អ្នក​មាន​ប្រាក់ខែត្រឹម​តែ៣០០ដុល្លារ​ក៏អាចមាន​រថយន្ត ​Mazda CX-3 បានដែរ​ តម្លៃ​ឥឡូ​វត្រឹមតែ​២ម៉ឺន​$តែប៉ុណ្ណោះ

CX-3 ជាឡានធុនតូចរបស់ក្រុមហ៊ុន Mazda មានតម្លៃធូរថ្លៃជាងម៉ូឌែលផ្សេងៗ ប៉ុន្តែឡានមួយនេះទាក់ទាញត្រង់រូបរាងនិងមុខងារពិសេសៗមួយចំនួនបំពាក់មកជាមួយតម្លៃខ្ទង់ ២ ម៉ឺនដុល្លារ ថ្វីត្បិតតែមិនមែនជាឡានកូនកាត់ប៉ុន្តែវាស៊ីសាំងតិចគួរសម។

រក្សាតម្លៃខ្ទង់២ម៉ឺនដុល្លារដដែល ប៉ុន្តែ Mazda មិនឲ្យឡានមួយនេះចាញ់ឡានថ្លៃៗផ្សេងៗទេដោយពង្រឹងគុណភាព និងកំណែកទម្រង់ថ្មីដូចជារចនាក្បាំងខាងមុខថ្មី ភ្លើងថ្មី និងជម្រើសកង់ឡានល្អជាងមុន ។ Mazda ប្រកាសថា បានពង្រឹងគុណភាពកាបីនខាងក្នុងដូចជាប្រព័ន្ធសម្លេង ស្រោមពូកធ្វើពីស្បែក និងហ្វ្រាំងអេឡិចត្រូនិក។

CX-3 2019 បំពាក់កញ្ចប់សុវត្ថិភាព i-ACTIVSENSE រួមមានមុខងារ ហ្វ្រាំងស្វ័យប្រវត្តិពេលបើកបរក្នុងក្រុង អមមកជាមួយបច្ចេកវិទ្យាការពារអ្នកដំណើរ ប្រព័ន្ធឲ្យដំណឹងពេលឡានបើកចេញក្រៅកន្លង ប្រព័ន្ធកំណត់ពន្លឺមុខឡានស្វ័យប្រវត្តិ ជាពិសេសមុខងារគ្រប់គ្រងសីតុណ្ហភាពស្វ័យប្រវត្តិ។

គ្រប់ម៉ូឌែលរបស់ CX-3 2019 ទាំងអស់បំពាក់មកជាមួយម៉ាស៊ីន SKYACTIV-G ២.០ លីត្រ ប្រើ ៦ លេខ ផ្តល់កម្លាំង ៤៨សេះ មានទាំងប្រភេទប៉ុងមួយ និងប៉ុងពីរ។ ដោយសារវាជាឡានប្រើសាំងសុទ្ធមិនមានមុខងារកូនកាត់ដូចឡានធុនតូចប្រភេទផ្សេងដូចនេះវាស៊ីសាំងខ្ទង់៧លីត្រ ក្នុងការបើកបរ១០០គីឡូម៉ែត្រ ប៉ុន្តែកម្រិងស៊ីសាំងប៉ុននេះចាត់ទុកថាស្តង់ដាររបស់ឡានជំនាន់ក្រោយហើយ។

ជាមួយម៉ាស៊ីនល្មមសម្រាប់បើកបរផ្លូវឆ្ងាយ Mazda ដាក់តម្លៃ CX-3 នៅអាមេរិកចាប់ពី ២១​ ៧៩០ ដុល្លារសម្រាប់ម៉ូឌែល Sport, ២៣,៨៧៥ដុល្លារសម្រាប់ម៉ូឌែល Touring, ២៧,១៤៥ដុល្លារ សម្រាប់ម៉ូឌែល Grand Touring ជាមួយកញ្ចប់បន្ថែមខ្ទង់១,០០០ដុល្លារ សម្រាប់តុបតែងឡាន៕