នោះបងប្អូន​សាំងចុះថ្លៃ​ហើយ តោះនាំ​គ្នា​ទៅចាក់សាំង​ឲ្យ​បានពេញគ្រប់គ្នា​ៗ ដល់ចុងខែនឹងឡើងថ្លៃវិញហើយ​

​​​​​​​ក្រ​សួង​ពាណិជ្ជកម្ម​ឲ្យ​ដឹងថា ​តម្លៃ​ប្រេងសាំង​ធម្មតា​ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទៅ៣១ ខែឧសភា នឹង​មាន​តម្លៃ​ទាប​ជាង​កន្លះ​ខែមុន​បន្តិច។

ក្នុង​សេចក្តីជូន​ដំណឹង​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ​ ក្រ​សួង​ពាណិជ្ជកម្ម​ឲ្យ​ដឹងថា ​តម្លៃ​ប្រេងសាំងធម្មតា​លក់​រាយ​ក្នុង​មួយ​លីត្រ​ថ្លៃ​៣៨០០​រៀល ចុះ​១៥០​រៀល បើ​ធៀបទៅ​នឹង​កន្លះខែមុន ខណៈប្រេងម៉ាស៊ូត​តម្លៃ​៣៦៥០​រៀល​ ចុះបាន​៥០​រៀល​បើធៀបទៅនឹង​កន្លះខែមុន​ដូចគ្នា​។​

តម្លៃនេះ​គិត​ចាប់ពី​ថ្ងៃទី​១៦ ដល់ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០១៩។ នេះ​បើតា​ម​សេចក្ដីជូន​ដំណឺង​ដដែល។​

គួរ​បញ្ជាក់ថា៖ ​កាលពី​១៥​ថ្ងៃមុន​តម្លៃ ប្រេង​សាំងធម្មតា​មួយ​លីត្រថ្លៃ​៣៩៥០​រៀល និង​ប្រេងម៉ាស៊ូត​​ថ្លៃ​៣៧០០​រៀល​៕