គង់ ចាន់ស្រីមុំ បាននាំគ្នា ជូនចាស់ៗទីទាល់ក្រចំនួន 70 នាក់​ ទៅលេងអង្គរវត្ត ហើយក៏បានធ្វើឲ្យ ស្រីមុំ រំភើបជំនួស ដោយពួកគាត់ប្រាប់ថា…(មានវីដេអូ)

កាលពីម្សិលមិញនេះ គង់ ចាន់ស្រមុំ ក៏បានបញ្ជាក់សារមួយឲ្យដឹងថា “ដំណេីរកំសាន្តថ្ងៃទី1 ថ្ងៃនេះ នាងខ្ញុំ និងគ្រួសារ​ ព្រមទាំង​ បង សេម និង ភរិយា Pisey Lim,​បង​ Puth Sodaneth​ និង​ លោកជំទាវ​ ដានី ម្ចាស់ ក្រុមហ៊ុន មេគុង អិចស្រ្ពេស បានបង្កើតដំណើរកំសាន្តទៅលេងខេត្តសៀមរាប ជូនដល់ចាស់ៗជរាទីទាល់ក្រចំនួន 70 នាក់​ ដែលមួយជីវិតមានបំណងចង់ស្គាល់ទឹកដីអង្គរ​ គឺពួកគាត់អស់ចិត្តហេីយ………ទាំងអស់នេះគឺស្ថិតនៅ ក្រោមការដឹកនាំដោយលោកបង​ ថុង រី ពិតជាអ្នកមានសទ្ធាបុណ្យ​ ចង់សាងបុណ្យកុសល់ អំពើរល្អ ដល់ចាស់ជរា ទីទាល់ក្រ សូមអោយប្រាថ្នាពរណា សម្បត្តិណា បានដូចសេចក្តីប្រាថ្នា។ សូមមហាកុសលនេះកើតមានដល់ ពុទ្ធបរិស័ទម្ចាស់ជំនួយ ព្រមទាំងបងប្អូនទាំងអស់ស្មើៗគ្នា សូមអនុមោទនា!​ ឃើញគេធ្វើល្អត្រេកអរនិងគេទៅ​#បានទាំងបុណ្យបានទាំងមិត្តភាព”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ស្រីមុំ ក៏បានបង្ហោះសារមួយទៀតថា “ដំណេីរកំសាន្តនៅលេីទឹកដីអង្គរថ្ងៃទី២​! លោកយាយ​លោកតា​ និយាយថាទោះបីហត់បន្តិចមែនតែសប្បាយចិត្តខ្លាំង​ ព្រោះបានមកដល់ទឹកដីដែលលោកយាយ​ លោកតាប្រាថ្នាជាយូរណាស់មកហេីយ​ ព្រោះតែជីវភាពលំបាកទេីបមិនអាចមក​ …..​លឺតែគេថាមិនដែលឃេីញ​ ពេលមកបានឃេីញផ្ទាល់ស្ទេីរស្រក់ទឹកភ្នែក​ សូម្បីតែឡានក្រុងក៏មិនដែលស្គាល់ផង​…លឺបែបនេះរំភេីបជំនួសពួកគាត់ ទាំងអស់នេះគឺកេីតចេញមកពីការផ្តួចផ្តេីមឡេីងដោយលោកបង​ ថុង​ រី​ រស់ ដោយធម៌ ព្រមទាំងក្រុមគ្រួសាររបស់នាងខ្ញុំ​ និងមិត្តភ័ក្ត​ ពុទ្ធបរិស័ទគ្រប់ទិសទី​ សូមមហាកុសលនេះកើតមានដល់ ពុទ្ធបរិស័ទម្ចាស់ជំនួយ ព្រមទាំងបងប្អូនទាំងអស់ស្មើៗគ្នា សូមអនុមោទនា!​ ឃើញគេធ្វើល្អត្រេកអរនិងគេទៅ​#បានទាំងបុណ្យបានទាំងមិត្តភាព #siemreap #charity #2019″៕