P30 សេរ៊ីដែលល្បីថាហ្សូមដល់ឋានព្រះច័ន្ទឆ្លងវេហាពីបារាំងថ្ងៃ 26 នឹងមកដល់កម្ពុជាថ្ងៃ 29នេះហើយ!

ភ្នំពេញ ថ្ងៃទី​​ 27 មីនា ឆ្នាំ 2019 ក្រុមហ៊ុន Huawei បានបញ្ចេញកាណុងធំ សម្ពោធស៊ូបភើស្មាតហ្វូន P30 សេរ៊ី កក្រើកពិភពលោក កាលពីយប់មិញនៅទីក្រុងប៉ារីស។ រីឯនៅប្រទេសកម្ពុជា ​ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីផ្សាយ​    បន្តផ្ទាល់ពិសេស​ និងធ្វើការ Unbox ភ្លាមៗផ្ទាល់តែម្តងជាមួយបណ្តាសារព័ត៍មានបន្ទាប់ពីការផ្សាយបន្តផ្ទាល់បពា្ចប់ភ្លាមៗនៅភោជនីយដ្ឋាន និង Skybar វេហា​ ។ ស៊ូបភើស្មាតហ្វូន P30 សេរ៊ី មានសមត្ថភាពលើសពីស្មាតហ្វូនធម្មតា​ ជាមួយការរចនាយ៉ាងល្អឥតខ្ចោះ ជាមួយស៊ូបភើកាមេរ៉ា ស៊ូបភើហ្សូម ដែលមានសមត្ថភាពអស្ចារ្យបំផុតមិនធ្លាប់មាន​ក្នុងការថតរូប ​និងការថតវីឌីអូ ។

កំពូលកាមេរ៉ា​​​ Leica 4​ គ្រាប់មានសមត្ថភាពខ្លាំងអស្ចារ្យនឹកស្មានមិនដល់ ក្នុងការផ្តិតយករូបភាពយ៉ាងល្អឥតខ្ចោះ ជាមួយកាមេរ៉ាក្រោយទំហំ​ 40MP​​ ដែលបំពាក់ Super Spectrum Senor កាមេរ៉ាទំហំ​ 20MP ថតប្លង់ផ្តេកទ្រវែងបានកាន់តែទូលាយបែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និងកាមេរ៉ា Huawei TOF។

ជាមួយបច្ចេកវិទ្យាថ្មីបំផុត Periscope នៅលើឡែន SuperZoom កំពូលកាមេរ៉ានៅលើស៊ូភើស្មាតហ្វូននេះមាន   សមត្ថភាពអាច ហ្សូមបែប Optical បាន 5X, Hybrid ហ្សូមបាន 10X និង Digital ហ្សូមបានរហូតដល់ 50X ហ្សូមបានដល់ឋានព្រះច័ន្ទដូចឃើញកៀកផ្ទាល់និងភ្នែក កាន់តែច្បាស់ដិតគ្រប់ចំណុច​។

ស៊ូភើស្មាតហ្វូននេះអាចផ្តិតយករូបភាពរឹតតែច្បាស់ដូចឃើញផ្ទាល់នៅពេលយប់ ជាមួយនិងកម្រិត ISO ខ្ពស់​ សូម្បីតែក្នុងស្ថានភាពងងឹត មិនសូវមានពន្លឺ​ ក៏អាចថតរូបបាននូវបរិយាកាសដែលពោរពេញដោយមនោសពោ្ចតនារ៉ូមែនតិចក្រោមពន្លឺ  ភ្លើងទៀន បាញ់កំជ្រូច ឫភ្លើងដែលដេគ័រលម្អពេលយប់ក៏ថតបានម៊ាអែម ។

បច្ចេកវិទ្យាកាមេរ៉ា Huawei ថតបែប TOF អាចជួយឲ្យអ្នកផ្តិតយករូបភាពកាន់តែដិតច្បាស់ ។ លើសពីនេះ លោកអ្នកអាចផ្តិតយកផ្ទៃក្រោយព្រាល ជាមួយនិងពន្លឺភ្លើង Bokeh ដែលជាស្រមោលភ្លើងជាប់គ្នាបែបសិល្បះ ឫច្បាស់កន្លែងណាមួយក៏បានតាមការចូលចិត្ត។​

កាមេរ៉ាសែលហ្វីទំហំ 32MP អាចស្គាល់មុខរបស់អ្នកនិងជួយបន្ថែមពន្លឺ កាត់បន្ថយនូវកម្រិតមិនច្បាស់ ព្រិល ក្នុងរូបថត ដែលអតិថិជនភាគច្រើនចង់បានពេលថតរូបសែលហ្វីម្តងៗ សូម្បីតែក្នុងស្ថានភាពទីងងឹត ឫកម្មវិធីជប់លៀងផ្សេងៗពេលយប់ ។

ស៊ូបភើស្មាតហ្វូន P30 30 Pro អេក្រង់កោងទំហំ 6.47 អ៊ីញ រីឯ P30 6.1 អ៊ីញ អេក្រង់បែបដំណក់ទឹក ដែលមាន notch តូចស្លីម លាតកប់គែម ជាមួយជម្រើសពណ៍ប្លែក ​  កាលីប ទាន់សម័យ។ មិនតែប៉ុណ្ណោះ ស៊ូបភើស្មាតហ្វូននេះដំណើរការដោយបន្ទះឈីប Kirin 980 ថាមពលថ្ម​ 4200 mAh និងបច្ចេកវិទ្យា Huawei SuperCharge 40W សាកថ្ម 30 នាទីបាន​ 70% សម្រាប់ Huawei P30 Pro។ រីឯ RAM និង ROM វិញ គឺ P30 Pro ( RAM 8GB RAM + ROM 256GB) P30 ( RAM 8GB + ROM 128GB) និង P30 Lite ( RAM 6GB + ROM 128GB)។

ល្មមដល់ពេលឈប់ប្រើស្មាតហ្វូនធម្មតាហើយ ប្រើស៊ូបភើស្មាតហ្វូន P30 សេរ៊ីម្តងមើល!  ថ្ងៃ 29 ខែ មីនា យើងនឹងរៀបចំកម្មវិធីពិសេសទ្រង់ទ្រាយធំយកព្រះច័ន្ទពីទីក្រុងប៉ារីសមកទីក្រុងភ្នំពេញតែម្តងជាមួយនិងពិធីសម្ពោធដ៏កក្រឹកកក្រែងរួមទាំងភាពភ្ញាក់ផ្អើលជាច្រើនទៀត! រង់ចាំមើលទាំងអស់គ្នាមើលថា ឡូយកម្រិតណា!

បើនិយាយពី P30 Lite វិញអ្នកអាចធ្វើការកុម្ម៉ង់ទុកមុន ក្នុងតម្លៃត្រឹមតែ $339 ថែម Bluetooth Speaker និងស៊ីមស្មាត ព្រមទាំងអាចមានឱកាសឈ្នះរថយន្ត Mazda 2 ផងដែរ។