សុខៗ សំណាងធ្លាក់ពីលើមេឃ! ជ្រុះបាត់ទូរស័ព្ទ បែរជាឈ្នះដំណើរកម្សាន្តទៅក្រៅប្រទេសដោយមិនដឹងខ្លួន

វាសនាមនុស្សប្រែប្រួលមិនទៀងទាត់ ជូនជួបស៊យ ជូនជួបលាភសំណាង ដែលមិននឹកស្មានដល់ ជាក់ស្តែងដូចករណី លោក គង់ នៅ ដែលរស់នៅក្នុងខេត្តកោះកុង បានបាត់ទូរស័ព្ទដៃ OPPO កាលពីសប្តាហ៍មុន តែបែរជាឈ្នះដំណើរកម្សាន្តទៅលេងក្រៅប្រទេសដោយមិនដឹងខ្លួនវិញ។

លោក គង់ នៅ បានខិតខំស្វែងរកទូរស័ព្ទដែលបានបាត់នោះអស់ជាច្រើនថ្ងៃ ប៉ុន្តែរកយ៉ាងណាក៏ពុំឃើញទាល់តែសោះ។ គាត់បានសម្រេចចិត្តទៅទិញទូរស័ព្ទថ្មី នៅហាងលក់ទូរស័ព្ទ OPPO។ ពេលទៅដល់ហាងលក់ទូរស័ព្ទដៃភ្លាម គាត់បាននិយាយប្រាប់អ្នកលក់ថា យកស៊េរីខ្ពស់បំផុត ហើយអ្នកលក់ក៏ណែនាំគាត់ឲ្យជ្រើសយក OPPO Reno 2F និង Reno 2 ទាន់មានប្រូម៉ូសិនឆ្នាំថ្មី តម្លៃថ្មី កាដូថ្មី និង ឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេត។ គិតមួយសន្ទុះ គាត់ក៏បានដកលុយខ្ទង់ 600ដុល្លារចេញពីហោប៉ៅខោ ទិញយក Reno 2 តម្លៃ $599 ដើម្បីយកហេងឆ្នាំថ្មី។

ប៉ុន្មានថ្ងៃបន្ទាប់ ស្រាប់តែ ក្រុមហ៊ុន OPPO បានខលទៅសួរគាត់ថា តើគាត់បានទិញទូរស័ព្ទ OPPO Reno 2 ស៊េរីមែនទេ? ហើយគាត់ក៏ឆ្លើយតបវិញថា បាទពិតមែនហើយ! ស្រាប់តែខាងក្រុមហ៊ុនបានប្រាប់ថា គាត់បានឈ្នះរង្វាន់ទៅលេងកោះភូតេតដ៏ស្រស់ស្អាតនៅក្រៅប្រទេស។

“ខ្ញុំមិនធ្លាប់ស្រមៃថា បានទៅដើរលេងក្រៅប្រទេសទាល់តែសោះ ស្រាប់តែ​រសៀលបន្តិច ក្រុមហ៊ុន OPPO បានប្រាប់ថា ខ្ញុំបានឈ្នះរង្វាន់ទៅលេងកោះភូតេត ហើយខ្ញុំពិតជាភ្ញាក់ផ្អើលនិងសប្បាយចិត្តយ៉ាងខ្លាំង! មិនអស់ចិត្តខ្ញុំបានខលបញ្ជាក់ក្រុមហ៊ុនម្តងទៀត! នេះមិនមែនជាសុបិន្ត​ តែវាជាការពិត” លោក គង់នៅបាន​គូសបញ្ជាក់។

សូមរំលឹកថា ដើម្បីអបអរសាទរបុណ្យ Christmas ឆ្លងឆ្នាំសកល និងជាពិសេសថ្លែងអំណរអរគុណអតិថិជន ចំពោះការគាំទ្រ រហូតជម្រុញឲ្យ OPPO ឈរលើចំណាត់ថ្នាក់លេខ១ នៅកម្ពុជា ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ផ្តល់កាដូថ្មី តម្លៃពិសេសថ្មី និងរង្វាន់ធំទៅលេងកោះភូកេតជាច្រើនសរុប 39 រង្វាន់ ដល់អតិថិជន OPPO Reno2 F (តម្លៃថ្មី $349) និង OPPO Reno2 (តម្លៃ $599)។

មិនថាតែអតិថិជនខ្មែរ ឬ បរទេស អាចមានសំណាងឈ្នះដំណើរកម្សាន្តមួយនេះដូចគ្នា ដោយគ្រាន់តែគោរពតាមលក្ខខណ្ឌ ដូចខាងក្រោម៖

– ទិញទូរសព្ទ័ OPPO Reno2 និង OPPO Reno2 F បំពេញលេខទូរស័ព្ទលើប័ណ្ណធានា រួចប្រគល់ឲ្យម្ចាស់ហាង ឬបុគ្គលិកលក់ OPPO
– ទិញទូរសព្ទ័ OPPO Reno2 និង OPPO Reno2 F បំពេញលេខទូរស័ព្ទលើប័ណ្ណធានា រួចប្រគល់ឲ្យម្ចាស់ហាង ឬបុគ្គលិកលក់ OPPO
– សម្រាប់អ្នកឈ្នះ ក្រុមការងារនឹងធ្វើការទំនាក់ទំនងភ្លាមៗ ក្នុងពេលផ្សាយផ្ទាល់លើហេ្វសប៊ុកផេកផ្លូវការ OPPO ចំនួន 5ដង ប្រសិនបើខកខានមិនបានឆ្លើយតប នឹងត្រូវបានចាត់ទុកជាមោឃៈ