ក្រោយលែងលះគ្នាដាច់ស្រេច! អតីតស្វាមីនាង គីម ចាន់ឌី លុបរូបភាពនៅលើបណ្ដាញសង្គមខ្ទេចគ្មានសល់

លោក Ahn Jaehyun ដែលត្រូវបានអ្នកគាំទ្រភាគច្រើនស្គាល់ថាជាអតីតស្វាមីរបស់តួឯកស្រីរឿង F4 នាង Goo Hyesun ពេលនេះបានលុបរូបភាពទាំងអស់របស់លោកចោលទាំងអស់នៅក្នុងបណ្ដាញសង្គមអ៊ីនស្ដាក្រាម។

ក្រោយពីបានឃើញបែបនេះអ្នកគាំទ្រជាច្រើនរបស់លោកបានបង្ហាញភាពពីភ្ងាក់ផ្អើល និងព្រួយបារម្ភជាខ្លាំង ក៏ព្រោះថាចាប់តាំងពីមានរឿងរ៉ាវលែងលះជាមួយប្រពន្ធលោកមក គេសង្កេតថាលោកហាក់ដូចជាមានបញ្ហាជាច្រើនដូចជាលោកត្រូវបានអ្នកគាំទ្រមួយចំនួនវាយប្រហារយ៉ាងខ្លាំងតាមរយៈការបញ្ចេញមតិនៅក្រោមរូបភាពរបស់លោកក្នុងបណ្ដាញសង្គម និងត្រូវរំសាយស្បតពាណិជ្ជកម្មជាមួយក្រុមហ៊ុនមួយចំនួន។ អ្នកគាំទ្ររបស់តារាប្រុសរូបនេះកំពុងតែមានការព្រួយបារម្ភជាខ្លាំង និងសង្ឃឹមថាអ្វីៗ នឹងល្អប្រសើរឡើងវិញសម្រាប់តារាប្រុសរូបនេះ៕

ប្រភព៖ Allkpop

អត្ថបទដោយ៖ ស្រីពេជ្រ