ក្រុម​ហ៊ុន ខេមបូឌាន ដេរីវ៉េទីវ​ ​អ៊ិចឆេង (CDX) បានទទួលស្វាគមន៍ភ្ញៀវកិត្តិយសសំខាន់ៗជាច្រើនរយនាក់នៅក្នុងកម្មវិធី ជប់លៀងប្រចាំឆ្នាំដ៏អស្ចារ្យរបស់ខ្លួន ដោយភាពកក់ក្ដៅនិងរួសរាយរាក់ទាក់

ក្រុម​ហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX) បានរៀបចំ​កម្មវិធីជប់លៀងប្រចាំឆ្នាំដ៏អស្ចារ្យរបស់ខ្លួនកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភោគីត្រា ក្រោមប្រធានបទ

“ Green Oasis ” ដោយបានអញ្ជើញចូលរួមពីភ្ញៀវសំខាន់ៗរាប់រយនាក់មកពីបណ្ដាប្រទេសផ្សេងៗគ្នា។

ព្រឹត្តិការណ៍នេះគឺជាពេលវេលាដ៏ល្អបំផុតដើម្បីអបអរសាទរនូវសមិទ្ធិផលរបស់ក្រុមហ៊ុននិងបុគ្គលិកឆ្នើម ចំពោះការខិតខំប្រឹងប្រែងក្នុងការងាររបស់ពួកគាត់។ ចំនុចកាន់តែសំខាន់នៃការជោគជ័យក្នុងឆ្នាំ ២០១៩នោះ គឺក្រុមហ៊ុនបានបញ្ចប់សិក្ខាសាលារបស់ខ្លួនតាមការគ្រោងទុកដែលបានធ្វើនៅទូទាំង២៥ ខេត្ត/ក្រុង ក្នុងប្រទេសកម្ពុជា ដោយបានផ្តល់នូវការអប់រំ និងលើកស្ទួយចំណេះដឹងប្រជាជនកម្ពុជារាប់រយនាក់នៅក្នុងវិស័យទីផ្សារឧបករណ៍និស្សន្ទ។

ក្រៅពីទទួលបានជោគជ័យដែលគួរអោយកត់សម្គាល់ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក្រុមហ៊ុនក៏បានជ្រើសរើសយកប្រធានបទ“ Green Oasis ” នេះក្នុងគោលបំណងផ្តោតលើការលើកទឹកចិត្តដល់ប្រជាជនឱ្យចេះសន្សំសំចៃធនធាននិងចេះស្រលាញ់បរិស្ថាន ព្រោះផែនដីជាមាតានៃពិភពលោក និងដើម្បីទប់ស្កាត់ការបំរែបម្រួលអាកាសធាតុនិងបង្កើតយុគ្គសម័យនៃពណ៍បៃតង។

ព្រឹត្តិការណ៍មួយនេះក៏បានជំរុញអោយភ្ញៀវដែលបានអញ្ជើញចូលរួម ចាប់ផ្តើមមានផ្នត់គំនិតវិជ្ជមានថ្មីៗទាក់ទងទៅនឹងការថែរក្សាបរិស្ថាន ដោយក្នុងនោះក៏មានការអញ្ជើញចូលរួមពីភ្ញៀវសំខាន់ៗ មកពីបណ្ដាស្ថាប័ននិងក្រុមហ៊ុនផ្សេងៗគ្នាដូចជា៖​ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការមូលបត្រកម្ពុជា,  លោកជំទាវ ឆាយ លក្ខិណា ជាអគ្គនាយិកា​នៃក្រុមហ៊ុន ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង,​​ លោកស្រី Nancy Chau​ ជាអភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង,​​ លោកស្រី Jen Tran​ ជាអភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង, ​លោក Lawrence Kook ​ជាអភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង, លោកស្រី Monisa Yang អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង,​ លោកបណ្ឌិត Raymond Choi​ ប្រធានក្រុមហ៊ុន ប្រីស្ទីចហូម (ខេមបូឌា), លោក Andrew Chong នាយកប្រតិបត្តិក្រុមហ៊ុនប្រីស្ទីចហូម (ខេមបូឌា), លោកបណ្ឌិត Sammy So, លោក Jerry He, ព្រមទាំងវត្តមាន ភ្ញៀវកិត្តិយសរាប់រយនាក់ទៀត មកពីប្រទេសជាច្រើនដូចជា៖  កម្ពុជា​​ ចិន អូស្រ្តាលី បារាំង វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាកាវ សិង្ហបុរី សហរដ្ឋអាមេរិក អង់គ្លេស ភូមា សាធារណរដ្ឋឆែកនិង ជប៉ុន ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំនេះ ដើម្បីអបអរសាទរនៃភាពជោគជ័យនិងការចូលរួមចំណែករបស់ក្រុមហ៊ុន ដើម្បីធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានការអភិវឌ្ឍន៍ល្អប្រសើរឡើងឥតឈប់ឈរ។

លោកជំទាវ ឆាយ លក្ខិណា បានថ្លែងអំណរគុណ ចំពោះវត្តមានរបស់ភ្ញៀវទាំងអស់ អំឡុងពេលថ្លែងសុន្ទរកថាស្វាគមន៍។ លោកជំទាវបានបន្តទៀតថា៖ រយះពេល៣ឆ្នាំកន្លងមកនេះ​ ក្រុមហ៊ុនបានសម្រេចនូវកិច្ចការងារជាច្រើន ដែលមានសមិទ្ធិផលជាបន្តបន្ទាប់ដូចជា ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​,  ក្រុមហ៊ុនគ្រឿងអលង្ការ ឡុកហ្វុកកម្ពុជា​ ដែលជាក្រុមហ៊ុន លក់គ្រឿងអលង្ការ ដោយមានការទទួលស្គាល់ទូទំាងពិភពលោក,​ ក្រុមហ៊ុនអចលនទ្រព្យ ប្រីស្ទីចហូម (ខេមបូឌា) ដែលមានការគ្រាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិផងដែរ។ បន្ថែមលើសពីនេះ លោកជំទាវបានសម្តែងការអរគុណដល់បុគ្គលិកទាំងអស់ដែលបានរួមដៃគ្នាគាំទ្រ ជ្រោមជ្រែង ប្រកបដោយក្តីស្រលាញ់ដ៏ស្មោះត្រង់ក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុនអោយមានផ្លែផ្កាដូចថ្ងៃនេះ។

លោកបណ្ឌិត Raymond Choi ប្រធានក្រុមហ៊ុន ប្រីស្ទីចហូម (ខេមបូឌា)​ ក៏បានថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីទាំងមូលនៅរាត្រីនោះផងដែរ​ ដោយលោកបានលើកឡើងថា វត្តមានរបស់ភ្ញៀវកិត្តិយសទាំងអស់គឺពិតជាមានតម្លៃបំផុតសម្រាប់ក្រុមហ៊ុន។ ប្រធានបទ“Green Oasis ” មិនត្រឹមតែផ្តោតទៅលើភាពជោគជ័យរបស់យើងប៉ុណ្ណោះទេ ហើយពួកយើងក៏ផ្តោតទៅលើការចូលរួមចំណែកក្នុងការថែរក្សាបរិស្ថានស្អាត។ “ជាការពិតណាស់ ព្រឹត្តិការណ៍យប់នេះគឺជារាត្រីមួយដែលមិនអាចបំភ្លេចបាន” ។

លោក Lawrence Kook អភិបាល​នៃក្រុម​ហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX) បានបង្ហាញពីការពិពណ៌នានៃសមិទ្ធិផលរបស់ក្រុមហ៊ុន។ លោកបន្ថែមថា “ ការជោគជ័យរបស់ក្រុមហ៊ុន (CDX) ថ្ងៃនេះគឺដោយសារតែមានការគាំទ្រដ៏ស្មោះត្រង់របស់អ្នកទាំងអស់គ្នា ហើយទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជាមានតែការរីកចំរើនច្រើនឡើងៗជារៀងរាល់ឆ្នាំ​។ យើងអាចមើលឃើញពីការបំពេញបេសកកម្មរបស់យើងក្នុងការផ្តល់នូវចំណេះដឹងនិងការណែនាំប្រជាជនកម្ពុជាអំពីឧស្សាហកម្មនេះឱ្យបានត្រឹមត្រូវ។” ​“ហើយក្នុងនាមយើងជាអ្នកដឹកនាំនិង ជាឯកអគ្គរដ្ឋទូតក្នុងវិស័យឧបករណ៍និស្សន្ទកម្ពុជា យើងមានមោទកភាពក្រៃលែងក្នុងការបន្តដំណើរឆ្ពោះទៅមុខជានិរន្តរ៍និងរួមចំណែកក្នុងការអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀតនៅប្រទេសកម្ពុជា។”

ក្នុងនោះវត្តមានកំពូលតារាចំរៀងប្រចាំប្រទេសកម្ពុជា អ្នកនាង សុគន្ធ នីសា បានធ្វើឱ្យភ្ញៀវដែលបានអញ្ជើញចូលរួមព្រមទាំងបុគ្គលិកប្រចាំក្រុមហ៊ុនមានភាពសប្បាយរីករាយជាមួយនឹងការសម្តែងដ៏ប្រសព្វ របស់អ្នកនាង អមដោយទឹកដមសំលេងដ៏ផ្អែមល្ហែមនិងមនោសញ្ចេតនា។ ភ្ញៀវកិត្ដិយសមានការភ្ញាក់ផ្អើលនិង សប្បយរីករាយជាមួយនឹងការប្រគុំតន្រ្តីដោយផ្ទាល់​ ព្រមទាំងកម្មវិធីរាំលេងកំសាន្តនិងការចាប់ឆ្នោតផ្សងសំណាងជាច្រើនរង្វាន់ទៀត។

ព្រឹត្តិការណ៍នេះបានបង្កើតនូវពេលវេលាមួយដ៏សែនកក់ក្តៅ សប្បាយរីករាយនិងធ្វើអោយអនាគតក្រុមហ៊ុនកាន់តែល្អប្រសើរឡើង​ជាមួយនឹងការប្តេជ្ញាចិត្តរបស់ក្រុម​ហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង​ (CDX)ក្នុងការបំពេញបេសកម្មរបស់ខ្លួនដើម្បីអោយមានការរីកចម្រើនដល់សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងឆ្នាំ ២០២០។