ជិត​ដល់ថ្ងៃ​សម្រាលកូនទៅហើយ បែជា គឹម លីហ្សា ជួប​ជាមួយ​បញ្ហានេះ​ធ្វើ​ឲ្យ​នាង​ភ័យ​ស្ទើតែលោះព្រលឹង​

253

ភ្នំពេញ ៖ បើទោះបីជា អ្នកនាង គឺម លីហ្សា​ ដែលជាអតីតតារាសម្ដែងស្រី​​​ មិនបានលេចមុខមាត់ក្នុងការងារសិល្បៈ ទៀតយ៉ាងណាក៏ដោយ តែកេរ្តិ៍ឈ្មោះរបស់នាង មិនសាបសូន្យនោះទេ នៅតែមានប្រជាប្រិយភាពដដែល។​

ជាពិសេស បានលេចលឺដំណឹងថា អ្នកនាង គឹម លីហ្សា​ កំពុងត្រៀមទទួល រង់ចាំវត្តមានកូនប្រុសទី២ នៅក្នុងផ្ទៃ និងត្រូវសម្រាលនៅ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ប៉ុន្តែជាអកុសល ខ្វះតែប៉ុន្មានខែទៀតប៉ុណ្ណោះ ដល់ថ្ងៃសម្រាលទៅហើយ ស្រាប់តែ លីហ្សា បានជួបរឿងដ៏សោកសៅនិងគួរឲ្យអាណិតមួយទៅវិញ។

កាលពីប៉ុន្មានម៉ោងមុននេះ តាមរយៈគណនីហ្វេសប៊ុក របស់ គឹម លីហ្សា បានបែកធ្លាយរូបភាពជាច្រើនសន្លឹក ដែលរូបនាងកំពុងតែ សម្រាកនៅលើគ្រែពេទ្យ ក្នុងទឹកមុខយ៉ាងស្លេកស្លាំង នាំឲ្យប្រិយមិត្តមួយចំនួន ព្រមទាំងមិត្តៗសិល្បករ ឃើញហើយព្រួញបារម្ភពី បញ្ហាសុខភាពរបស់នាងគ្រប់គ្នា។

យ៉ាងណាមិញ គឹម លីហ្សា​ មិនមានបញ្ហាអ្វីធំដុំនោះទេ គ្រាន់តែសុខភាពរាងកាយ ចុះខ្សោយដោយសារកំណើតកូន ធ្វើឲ្យថប់ដង្ហើម បែបនេះ៕

Loading...