ចូលរួមរំលែកទុក្ខ! ពីធីការិនី រតនា បាត់បង់លោកយាយជាស្រលាញ់របស់នាងហើយ

ពិធីការិនី រតនា កើតទុក្ខធំដោយបានបាត់បង់មនុស្សសំខាន់ក្នុងជីវិតគឺលោកយាយរបស់នាង ដែលទទួលមរណភាពកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ក្នុងវ័យ៧២ឆ្នាំ ដោយលែងមានលោកយាយដូចគេជូនទៅណាមកណាទៀតហើយ។

លោកយាយរបស់ពិធីការិនីល្បីរូបនេះមានឈ្មោះ ផង់ យឿន អាយុ ៧២ឆ្នាំជាអតីតគ្រូបង្រៀន ដោយបានទទួលអនិច្ចកម្មកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ដោយរោគាពាធ។

អ្នកនាង រតនា បានរៀបរាប់ទាំងក្រៀមក្រំថា “បើនិយាយពីខ្ញុំក្នុងគ្រួសារគឺជាតៃកុងឡាន ពេញបុណ្យទានម្ដង ត្រូវមានតួនាទីជួនយាយ តា ម៉ាក់ប៉ាទៅវត្ត រូបយាយខ្ញុំកាលខែបុណ្យភ្ជុំថ្មីៗនេះតើ… ហើយនណាមកពេលខ្ញុំផាត់មុខលាបក្រែមដឹងតែដើរមកជិតហើយ ចៅចៅលាបអោយយាយផង។ ពេលចៅលាបក្រចក យាយលាបដែរ ចៅលាបសក់ យាយលាបដែរ យើងខ្ញុំគាត់ស្អាតណាស់ ស្លូតណាស់ និយាយតិចៗ នារីគ្រប់លក្ខ័ណៈណាស់ ….ខ្ញុំនៅតែមិនអាចទទួលយកបានទេ… នឹកឃើញតំណើដើរមួយៗ។ ឆ្នាំក្រោយនណាទៅវត្តជាមួយខ្ញុំទៀត”។

សូមបញ្ជាក់ថា ធីការិនីរូបស្រស់អ្នកនាង  មាស សុវណ្ណរតនា កំពុងតែមាប្រជាប្រិយឡើងជាងមុន ទាំងការងារសិល្បៈ និង ការងារសារព័ត៌មាន ទើបតែទិញខ្សែរកពេជ្រមួយខ្សែជាង៤ម៉ឺនដុល្លារកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ថ្មីៗនេះ ធ្វើឱ្យអ្នកគាំទ្រនាងនិងបណ្តាញសង្គមចាប់អារម្មណ៍ជាងខ្លាំងព្រោះទើបតែដូររថយន្តទិញ Lexus 470  និងទើបតែទិញចិញ្ចៀនពេជ្រមួយវង់តម្លៃជាងម៉ឺនដុល្លារ។

ពិធីការិនី រតនា ជាមនុស្សស្រីពូកែធ្វើការងារក្នុងសង្គម ហើយជាភិរយាល្អដែលខំប្រឹងរកទុកដាក់ មិនងាយនឹងទិញរបស់ថ្លៃ ឬ របស់ទំនើប ខណៈនាងជាកូនស្រីអាជីវករនៅខេត្តកំពត។ លើកនេះល្មមដាច់ចិត្តរបស់ខ្លួនដែលស្រលាញ់ គឺនាងលេងទិញមួយវង់តម្លៃជិតមួយម៉ឺនដុល្លារ ធ្វើឱ្យមហាជនភ្ញាក់ផ្អើល។

តារារូបនេះ ត្រូវបានមហាជនសរសើរនាង ព្រោះនាងខំប្រឹងរក ដោយពេលទំនេរខំលក់ឥវ៉ាន់អនឡាយ លក់ផ្លៃធុរ៉េនពីចំការកំពត និងឆ្លៀតពេលធ្វើជាពិធីការិនីក្រៅម៉ោងតាមកម្មវិធីនានា។ ថ្មីៗនេះដែរ នាងឧស្សាហ៍ធ្វើការងារសង្គម និង ចូលរួមសកម្មភាពសប្បុរសធម៌ ហើយដូចថ្ងៃនេះនាងបានបរិច្ចាកថវិកាផ្ទាល់ជួយដល់ អ៊ុំចាស់ៗ ជរា ចំនួន ៣០គ្រួសារ ដែលមានជីវភាពក្រីក្រ ភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ សព្វថ្ងៃនេះ អ្នកនាង រតនា មានទីផ្សារការងារសិល្បៈល្អជាងមុន ខណៈនាងកំពុងតែកាន់តំណែងជាអ្នកទីផ្សារ និង សារព័ត៌មាននៅក្រុមហ៊ុន TNB របស់លោកប្រុសស្អាតជ្រោចង្វា ប៊ុន រឿន ៕