ចុមខ្លាំងបាត់! ត្រឹមលក់ឡេសោះ! លេងបានផ្ទះវីឡាបុរីអរគីដេតម្លៃជិត៤០ម៉ឺនដុល្លារពីថៅកែក្រុមហ៊ុន

ពិតជាអស្ចារ្យគ្រាន់តែជាអ្នកតំណាងលក់ឡេៗថែរក្សាសម្រស់ Firmax3 សោះ! លេងម្ចាស់ក្រុមហ៊ុន RF3 World ប្រទេសម៉ាឡេសីុបានធ្វើតាមការសន្យានៃគម្រោងផែនការដោយប្រគល់លើកទឹកចិត្តនូវវីឡាដ៏ធំតម្លៃជិត៤០ម៉ឺនដុល្លារដល់ប្រធានតំណាងចែកចាយនៅកម្ពុជា គឺ លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន Rf3 World Cambodia ។

កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមហ៊ុន RF3 World កម្ពុជា និងលោក Dato Sri Nazeri Bin Omar ប្រធានធំក្រុមហ៊ុន Rf3 World អន្តរជាតិ បានប្រារព្ធពិធីប្រគល់ផ្ទះវីឡាដ៏ស្រស់ស្អាតតម្លៃជិត៤០ម៉ឺនដុល្លារអាមេរិក ក្នុងបុរីអរគីដេ ផ្លូវ២០០៤ ក្រោមវត្តមានអ្នកឧកញ៉ា លោកជំទាវ ថ្នាក់ដឹកនាំមន្ត្រីរាជការ ព្រមទាំងសមាជិករាប់រយនាក់។

លោក Dato Sri Nazeri Bin Omar បានថ្លែងអោយដឹងថា ការប្រគល់ផ្ទះវីឡាដ័ធំនេះ ជូនដល់លោក វណ្ណ សុភានោ ការអនុវត្តឡើងទៅតាមផែនការ និង ការសន្យា របស់ក្រុមហ៊ុនសម្រាប់បុគ្គលកឆ្នើមដែលពូកែ ខ្លាំងលក់ និង ចែកចាយផលិតផល គ្រឿងសម្អាង ២ប្រភេទ គឺ គ្រីម Firmax3 និងស៊ីរ៉ូម O2max3 ដល់ប្រជាពលរដ្ឋប្រើប្រាស់ទូទាំងប្រទេស។ ការផ្តល់រង្វាន់ធំបែបនេះ មិនមែនបុគ្គលកតែម្នាក់ ឬ លោក វណ្ណ សុភានោ នោះឡើយ គ្រប់សមាជិក និង តំណាងចែកចាយទាំងអស់គ្នាសុទ្ធតែអាចទទួលបានកាដូលើកទឹកចិត្តនេះដូចគ្នា។

ប្រធានធំ Rf3 World រូបនេះបានបញ្ជាក់ថា ដើម្បីភាពជោគជ័យ គ្រប់សមាជិក ទាំំងអស់សូមព្យាយាម ដាក់បេះដូង ធ្វើជាមួយ Rf3 World ទើបឈានដល់គោលដៅ និងបំណងប្រាថ្នាដែលចង់បាន។ លោករំពឹងទុកថា គ្រប់សមាជិកទាំងអស់គ្នានឹងធ្វើដូចលោក វណ្ណ សុភានោ ដើម្បីក្លាយសេដ្ឋី Rf3 World មានសេចក្តីសុខដ៏ ឧត្តុង្គឧត្តម ៕