ម៉ែរួយមិនធម្មតា ចូលរួមកម្មវិធីសុទ្ធតែលំដាប់ថ្នាក់ជាតិ ដែលអ្នកជំនួញអនឡាញផ្សេងទៀតមិនមានឪកាសធ្វើដូច

កាលពីថ្ងៃអាទិត្យទី២៦ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅគណៈធម្មយុត្តិកនិកាយព្រះពុទ្ធសាសនាកម្ពុជា បានរៀបចំកម្មវិធីប្រគល់ព្រះរាជសង្ឃប្រកាសជូនដល់លោកជំទាវសប្បុរសជនចំនួន២១រូប ដែលមានស្នាដៃក្នុងការកសាងអភិវឌ្ឍន៌ប្រទេសជាតិ និងវិស័យព្រះពុទ្ធសាសនា អោយរ៉ុងរឿងរីកចម្រើន ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេចរាជបុត្រីព្រះអានុច នរោត្តម អារុណរស្មី ឧត្តមទីប្រឹក្សាអង្គព្រះមហាក្សត្រ រដ្ឋមន្រ្តីក្រសួងធំៗចំនួន៣គឺក្រសួងកិច្ចការនារី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា ។

នៅក្នុងកម្មវិធីដ៏ឪឡារឹកអធឹកធម៌នេះដែរក៏មានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ាជាក្រុមគ្រួសារឥស្សរៈជនថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងតាមក្រសួងស្ថាបន្តសំខាន់ ជាច្រើនរូបប្រកបដោយរបៀបរៀបរយ សេចក្តីថ្លៃថ្នូរ ខ្ពង់ខ្ពស់ ។នៅក្នុងចំណោមឥស្សរៈជនទាំងអស់នោះ គេក៏សង្កេតឃើញកំពូលតារាហ្វេសប៊ុកដ៏ល្បី គឺកញ្ញាម៉ែ រួយ បានអញ្ចើញចូលរួមក្នុងកម្មវិធីនោះដែរជាមួយការតុបតែងសម្លៀកបំពាក់សាកសម ឫកពារយ៉ាងសមរម្យមិនចាញ់ជំទាវធំៗនោះទេ ធ្វើអោយមានការចាប់អារម្មណ៌យ៉ាងខ្លាំងពីអ្នកចូលរួម ។

បើយើងនិយាយពីអត្តសញ្ញាណរបស់លោកជំទាវសប្បុរសជនទាំង២១រូប ដែលទទួលបានគោរមងារនោះវិញ ទី១គឺសេដ្ឋីនីជំនួញផ្នែកអចលនទ្រព្យ សំណង់ ភោជនីយដ្ឋាន លំនៅឋាន មានប្រាក់រាប់ពាន់លានដុល្លារអគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៌ សៀង ចាន់ហេង ដ៏ល្បីល្បាញខាងធ្វើបុណ្យ អោយទាន និងអំពើសប្បុរសផ្សេងៗ ទី២គឺប្អូនស្រីបង្កើតសម្តេចតេជោនាយករដ្ឋមន្ត្រី និងមានប្រជាប្រិយភាពខាងជួយដល់ជនស្លូតត្រង់ ជាពិសេសហ៊ាននិយាយត្រង់ៗដែលស្រូបទាញការគាំទ្រយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន លោកជំទាវ ហ៊ុន ស៉ីណាត ទី៣គឺភរិយាដ៏ប្រពៃរបស់ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដ៏ល្បីល្បាញខាងអភិរក្សកសាង លើកស្ទួយតម្លៃសិល្បៈវប្បធម៌ជាតិ នៅគ្រប់ទិសទីជាពិសេសខេត្តបន្ទាយមានជ័យ លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ ព្រមទាំងលោកជំទាវចំនួន១៨នាក់ផ្សេងទៀតដែលមិនបានរៀបរាប់អស់ ៕