ក្នុងឳកាសឆ្នាំថ្មី​បាន​បញ្ចប់​ អ្នក​វិនិយោគគិន​ចិន​កំពុង​សំលឹង​វិស័យ​អចលនទ្រព្យ​ក្នុង​ខេត្ត​កំពត​ខ្លាំង​បំផុត​

97

ក្រោយសង្ក្រាន្តឆ្នាំថ្មី២០១៩នេះ ខេត្តកំពតរឹងរឺតតែមានឱកាសស្រូបទាញវិនិយោគិនជាតិ និងអន្តរជាតិកាន់តែច្រើនថែមទៀត ដោយមើលឃើញអំពីសក្តានុពល និងចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តច្រើនប្រមាណ ៣០ម៉ឺននាក់ ធ្វើឱ្យតម្រូវការនានា ជាពិសេសកន្លែងស្នាក់ ម្ហូបអាហារ មានតម្រូវការខ្ពស់។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានមានប្រសាសន៍ថា ការរៀបចំកម្មវិធីសង្ក្រាន្តនេះឡើងក្នុងគោលបំណងបង្ហាញអំពីវប្បធម៌ ទំនៀមទំលាប់ប្រពៃណីជាតិខ្មែរ ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការទាក់ទាញការវិនិយោគរបស់វិនិយោគិនមកខេត្តកំពត ការលើកស្ទួយវិស័យសិល្បៈ វប្បធម៌ កីឡា និងល្បែងប្រជាប្រីយខ្មែរ ព្រមទាំងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលមកទស្សនាកំសាន្តច្រើនឡើងក្នុងខេត្ត។

សម្រាប់វិស័យអចលនទ្រព្យវិញ ក្រោយពីទទួលបានគម្រោងសាងសង់កំពង់ផែអន្តរជាតិទឹកជ្រៅ ដែលវិនិយោគរួមគ្នារវាងលោកឧកញ៉ាទ្រី ភាព និងក្រុមហ៊ុនចិន ខេត្តកំពតកំពុងមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ ស្របពេលមានសក្តានុពលខេត្តឆ្នេរមួយនេះអំណោយផលល្អសម្រាប់ការអភិវឌ្ឍ បន្ទាប់ពីខេត្តព្រះសីហនុ។ គោលបំណងក្នុងការអភិវឌ្ឍកំពងផែអន្តរជាតិទឹកជ្រៅ ដើម្បីបំពេញតម្រូវការជាក់ស្តែង ក្នុងការនាំចេញ នាំចូលទំនិញពីកំពង់ផែកម្ពុជាទៅកាន់បណ្តាប្រទេសដៃគូ ជាពិសេសកាត់បន្ថយការចំណាយថ្លៃខ្ពស់លើការដឹកជញ្ចូនផ្លូវទឹក គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០។

បន្ថែមពីលើនេះ ក្រោយបញ្ចប់គម្រោង កម្ពុជានិងភ្ជាប់កំពង់ផែទេសចរណ៍នេះ ទៅប្រទេសវៀតណាម និងថៃ តាមរយៈកិច្ចសហការត្រីកោណទេសចរណ៍វាងគ្នា ក្នុងគោលដៅធ្វើទំនាក់ទំនងទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនថែមទៀត ឲ្យមកលេងកម្សាន្តនៅខេត្តជាប់ឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជាយើង។

Loading...

យើងដឹងយ៉ាងច្បាស់ថា ក្រោយបញ្ចប់គម្រោងនេះភ្ញៀវទេសចរកាន់តែច្រើនឡើងៗមកទស្សនខេត្តកំពត នោះតម្រូវការនៃការមកលែងកម្សាន្តតំបន់ឆ្នេរ កន្លែងស្នាក់នៅ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន នឹងមានការអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការជាក់ស្តែង។ ដូច្នេះស្ថានភាពនៃការវិវត្តឆ្ពោះទៅរកភាពរីកចម្រើន គឺមិនខុសពីខេត្តព្រះសីហនុបច្ចុប្បន្ននេះទេ។

ពេលកន្លងមកថ្មីៗនេះ ក្រុមហ៊ុនចិន Shanghia Hongyuan Investment Co.,Ltd ធ្វើដំណើរទស្សន:កិច្ចនៅរោងចក្រផលិតស៊ីម៉ង់តិ៍ចក្រីទីង និងកំពង់ផែសមុទ្រមួយចំនួន ដើម្បីពិនិត្យ និងធ្វើជាបទពិសោធន៍ ក្នុងការរៀបចំគម្រោងបោះទុនវិនិយោគផ្សេងៗទៀតនៅក្នុងខេត្តកំពត ក៏ដូចជា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។

លោក សុខ គែន ជាស្ថាបនិកក្រុមហ៊ុនKampot Propertyធ្លាប់មានប្រសាសន៍ថា សម្រាប់វិស័យអចលនទ្រព្យ គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិដ៏ធំមួយនេះ ជាផ្នែកមួយដ៏ចាំបាច់សម្រាប់ជំរុញដល់កំណើននៃវិស័យទាំងមូលនៅក្នុងតំបន់។ តំបន់នេះពីមុនគ្រាន់តែជាដីព្រៃជាប់មាត់ព្រែកហើយមិនសូវមានការអភិវឌ្ឍទេ។ ប៉ុន្តែបច្ចុប្បន្នវាមានភាពសាកសមសម្រាប់ការវិនិយោគវិស័យលំនៅដ្ឋាន សណ្ឋាគារ និងកន្លែងស្នាក់នៅផ្សេងៗ។

លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service, Co.Ltd  ធ្លាប់មានប្រសាសន៍ថា ខេត្តកំពតនៅថ្ងៃអនាគតនឹងមានការអភិវឌ្ឍន៍ដូចខេត្តព្រះសីហនុបច្ចុប្បន្នចឹង គ្រាន់តែត្រូវការពេលវេលាមួយសម្រាប់ធ្វើការអភិវឌ្ឍន៍តែប៉ុណ្ណោះ។ ខេត្តកំពតជាតំបន់មានសក្តានុពលខ្លាំង លើការអភិវឌ្ឍន៍ផ្នែកអលចនទ្រព្យ។ ហើយអចលនទ្រព្យសាកសមគួរវិនិយោគ មានរមណីដ្ឋានបែបកម្សាន្ត កំពង់ផែទឹកទំនិញ សំណង់អគារ ហើយក៏អាចវិនិយោគលើវិស័យកសិកម្មផងដែរ។

លោកស្រីបានបញ្ជាក់ថា ខេត្តកំពតនឹងមានអគាររីកដុះដាលជាបន្តបន្ទាប់ដូចភាពរីកចម្រើនរបស់ខេត្តព្រះសីហនុផងដែរ។ បច្ចុប្បន្ននេះដីនៅតំបន់មួយចំនួនចាប់ផ្តើមឡើងថ្លៃបន្តិចៗម្តងទៅតាមស្ថានភាពនៃការអភិវឌ្ឍន៍មូលដ្ឋានជាក់ស្តែង៕

Loading...
TodaySharing News

FREE
VIEW