ប្រទេសតៃវ៉ាន់​បានធ្វើការហាម​ឃាត់​ និង​ដាក់ពិន័យ​​ចំពោះអ្នកដំណើរកម្ពុជា​ ដែលបាននាំអាហារជាតិ​សាច់ជ្រូក​ចូល​​

តៃវ៉ាន់បានដាក់ពិន័យចំពោះអ្នកដំណើរដែលនាំយកផលិតផលសាច់ជ្រូកចូលទៅក្នុងប្រទេសជាពិសេសអ្នកដែលមកពីប្រទេសដែលមានករណីជំងឺគ្រុនផ្តាសាយអាហ្រ្វិក (ASF) ដែលក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ។

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលផ្សព្វផ្សាយព័ត៌មានតៃវ៉ាន់តៃវ៉ាន់ បានឱ្យដឹងថាភ្ញៀវទេសចរមកពីប្រទេសកម្ពុជា និងបណ្តាប្រទេសដែលរងផលប៉ះពាល់ពីអាស៊ីអាគ្នេយ៍ ដែលព្យាយាមនាំយកផលិតផលសាច់ជ្រូកទៅតៃវ៉ាន់នឹងត្រូវពិន័យជាប្រាក់ NT$ ២០០.០០០ គិតជាទឹកប្រាក់ប្រមាណជា $៦,៤៩០អាមេរិក។

សកម្មភាពនេះកើតឡើងបន្ទាប់ពីការផ្ទុះជំងឺASF ត្រូវបានរាយការណ៍នៅថ្ងៃទី២២ ខែមីនា ក្នុងខេត្តរតនគិរី ដែលបានសម្លាប់ជ្រូកចំនួន៤០០ក្បាល ហើយអង្គការសុខភាពពិភពលោក (OIE) ក៏បានបានបញ្ជាក់ពីវត្តមាននៃមេរោគនេះនៅក្នុងប្រទេសកម្ពុជា។

តៃវ៉ាន់នឹងផាកពិន័យចំនួន២០០.០០០ដុល្លារតៃវ៉ាន់ នឹងត្រូវគេយកទៅកាត់ទោសជនល្មើសលើកដំបូង ដែលនាំយកផលិតផលសាច់ជ្រូកមកពីប្រទេសនានា ក្រោយ​មានការផ្ទុះជំងឺ ASF រួមមានកម្ពុជា វៀតណាម ម៉ុងហ្គោលី និង ចិន។

ក្រសួងកសិកម្មកម្ពុជាកាលពីថ្ងៃចន្ទបាននិយាយថាវា ក្រសួងកំពុងតែត្រូវការជំនួយជាបន្តពីសង្គមស៊ីវិលនិងអង្គការអន្តរជាតិដើម្បីការពារការរីករាលដាលនៃ ASF ក្នុងស្រុកអូរយ៉ាដាវខេត្តរតនគិរី ដើម្បីទប់ស្កាត់ជម្ងឺមួយនេះកុំអោយរីករាលដាលទៅកាន់ភូមិក្បែរនោះ៕