អនាម័យ​ស្អាត​របស់​ប្រជាជន​សិង្ហបុរី​ ដែល​មនុស្ស​គ្រប់​ប្រទេស​លើពិភពលោក គួរតែអនុវត្ត​ន៍​ចំណុច​ល្អៗ

យើងគ្រប់គ្នា​បានដឹងបានលឺពីភាពល្បីល្បាញរបស់ប្រទេសសិង្ហបុរីថា ជាប្រទេសមួយដែលមានភាពរីកចំរើនស្ទើរគ្រប់វិស័យមានទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្មជាដើម។ មិនតែប៉ុណ្ណោះប្រទេសមួយនេះ ជាប់លេខ១ ជាប្រទេសដែលបានអនាម័យបំផុតនៅលើពិភពលោក។ ប្រទេសសិង្ហបុរីក្លាយជាប្រទេសដែលមានអនាម័យលេខ១ បែបនេះដោយសារតែប្រជាជនទាំងអ្នកក្នុងប្រទេសនេះ មានទម្លាប់ល្អក្នុងការរស់នៅប្រចាំថ្ងៃ។

នៅក្នុងពេលនេះផងដែរ សូមបង្ហាញពីទម្លាប់ល្អទាំង៤យ៉ាងរបស់ប្រជាជនសិង្ហបុរី ដែលបាន​ធ្វើអោយប្រទេសនេះក្លាយជាប្រទេសជាប់លេខមួយខាងអនាម័យស្អាត។

១.មិនប្រើប្រាស់ថង់ប្លាសិ្ទក

នៅក្នុងប្រទេសមួយចំនួនការប្រើថង់ប្លាស្ទិក គឺជារឿងពេញនិយមសម្រាប់ដាក់របស់របរ ឬឥវ៉ាន់ផ្សេងៗមានដូចជាបន្លែ និងផ្លែឈើជាដើម។ នៅពេលដែលពួកគេប្រើប្រាស់ហើយមិនបានទុកដាក់ ឬបោះចោលមិនបានត្រឹមត្រូវនោះហើយគឺជាប្រភពនៃភាពកខ្វក់ និងការបំពុលបរិយាយកាស។ ចំណែកក្នុងប្រទេស សិង្ហបុរី វិញប្រជាជនភាគច្រើនគឺប្រើកន្រ្តកដាក់ពេលដើរទិញទំនិញជំនួសអោយការប្រើថង់ប្លាស្ទិក។

២.ចោលសំរាមបានត្រឹមត្រូវ

សំរាមគឺជាប្រភពនៃភាពកខ្វក់ ដូច្នេះហើយបើចង់អោយប្រទេសមានអនាម័យល្អត្រូវមានវិធានការក្នុងការគ្រប់គ្រង និងទុកដាក់សំរាមអោយបានល្អបំផុត។ ប្រជាជនសិង្ហបុរីមានទម្លាប់ចោលសំរាម និងទុកដាក់សំរាមបានយ៉ាងល្អបំផុតដោយមិនចោលពាសវាលពាសកាលតាមតែទំនើងចិត្តឡើយ។

៣.ទម្លាប់រស់នៅស្អាត

ការរស់នៅស្អាតគឺក៏ជាកត្តាមួយដែលជះឥទ្ធិពលដល់អនាម័យក្នុងគេហដ្ឋាន និងក្នុងសង្គមផងដែរ ការរស់នៅរបស់ប្រជាជនសិង្ហបុរីគឺមានរបៀបរៀបរយបំផុត គឺផឹកស្អាត ទទួលទានស្អាត និងរស់នៅស្អាត។

៤.ទម្លាប់គោរពច្បាប់

ក្រៅពីមានទម្លាប់ផ្ទាល់ខ្លួន ប្រជាជនសឹង្ហបុរី មិនដែលបំពានច្បាប់ប្រទេសឡើយ ហើយច្បាប់នៅក្នុងប្រទេសនេះគឺតឹងតែងបំផុតក្នុងការគ្រប់គ្រង់អនាម័យក្នុងប្រទេស។ ប្រជាជនក្នុងប្រទេសនេះគឺមានទម្លាប់គោរពច្បាប់ និងមិនដែលបំពានច្បាប់ក្នុងការចោលសំរាម និងថែររក្សាអនាម័យសាធារណះឡើយ៕