អ្នកមាន​ភាព​តានតឹងមែនទេ​ សាកល្ប​ង​វិធី​សាមញ្ញទាំង​៦យ៉ាង​នឹងកាត់បន្ថយការតានតឹង​ និង​ការ​ថប់អារម្មណ៍​

​ពិត​ណាស់​មនុស្ស​ម្នាក់​តែង​តែង​​ជួប​ប្រទះ​ភាព​តាន​តឹង​ និង​ថប់​អារម្មណ៍​។​ ​ម្យ៉ាង​វិញ​ទៀត​អារម្មណ៍​បែប​នេះ​ភាគ​ច្រើន​កើត​ទៅ​លើ​យុវវ័យ។​ ហេតុ​នេះ​ហើយ​តើ​ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង?​អត្ថបទ​ខាង​ក្រោម​នេះ​នឹង​បង្ហាញ​អំពី​វិធី​សាមញ្ញ​៧​យ៉ាង​​ដើម្បី​កាត់​​បន្ថយ​ភាព​តាន​តឹង​និង​ការ​ថប់​អារម្មណ៍​៖

១.ការធ្វើ​លំហាត់​ប្រាណ៖​ ការ​ធ្វើលំហាត់​ប្រាណ​ជាទៀង​ទាត់​អាច​ជួយ​បន្ថយ​ភាព​តាន​តឹង​និង​ការ​ថប់​បារម្ភ​តាម​រយៈ​ការ​បញ្ចេញ​អង់ដូហ្វីន​ ហើយការហាត់ប្រាណក៏ជួយដល់ការ​គេង​បាន​ស្កប់ស្កល់​ផងដែរ។

២.កាត់​បន្ថយ​​នៅ​ការ​ទទួល​​ទាន​ជាតិ​កាហ្វេអ៊ីន​៖ ​ជា​ការ​ពិត​ណាស់​ការ​ទទួល​ទាន​នៅ​ជាតិ​កាហ្វេអ៊ីន​ក៏​​អាច​ជួយ​ឲ្យ​អ្នក​មាន​​អារម្មណ៍​ល្អ​ដែរ​ ប៉ុន្តែ​ក្នុង​បរិមាណ​តិច​តួច​បំផុត។ព្រោះ​ថា​បរិមាណ​ជាតិ​កាហ្វេអ៊ីន​ខ្ពស់​អាច​បង្កើន​ភាព​តាន​តឹង​ និង​ការ​ថប់​បារម្ភ​​ដល់​អ្នកលើសដើម។

៣.សរសេរ​រឿង​អ្វី​ដែល​​មាន​អារម្មណ៍​ថា ​មិន​សប្បាយ​ចិត្ត​និង​ថប់​អារម្មណ៍​​នៅ​លើ​ក្រដាស​មួយ​​៖​ នៅ​ត្រង់​ចំណុច​នេះ​​ការ​សរសេរ​រឿង​អ្វី ​ដែល​​មាន​អារម្មណ៍​ថា​មិន​សប្បាយ​ចិត្ត​និង​ថប់​អារម្មណ៍​​នៅ​លើ​ក្រដាស​មួយ ​វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរ​ស្រាល ​ដោយ​បាន​បន្ធូរ​រឿង​រ៉ាវ​​តាន​តឹង​ទៅ​លើ​ការ​សរសេរ។

៤.ចំណាយ​ពេល​ជា​មួយ​សត្វ​ចិញ្ចឹម​របស់​អ្នក​៖ ការ​ចំណាយ​ពេល​ជាមួយ​សត្វ​ចិញ្ចឹម​របស់​អ្នក​គឺជា​វិធីសាស្ត្រ​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​​សម្រាក​កាយ​និង​រីករាយ​​ហើយ​មាន​ការ​កាត់​​បន្ថយ​នៅ​​ភាព​តាន​តឹង​។

៥.ស្តាប់​តន្ត្រី៖ ស្តាប់​តន្ត្រី​ដែល​អ្នក​ចូល​ចិត្ត​អាច​ជា​មធ្យោបាយ​មួយ​ដ៏​ល្អ​ដើម្បី​បន្ថយ​ភាព​តាន​តឹង​។

៦.ស្វែង​រក​ភាព​រីករាយ​​ជុំ​វិញ​ខ្លួន​អ្នក៖ ស្វែង​រក​ភាព​រីករាយ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ​ដោយ​​ចំណាយ​ពេល​ជា​មួយ​​មនុស្ស​​ជា​ទី​ស្រឡាញ់​ដូច​ជា​ក្រុម​គ្រួសារ​ និង​មិត្ត​របស់​អ្នក​ឬ​មើល​កម្មវិធី​កំប្លែង​ផ្សែងៗ ​​ដើម្បី​ជួយ​បន្ថយ​ភាព​តាន​តឹង​៕