ចែកនោះចែកដល់ហើយ! រង្វាន់មិនចេះតិចលោកព្រះ! ក្រុមហ៊ុននេះ ចំណាយរាប់សិបម៉ឺនចូលរាប់លានដុល្លារហើយ!

តាមដឹងដូចជាមិនសូវឃើញ មានក្រុមហ៊ុនណាច្រើនឡើយដែលហ៊ានចំណាយរាប់សិបម៉ឺនចូលរាប់លានដុល្លារ ដើម្បីចែករង្វាន់លើកទឹកចិត្តដល់ សមាជិក និង អ្នកតំណាងចែកចាយផលិតរបស់ខ្លួន។ ប៉ុន្តែមួយក្នុងចំណោមនេះគឺក្រុមហ៊ុន អអេហ្វ៣វើលដ៍ បានធ្វើការចែកជូនរង្វាន់ពិតៗ ទៅតាមការសន្យា និង ផែនការណ៍។

ពិតជាអស្ចារ្យយ៉ាងខ្លាំងចំពោះសមាជិកនិងអ្នកចូលរួមដែលទទួលរង្វាន់ធំៗយ៉ាងច្រើនក្នុង រាត្រីពណ៌ស្វាយ អអេហ្វ៣វើលដ៍ ខេមបូឌា (RF3 World Cambodia) កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ដែលទទូលនូវរង្វាន់រថយន្តទំនើប ម៉ូតូស៊េរីថ្មីឆ្នាំ២០១៩ និងដំណើរកម្សាន្តក្រៅប្រទេស សង្ហឹបុរី និង ភូកេត។

លោក វណ្ណ សុភានោ នាយកគ្របគ្រងប្រចាំកម្ពុជាបានថ្លែងថា “ក្រុមហ៊ុន អអេហ្វ៣វើលដ៍ ដោយមើលពិនិត្យ និង ធ្វើតាមការសន្យានៃផែនការណ៍របស់ក្រុមហ៊ុននោះ ខ្ញុំបាទតំណាងក្រុមហ៊ុនធំពីប្រទេសម៉ាឡេស៊ី ធ្វើការចែករង្វាន់ជាច្រើនមានដូចជា រថយន្ត២០គ្រឿង ម៉ូតូ១២គ្រឿង ទូរសព្ទទំនើប១០គ្រឿង បន្តោងខ្សែកមាសចំនួន៣ខ្សែរ និង គ្រីម Firmax3 ៥០ប្រអប់ជូនដល់សមាជិកដែលជោគជ័យតាមគោលការណ៍របស់ក្រុមហ៊ុន និង លើកទឹកចិត្តបន្តជាតំណាងចែកចាយទៅមុខ ក្នុងស្មារតីផ្តល់សេវាកម្មថែទាំងសុខភាពប្រជាពលរដ្ឋកម្ពុជាមានភាពល្អប្រសើរ រីកចម្រើន និងមានសុភមង្គល”។

លោក វណ្ណ សុភានោ បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកបានដំណើរសកម្មភាពអស់រយៈពេលជិត៣ឆ្នាំមកហើយ ដោយក្រុមហ៊ុនបានបើកដំណើរការរកស៊ីស្របច្បាប់ និង ត្រឹមត្រូវ ផ្អែកតាមបទដ្ឋានទាំងជាតិនិងអន្តរជាតិ មិនប៉ះពាល់ដល់សុខភាពដល់ប្រជាពលកម្ពុជា។ ផលិតផលគ្រីម Firmax3 ស៊ីរ៉ូម O2max3 របស់ក្រុមហ៊ុន អអេហ្វ៣វើលដ៍ មិនត្រឹមតែទទួល ស្គាល់ពីការអនុញ្ញាតចរាចរណ៍ក្នុងប្រទេសពីក្រសួងសុខាភិបាលឡើយ ផលិតផលរបស់ក្រុមហ៊ុន ក៏ទទួលបានពានរង្វាន់ឆ្នើមនៃការផ្តល់សេវាថែទាំសុខភាពល្អដល់ប្រជាពលរដ្ឋកម្ពុជាបានរយៈ២ឆ្នាំមកហើយដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន អអេហ្វ៣វើលដ៍ ខេមបូឌា បានប្រារព្ធពិធីរាត្រីពណ៌ស្វាយ ដើម្បីធ្វើការចែករង្វាន់ធំជូនដល់សមាជិក ក្រោយវត្តមានឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និង លោក Dato Sri Nazeri Bin Omar ប្រធានធំក្រុមហ៊ុន Rf3 World អន្តរជាតិ មកអបអរ និង ជាសាក្សី សម្រាប់ក្រុមហ៊ុន អអេហ្វ៣វើលដ៍ រួមទាំងសមាជិកតំណាងចែកចាយនៅកម្ពុជា ។

គ្រីម Firmax3 និងស៊ីរ៉ូម O2max3 គឺជាផលិតផលគ្រឿងសម្អាង ដែលផលិតតាមបច្ចេកវិទ្យាទំនើបថ្មីមួយ ដោយរូបមន្តបច្ចេកវិទ្យាណាណូ (NaNo Technology) ដែលរួមមានសារធាតុផ្សំពីរុក្ខធម្មជាតិសុទ្ធសាធចំនួន ១៣មុខ មកពី៣ទ្វីប គឺទ្វីបអាស៊ី អាហ្វ្រិក និងអ៊ឺរ៉ុប ដែលមានតួនាទី សមត្ថភាព និងឧត្តមភាពខ្ពស់ ដើម្បីសម្រួលដល់អ្នកមានបញ្ហាសុខភាពស្បែក ជួយបន្តឹងស្បែកមុខ បំបាត់អាចម៏រុយ បំបាត់ភាពជ្រីវជ្រួញ ជួយបង្កើនអ័រម៉ូន ជួយបញ្ហាជាំមុខ មុខកើតមុន ថែរក្សាសុខភាពឲ្យស្រស់ស្រាយ ព្រមទាំងជួយរក្សាសម្រស់ឲ្យស្រស់ក្មេងជាងវ័យដោយគ្រាន់តែលាបលើជីពចរនៃដងខ្លួនយើងតែប៉ុណ្ណោះ។

លើសពីអត្ថប្រយោជន៍ដែលបានរៀបរាប់ខាងលើនេះ គ្រីម Firmax3 និងស៊ីរ៉ូម O2max3 ជាផលិតផលមិនមានផលប៉ះពាល់ជាមួយនឹងសុខភាព សម្ភស្ស និងជាពិសេសមិនអាចប្រឆាំង ទៅនឹងឱសថគ្រប់ប្រភេទទាំង ថ្នាំចាក់ ថ្នាំលេប ថ្នាំចិនសែ ទាំងថ្នាំខ្មែរបុរាណផងដែរ។ ជាមួយការទទួលស្គាល់គុណភាព សុវត្ថិភាព និង ឧត្តម Firmax3 និងស៊ីរ៉ូម O2max3 មានការធានា និង អះអាងពី ស្ថាប័នអន្តរជាតិឱ្យចែកចាយជុំវិញពិភពលោកភ្ជាប់ជាមួយអាជ្ញាប័ត្រស្ទង់ដាអន្តរជាតិ HALAL, GMP, SATISFACTION GUARANTEEN, និង GREEN PRODUCT ។

គ្រីម Firmax3 ស៊ីរ៉ូម O2max3 មានវិសាលភាពចែកចាយ និងប្រើប្រាស់ទូលំទូលាយ មិនត្រឹមតែនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺត្រូវបានធ្វើចរាចរលើពិភពលោក រហូតដល់ជាង ២០ ប្រទេស ក្នុងនោះរួមមាន៖ ម៉ាឡេស៊ី កម្ពុជា សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ភូមា បង់ក្លាដែស ឥណ្ឌា ប្រុយណេ ថៃ វៀតណាម ឡាវ កេនយ៉ា បារាំង អាមេរិក កាណាដា រ៉ូស្ស៊ី អូស្ត្រាលី ញូវស៊ីឡែន។

ជាការគួរឲ្យកត់សម្គាល់ ថ្វីបើប្រទេសកម្ពុជាតូច និងមានប្រជាជនតិចក៏ពិតមែន ប៉ុន្តែការនាំចូលផលិតផលគ្រឿងសម្អាង គ្រីម Firmax3 និង ស៊ីរ៉ូម O2Max3 មានវិសាលភាព និងទីផ្សារទូលំទូលាយគួរឱ្យជាទីមោទនភាពបំផុត និងមានចំណាត់ថ្នាក់លំដាប់លេខ ២ ក្នុងចំណោមជាង ២០ ប្រទេសខាងលើ៕