ក្នុង​រដូវ​ប្រមូលផលទុរេន​ភ្លាម​ ចិនចំណាង​ជាង​១០០លានដុល្លារ​ចូលក្នុង​ប្រទេស​ថៃ និង​វៀតណាម​ទិញទុរេន​

ទោះបីជាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន បានបង្ហាញពីសញ្ញានៃការធ្លាក់ចុះក៏ដោយ ក៏វិស័យផ្លែឈើរបស់ខ្លួននៅតែជាឧស្សាហកម្មមួយ ដែលមានថាមពលខ្លាំងក្លាបំផុតនៅក្នុងប្រទេស។ ជាពិសេសធូរ៉េនបានលេចឡើងជាផ្លែឈើនាំចូលយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារប្រទេសចិន។

ក្នុងឆ្នាំ២០១៩ ប្រទេសចិនគ្រោងនាំចូលធូរេន៤៣១,៩៤០ តោនដោយមានតម្លៃ១០៩លានដុល្លារ សម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេសរបស់ខ្លួន។ សម្រាប់ពេលបច្ចុប្បន្ននេះធូរេនសស្ទើរតែទាំងអស់ ដែលលក់នៅក្នុងប្រទេសចិនភាគច្រើនគឺមកពីប្រទេសថៃ។ ទោះជាយ៉ាងណាក៏ដោយឈ្មួញលក់ធូរេនចិនកាន់តែច្រើនឡើងៗ កំពុងតែងាកទៅមើលប្រទេសវៀតណាមដើម្បីពង្រីកបណ្តាញទិញ។

យោងទៅតាមពាណិជ្ចករវៀតណាម បានឱ្យដឹងថាធូរេន ត្រូវបានដាំដុះភាគច្រើននៅតំបន់រាបស្មើនៃភាគខាងត្បូងនៃប្រទេសវៀតណាម និងតំបន់កណ្តាល និងតំបន់ខ្ពង់រាបនៃភាគកណ្តាលប្រទេសវៀតណាម។ ធូរេនជារៀងរាល់ឆ្នាំត្រូវបានប្រមូលផលពីរដង រដូវចម្បងចាប់ផ្តើមនៅខែមេសា និងបញ្ចប់នៅចុងខែកក្កដា។ បច្ចុប្បន្ននេះធូរេនក្នុងស្រុកមានវត្តមានពេញមួយឆ្នាំនៅលើទីផ្សារនៅវៀតណាមបើទោះបីជាតំលៃខ្ពស់ក្នុងរដូវប្រាំងក៏ដោយ។

បន្ទាប់ពីបានបំពេញតម្រូវការក្នុងស្រុកវៀតណាមនៅតែមានលទ្ធភាពផ្គត់ផ្គង់ធូរេនទៅទីផ្សារក្រៅប្រទេស។ លោកលីបានប្រាប់សារព័ត៌មាន Produce Report ថាប្រហែល៧០% នៃផលិតកម្មសរុបប្រហែល៨០០.០០០ ទៅ ៩០០.០០០តោន ត្រូវបានបញ្ជូនទៅប្រទេសចិនជារៀងរាល់ឆ្នាំនៅក្នុងទម្រង់នៃការជួញដូរឆ្លងដែន ទោះបីជាមិនមានទីផ្សារផ្លូវការក៏ដោយ។ លើសពីនេះទៀតវៀតណាមក៏ជាវេទិកានាំចេញឡើងវិញសម្រាប់ធុរេនថៃទៅប្រទេសចិន។ ជារៀងរាល់ឆ្នាំប្រទេសវៀតណាមបាននាំចូលធុរេនប្រហែល ២៥០.០០០ តោនពីប្រទេសថៃដោយ ៨០% នៃពួកគេត្រូវបាននាំចេញទៅចិនដីគោកវិញ។

គួរបញ្ចាក់ថាប្រទេសចិន គឺជាទីផ្សារទុរេនដ៏ធំជាងគេមួយនៅអាស៊ី ដែលចាយលុយខ្ទង់រយលានដុល្លារក្នុងមួយឆ្នាំក្នុងការនាំចូលទុរេន ទៅផ្គត់ផ្គង់នៅក្នុងទីផ្សារប្រទេសចិន ហើយក្នុងនោះក៏គេសង្កេតឃើញក្រុមហ៊ុនយក្សរបស់សេដ្ឋី Jack Ma(Alibaba) ក៏ជួយជ្រោមជ្រែងទីផ្សារទុរេននៅក្នុងប្រទេសចិនផងដែរ៕