ពិធីរាត្រីពណ៌ស្វាយ RF3 World នឹងចែកកុំព្យូទ័  ម៉ូតូ ឡាន ដល់សមាជិកយ៉ាងច្រើន នាថ្ងៃទី០៧មេសា

0 86

ភ្នំពេញ ៖ ពិធីរាត្រីពណ៌ស្វាយ RF3 World ដែលនឹងជប់លៀងអបអរដល់សមាជិក និងបណ្តាញអ្នកចែកចាយផលិតផលក្រុមមហ៊ុន ដែលធ្វើជារៀងរាល់ឆ្នាំនោះ នឹងត្រៀមធ្វើការចែកជូនយ៉ាងច្រើនសន្ធឹកមានទាំង កុំព្យូទ័រ ទូរសព្ទ ដំណើរកម្សាន្តក្រៅប្រទេសហើយជាពិសេសរង្វាន់ធំគឺ  ម៉ូតូ និងរថយន្តទំនើបៗជាច្រើនគ្រឿង នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះដល់គ្រប់សមាជិកទាំងអស់។

កម្មវិធីពិសេសជប់លៀងលើកទឹកចិត្តដល់សមាជិកទាំងអស់ ដែលខំប្រឹងបំពេញការងារ និងបានគ្រប់លក្ខខណ្ឌនៃផែនការណ៍របស់ក្រុមហ៊ុន RF3 World នោះ លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន Rf3 World Cambodia ធ្វើតាមសន្យាប្រារព្ធពិធីធំឱ្យ ដោយធ្វើការចែកជូនរង្វាន់ម៉ូតូស៊េរីថ្មី និងរថយន្តទំនើបៗ ដល់តំណាងចែកចាយដែលជោគជ័យបំពេញភារកិច្ចបានល្អពីឆ្នាំ២០១៨រហូតមកដល់២០១៩នេះ។

ពេលវេលាចូលរួម សមាជិក (សម្លៀកបំពាក់ អាវយឺតព័ណ៌ស្វាយ ក្រុមហ៊ុន) (ម៉ោង២ ដល់ ៤៖៣០ល្ងាច) បង្វឹក បង្ហាញក្តីសុបិន្ត តាំងគោលដៅបំពាក់តំណែង ថតរូបទុកជាអនុស្សវរីយ ជាមួយអ្នកជោគជ័យ និងថ្នាក់ដឹកនាំ ក្រុមហ៊ុន។  កម្មវិធីសមាជិក ភ្ញៀវជាតិ និងអន្តរជាតិ សម្លៀកបំពាក់ ព័ណ៌ស្វាយ បែបសម័យ បុរាណ ហ្វ្រីស្តាយ (free style and lifestyle) (ម៉ោង ៦ ដល់ ១០ យប់)នៅសណ្ឋាគារសុខា។ សូមរំលឹកផងដែរថា កម្មវិធីមិនពិសារគ្រឿងស្រវឹង ដើម្បីឱ្យសមាជិកទាំងអស់និងជាពិសេសអ្នកទទួលរង្វាន់ត្រឡប់ទៅគេហដ្ឋានកុំឱ្យគ្រោះថ្នាក់ចរាចរណ៍។

ក្រុមហ៊ុន RF3 World សូមជម្រាបជូនដំណឹងថ្នាក់ដឹកនាំ សមាជិក ដើម្បីបានសំបុត្រចូលរួមកម្មវិធីគឺតម្រូវបង់ប្រាបក់តម្លៃ ៤០ដុល្លា រឺគ្រាន់ទិញមែនថា(Maintain) ៨០ដុល្លា ទទួលបានផលិតផល ១ប្រអប់ សំបុត្រចូលរួម ១សន្លឹក សូមអញ្ជើញរកជាវ ពីថ្នាក់ដឹកនាំ តាមក្រុមរៀងខ្លួន សាកសួរព័ត៌មានបន្ថែមទំនាក់ទំនងតាមរយៈលេខទូរសព្ទ 096 2848888/ 076 896 9999/ 076333389 ឬមកការរិយាល័យផ្ទាល់នៅផ្ទះលេខT-07 ជាប់នឹងផ្សារសុវណ្ណា។

សូមបញ្ជាក់ថា អ្នកចូលរួមនឹងទទួលបាន៖

១.វយឹត១, ២.សិញសាមាជិក១, ៣.ទស្សនាវដីThank you RF3World១, ៤.សៀវភៅកម្រងសំដីមាស១ ៥.កាបូបដាក់ឥវ៉ាន់, ៦.ស្ទិកគ័២សន្លឹក, ៧.ទទួលទានអាហារ និងរីករាយកម្សាន្តទស្សនាតន្រី្ត ជួបជាមួយតារាល្បីៗ មានដូចជា៖ លោកអ៊ាវ មុន្នី កញ្ញ៉ាបាន មុន្នីល័ក្ខ លោកព្រំ ម៉ាញ អ្នកស្រីយ៉យ លោកពាក់មី អ្នកស្រីខ្ញុង និងតារាចម្រៀងជាច្រើនរូបទៀត។

ចំពោះកម្មវិធី ចាប់រង្វាន់ មានដូចជា៖

១.បន្តោងខ្សែកមាស២ជី ៣រង្វាន់ ២.ស្មាតហ្វូន៩រង្ចាន់, ៣.មូតូ PCX១រង្វាន់, ៤.គ្រីមហ្វឺមែក“៣”៥០រង្វាន់៕

Loading...