពរបស់ខ្លួន​ មិនដូចពាក្យចាស់​ពោលថា​ “ស្ត្រីវិលចង្ក្រានមិនជុំ”​ ទៀតឡេីយ​ ព្រោះពេលនេះស្ត្រីពូកែមានសមត្ថភាពគឺមានកាន់តែច្រេីន​  គឺផ្តេីមចេញពីក្រុមហ៊ុន​របស់លោកស្រី​ ដែលតែងតែ បណ្តុះ​បណ្តាលផ្នត់គំនិតស្ត្រីអោយមានភាពរីកចម្រេីនអោយពួកគាត់ស្គាល់ពីខ្លួនឯង​ ហេីយនេះជាចំណែកមួយដែលក្រុមហ៊ុនបានជួយសង្គម​ ជួយកាត់បន្ថយបន្ទុកក្នុងសង្គម​ និងតែងតែចូលរួមធ្វេីការងារសប្បុរសធម៌ផងដែរ​។

បេីតាម​ អ្នកស្រី​ ស៊ុន​ ដាឡែន​ បានប្រាប់ឲ្យដឹងថា​ អ្នកស្រីធ្លាប់ជាស្ត្រីមេផ្ទះធម្មតា​ ធ្លាប់តែលក់បង្អែមនៅផ្ទះតិចតួច​តាមការផុសនៅបណ្ដាញសង្គម បានប្រែក្លាយមកជាស្រ្តីមេផ្ទះឆ្នេីម​ ដោយទទួលការបង្វឹក​ បង្ហាត់បង្រៀន​ យ៉ាងយកចិត្តទុកដាក់ពី​ លោកស្រី​ លាង​ ធារ៉ា​ អគ្គនាយិកាក្រុមហ៊ុនផ្ទាល់​ ពេលនេះ​ អ្នកស្រីបានទទួលជោគជ័យលេីវិស័យអនឡាញ​ ដែលទទួលស្គាល់ដោយក្រុមហ៊ុន​ Theara Leang Co.,LTD ទទួលបានពាន​ ស្រ្តីមេផ្ទះឆ្នេីមឆ្នាំ2019 ប្រចាំគ្រួសារស្រ្តី​ T&L Natural​ ក្រោមគណអធិបតេយ្យ​ លោកជំទាវ​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងទំនាក់ទំនង​ ជាមួយ​ រដ្ឋសភា-ព្រឹត្តសភា​ និងអធិការកិច្ច។

សូមជម្រាបផងដែរថា​ ពានស្រ្តីមេផ្ទះឆ្នេីមឆ្នាំ2019 ប្រចាំគ្រួសារស្រ្តី​ T&L Natural ដែលរៀបចំឡេីង​ ដោយក្រុមហ៊ុន​ Theara Leang Co.,LTD​